ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍កាតាដែលត្រូវបានរៀបចំដោយរដ្ឋាភិបាលអាល្លឺម៉ង់ បានដឹកពួកទេសចរណ៍រាប់រយនាក់ដែលបានជាប់គាំងនៅក្នុងប្រទេសនេប៉ាល់នៅពេលដែលប្រទេសនេះ បន្តបិទប្រទេសនេះជិតដោយចាប់ផ្តើមនៅសប្តាហ៍នេះ។
ពួកទេសចរ ដែលភាគច្រើនជាជនជាតិអាល្លឺម៉ង់ ឬ មានការទាក់ទិនទៅនឹងប្រទេសនោះ បានជិះយន្តហោះចេញពីព្រលានយន្តហោះអន្តរជាតិ Tribhuvan នៃរដ្ឋធានីកដ្ឋមណ្ឌូ កាលពីថ្ងៃសុក្រម្សិលមិញ។នេះបើតាមមន្រ្តីអន្តោប្រវេសន៍នេប៉ាល់។
ព្រលានយន្តហោះនៅក្នុងរដ្ឋធានីនៃប្រទេសនេប៉ាល់ បានបើកឡើងវិញដែលគ្រោងដឹកពួកទេសចរចេញ តែមិនដឹកអ្នកដំណើរណាចូលទៅនេប៉ាល់ទេ។
រដ្ឋាភិបាលនេប៉ាល់ បានបញ្ជាឲ្យបិទប្រទេសទាំងមូលដែលរួមមានការបញ្ឈប់ជើងហោះហើរនិងការធ្វើដំណើរតាមផ្លូវគោកដែលជាវិធានការបង្ការការរាលដាលមេរោគកូរ៉ូណា។ កន្លែងពាណិជ្ជនិងការិយាល័យរដ្ឋាភិបាល ក៏បានបិទដែរ។
ទេសចរហូតដល់១ម៉ឺននាក់ បានជាប់គាំងនៅក្នុងប្រទេសនេប៉ាល់ដោយ សារការបិទជិតប្រទេសទាំងមូលនេះ។
នេប៉ាល់ បានបញ្ជាក់ថា មានករណីមេរោគកូរ៉ូណាតែ៣ប៉ុណ្ណោះ រួមមានមនុស្សម្នាក់បានជាសះស្បើយ៕