ភ្នំពេញ —
តុលាការរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងអំពើហិង្សានៅរោងចក្រយ៉ាកជីង បន្តទៀតនៅថ្ងៃអង្គារនេះ ដោយមានជនជាប់ចោទ វន់ ពៅ និងកម្មករដទៃបានឆ្លើយប្រាប់អង្គសវនាការថា ក្រុមយោធាឆ័ត្រយោងជាអ្នកប្រព្រឹត្តហិង្សាមកលើពួកគេ។
សវនាការនេះ បានធ្វើឱ្យអ្នកតាមដានសិទ្ធិមនុស្សមានការខកចិត្ត និងមិនសង្ឃឹមថាទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះទេ នៅពេលដែលសំណួរសំខាន់ៗរបស់មេធាវីការពារជនជាប់ចោទត្រូវចៅក្រមជំនុំជម្រះសង្កត់ជាប់។
លោក វន់ ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រាប់តុលាការថា លោកត្រូវបានកងទាហានឆ័ត្រយោង៩១១វាយនឹងបំពង់ទីបរហូតដល់បែកក្បាលហូរឈាម។ បន្ទាប់ពីបានសម្លុតគំរាមកំហែងបាញ់សម្លាប់លោកនៅក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មដោយអំពើហិង្សាមួយនៅរោងចក្រយ៉ាកជីងកាលពីដើខែមករា។
ស្ថិតក្នុងសម្លៀកបំពាក់ជាអ្នកទោស លោក វន់ ពៅ អាយុ៣៤ឆ្នាំបានបញ្ជាក់ថាលោកមិនបានចូលរួមធ្វើបាតុកម្មជាមួយក្រុមកម្មករទេគឺគ្រាន់តែបានឃ្លាំមើលការធ្វើបាតុកម្មតែប៉ុណ្ណោះ។ លោកមានប្រសាសន៍តាមការសាកសួររបស់លោកកែវ មុន្នី ប្រធានចៅក្រមជំនុំជម្រះនិងតំណាងអយ្យការថាលោកបានឮទាហានកងទ័ពឆ័ត្រយោង៩១១បានប្រើប្រាស់សំដីមិនសមរម្យទៅលើព្រះសង្ឃនិងក្រុមកម្មករដែលឈរទាមទារឱ្យដំឡើងប្រាក់ខែឱ្យបានដល់១៦០ដុល្លាក្នុងមួយខែ។
លោក វន់ ពៅ និងក្រុមកម្មករ សកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន១០នាក់ត្រូវបានកងទ័ពឆ័ត្រយោង៩១១បានវាយឱ្យរងរបួសដោយចោទប្រកាន់ថា «ពួកគេបានចូលរួមធ្វើបាតុកម្មនិងញុះញង់ក្រុមកម្មករឱ្យប្រើប្រាស់អំពើហិង្សា»។
លោក វន់ ពៅបានប្រាប់តុលាការថាវត្តមានរបស់លោកនៅពេលនោះ គឺបានអំពាវនាវតាមឧគ្ឃោសនសព្ទបំពងសំឡេងថា «យើងជាខ្មែរដូចគ្នាទេសូមកុំប្រើប្រាស់អំពើហិង្សាធ្វើអ្វី»។
ការអង្វររបស់លោកវន់ ពៅមិនត្រឹមតែមិនទទួលបានលទ្ធផលទេតែត្រូវបានកងទ័ពឆ័ត្រយោង៩១១វាយឱ្យរងរបួស។
សវនាការពេញមួយថ្ងៃនៅថ្ងៃអង្គារនេះតុលាការបានបញ្ចប់ការសាកសួរជនជាប់ចោទទាំង១០នាក់បន្ទាប់ពីសវនាការបានអូសបន្លាយពេលជាច្រើនលើករួចមកហើយ។
បន្ទាប់ពីបានបញ្ចប់សវនាការលោក កែវ មុន្នី ប្រធានចៅក្រមជំនុំជម្រះបានប្រកាសថាសវនាការនឹងបន្តនៅថ្ងៃពុធស្អែកទៀតដោយគ្រោងនឹងបន្តសាកសួរសាក្សីទាំងដើមចោទនិងសាក្សីចុងចោទបន្ថែមទៀត។
នៅក្នុងបន្ទប់សវនាការជនជាប់ចោទដែលបានសាកសួរបន្តមានលោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅតំបន់បឹងកក់និងលោក ថេង សាវឿន អ្នកសម្របសម្រួលលេខាធិការដ្ឋាននៃអង្គការសម្ព័ន្ធសមាគមកសិករកម្ពុជា សុទ្ធតែបានឆ្លើយអះអាងថា កងទ័ពឆ័ត្រយោងប្រដាប់ដោយខែល ដំបងឈើ ដែកបំពង់ទីប និង ជំពាមកៅស៊ូបានវាយដំពួកគេរហូតដល់បែកក្បាលហូរឈាម។ ប៉ុន្តែនៅពេលដែលមេធាវីការពារក្តីនិងជនជាប់ចោទព្យាយាមលើកយកហេតុផលអំពីកងទ័ពឆ័ត្រយោង៩១១ប្រើប្រាស់អំពើហិង្សាមកលើកពួកគេ គឺជាញឹកញាប់ត្រូវបានលោកចៅក្រមនិងព្រះរាជអាជ្ញាបានកាត់និងរារាំងមិនឱ្យតាំងសំណួរទាំងនេះទេ។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសមាគមសិទ្ធិមនុស្សលីកាដូដែលបានតាមឃ្លាំមើលដំណើរការសវនាការពេញមួយថ្ងៃនេះបានអះអាងថាលោកគ្មានជំនឿថាតុលាការអាចរកយុត្តិធម៌ចំពោះជនជាប់ចោទទាំង២៣នាក់បានទេ។
លោកនិយាយថា៖
«ឃើញក្នុងអង្គសវនាការនេះបានខ្ញុំគិតថាភាពយុត្តិធម៌សម្រាប់អ្នកទាំងអស់គ្នាហ្នឹងវានៅឆ្លាយពេកដោយសារតែ រឿងហ្នឹងគឺគឺផ្អែកទៅលើតែស្ថានភាពនយោបាយ មិនបានគិតគូរពីគោលការណ៍នៃស្មើភាពគ្នាចំពោះមុខច្បាប់គោលការណ៍យុត្តិធម៌សម្រាប់អ្នកទាំងអស់គ្នាទេ»។
ក្រុមជនជាប់ចោទទាំង២៣នាក់ក្រោយពីបានបញ្ចប់សវនាការក្រុមអ្នកសារព័ត៌មាននិងអ្នកសង្កេតការណ៍សិទ្ធិមនុស្ស ត្រូវបានលោកព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ និង លោកចៅក្រម កោ វណ្ឌីបានបណ្តេញចេញពីក្នុងបរិវេណតុលាការមិនអនុញ្ញាតឱ្យសាកសួរជនជាប់ចោទដូចសវនាការលើកមុនៗទេ។
លោកស្រី ប្រាក់ សុវណ្ណារី ភរិយាលោកវន់ ពៅ បានប្រាប់អ្នកកាសែតនៅខាងក្រៅអគារ របងតុលាការថាអ្នកស្រីមិនរំពឹងថាតុលាការនិងផ្តល់យុត្តិធម៌ដល់ស្វាមីលោកស្រីទេបើទោះបីជាក្នុងអង្គសវនាការតុលាការមិនបានរកឃើញភស្តុតាងដើម្បីដាក់បន្ទុកលោកវន់ ពៅក៏ដោយ។
លោកស្រីនិយាយថា៖
« ប្រសិនបើគេមិនមានគំនាបទេគឺស្វារមីខ្ញុំព្រមទាំងអ្នកទាំង២០នាក់នឹងរួចខ្លួន។ហើយខ្ញុំក៏សប្បាយចិត្តខ្លះដែរដោយសារតែម្តងនេះសវនាការមិនពន្យាពេលរហូតដល់កន្លះខែដូចរាល់ដងដែលសវនាការបន្តនៅថ្ងៃស្អែកទៀត»។
នៅខាងក្រៅអគារតុលាការក្រុមអាជ្ញាធរមានសមត្ថកិច្ចប្រដាប់ដោយ អាវុធស្វ័យប្រវត្តិ រថយន្តបាញ់ទឹក ខែល និង តំបងឆក់ជាច្រើនរយនាក់បានដាក់របាំងការពារមិនឱ្យក្រុមអ្នកតវ៉ាចូលដល់ខាងមុខបរិវេណអគារតុលាការទេ។
សាក្សីឃើញផ្ទាល់ភ្នែកនិងនិងមន្ត្រីសិទ្ធិមនុស្សបានអះអាងថាយ៉ាងតិចមានមនុស្សចំនួន៤នាក់បានរងរបួសតិចតួចនៅពេលមានការប៉ះទង្គិចគ្នារវាងព្រះសង្ឃនិងកងកម្លាំងសមត្ថកិច្ច៕