ភ្នំពេញ៖ ទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍគឺជាស្ថាប័នហិរញ្ញវត្ថុមួយរបស់ប្រទេសបារាំងដែលផ្តល់ទាំងជំនួយនិងផ្តល់កម្ចីដល់ប្រទេសកម្ពុជា។
រយៈពេល២០ឆ្នាំមកនេះស្ថាប័នដែលគាំទ្រដោយរដ្ឋាភិបាលបារាំងនេះបានផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជាចំនួន២៧០លានអឺរ៉ូឬស្មើនឹងជាង៣៥០លានដុល្លារអាមេរិក។
លោក André Pouillès Duplaix នាយកទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍនៅកម្ពុជាបានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយលោកគង់ សុឋានរិទ្ធនៃវីអូអេ ថាលោកចង់ឃើញឱកាសនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងការបែងចែកចំណូលជូនប្រជាពលរដ្ឋកាន់តែទូលំទូលាយនិងកាន់តែត្រឹមត្រូវ។
តទៅនេះជាបទសម្ភាសន៍ទាំងស្រុង៖
វីអូអេ៖ ជម្រាបសួរលោក ពុយ៉ែស ឌុយប្លេ។ ដោយប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅខែកក្កដាឆ្នាំ២០១៣នេះ តើលោកឃើញការបោះឆ្នោតនៅប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងដូចម្តេចចំពោះសកម្មភាពរបស់ភ្នាក់ងារបារាំងនៃការអភិវឌ្ឍ?
លោកពុយ៉ែស ឌុយប្លេ៖ សូមជម្រាបជូនថា ទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍបានឈរជើងនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ គឺ២០ឆ្នាំហើយ។ យើងបានផ្តល់ថវិកាចំនួន២៧០លានអឺរ៉ូដល់ប្រទេសកម្ពុជាគិតរហូតដល់ឆ្នាំ២០១២នេះ។ ក្នុងចំណោមថវិកាទាំងនេះយើងបានជួយរដ្ឋាភិបាលកម្ពុជានិងសហគ្រាសកម្ពុជាឲ្យបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ ប្រាក់ចំនួន១៦០លានអឺរ៉ូគឺជាប្រាក់ជំនួយនិង១១០លានអឺរ៉ូជាប្រាក់កម្ចីសម្បទានដែលមានការប្រាក់ប្រមាណ១%សម្រាប់រយៈពេល២០ឆ្នាំ។
ពិតហើយយើងមិនបានប្រឡូកដោយផ្ទាល់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ។ អណត្តិរបស់យើងគឺគាំទ្រការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។
វីអូអេ៖ តើជំនួយរបស់ទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍនៅកម្ពុជាមានអ្វីខ្លះ?
លោកពុយ៉ែស ឌុយប្លេ៖ យើងធ្វើអន្តរាគមន៍ក្នុងផ្នែកចំនួនបួនគឺក្នុងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងក្រុងឬជនបទ វិស័យផលិតកម្មទាក់ទងនឹងការរីកចម្រើននិងការលើកកម្ពស់សហគ្រាសនិងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យវាយនភណ្ឌនិងទេសចរណ៍។
វីអូអេ៖ តើលោកអាចផ្តល់ឧទាហរណ៍ជាក់ស្តែងពីជំនួយក្នុងវិស័យណាមួយបានទេ?
លោកពុយ៉ែស ឌុយប្លេ៖ បាទ ដូចជាយើងបានផ្តល់ថវិកាដល់រដ្ឋាករទឹកភ្នំពេញចំនួនបួនដងដែលមានទំហំទឹកប្រាក់ចំនួន៦១លានអឺរ៉ូ។ ក្នុងនោះមានជំនួយចំនួនបួនលានអឺរ៉ូនិង៥៧លានអឺរ៉ូប្រាក់ជាកម្ចី។
វីអូអេ៖ តើទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍមានគម្រោងមេវិនិយោគបែបណានៅកម្ពុជា?
លោកពុយ៉ែស ឌុយប្លេ៖ ទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍមានគម្រោងសម្រាប់ពេលខាងមុខនេះជាពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងជួយដល់គណកម្មការខ្សែភាពយន្តកម្ពុជាដើម្បីទាក់ទាញការថតខ្សែភាពយន្តពីក្រៅប្រទេសឲ្យកាន់តែច្រើនចូលមកប្រទេសកម្ពុជានិងមានគម្រោងវិនិយោគលើការដាំដើមអាកាស្យាសម្រាប់ធ្វើក្រដាស។ គម្រោងមួយចុងក្រោយគឺបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកទេសចរណ៍។
វីអូអេ៖ តើមានកញ្ចប់ថវិកាជាក់លាក់ទេសម្រាប់គម្រោងទាំងនេះ?
លោកពុយ៉ែស ឌុយប្លេ៖ អត់ទេ។ វាទៅតាមគម្រោងជាក់ស្តែងនៅពេលចុងក្រោយ។ ប៉ុន្តែយើងគិតថានឹងអាចផ្តល់ជំនួយដល់គម្រោងនានាក្នុងរង្វង់ពី៥០លានទៅ៨០លានអឺរ៉ូក្នុងមួយឆ្នាំ។
វីអូអេ៖ តើលោកសម្លឹងឃើញឱកាសវិនិយោគក្នុងប្រទេសកម្ពុជាដូចម្តេចដែរជាពិសេសមុនការបោះឆ្នោត?
លោកពុយ៉ែស ឌុយប្លេ៖ ខ្ញុំគិតថាវាទៅតាមការបោះឆ្នោតដែរ។ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមិនសូវមានការលូតលាស់នៅឡើយនឹងក្លាយជាប្រទេសមួយមានសន្ទុះផ្នែកសេដ្ឋកិច្ច ដូច្នេះឱកាសនៃការវិនិយោគនឹងមានច្រើន។
វីអូអេ៖ ការវិនិយោគវៀតណាមនិងការវិនិយោគពីប្រទេសចិនបានស្ថិតក្នុងលំដាប់កំពូលក្នុងចំណោមការវិនិយោគនានា។ តើចំណាត់ថ្នាក់របស់ទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍនៅចំណុចណាដែរ?
លោកពុយ៉ែស ឌុយប្លេ៖ យើងស្ថិតនៅចំណុចតូចមែនទែន។ ដំបូងបង្អស់នោះគឺយើងមិនមានមធ្យោបាយពង្រីកការអភិវឌ្ឍដូចប្រទេសចិននៅប្រទេសកម្ពុជាទេ។ យើងព្យាយាមធ្វើយ៉ាងណាឲ្យប្រាក់មួយអឺរ៉ូដែលយើងជួយដល់ប្រទេសកម្ពុជា ត្រូវទទួលបានដោយប្រជាពលរដ្ឋភាគច្រើនបំផុត។
វីអូអេ៖ ប្រទេសកម្ពុជា ជាប្រទេសពុករលួយយ៉ាងខ្លាំងមួយក្នុងពិភពលោក តើទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍចាត់ចែងជំនួយឬកម្ចីយ៉ាងដូចម្តេចក្នុងទីផ្សារកម្ពុជា?
លោកពុយ៉ែស ឌុយប្លេ៖ ខ្ញុំក៏បានឮដែរថាប្រទេសកម្ពុជាគឺជាប្រទេសដែលមានកម្រិតពុករលួយខ្ពស់បង្គួរ។ យើងបានព្យាយាមទប់ទល់ច្រើនបំផុតទល់នឹងចរន្តនេះ។ ដំបូងបំផុតយើងដាក់ឲ្យមានការដេញថ្លៃគម្រោងដែលជាគោលការណ៍មូលដ្ឋាន។ បន្ទាប់មកយើងមានការតាមដានយ៉ាងតឹងតែងលើថវិកាដែលត្រូវបានចំណាយ។ ថវិការបស់យើងមិនត្រូវឆ្លងកាត់រដ្ឋបាលសាធារណៈនៃប្រទេសកម្ពុជាទេ។ ប៉ុន្តែថវិកានោះនឹងទៅដល់អ្នកផ្គត់ផ្គង់ដោយផ្ទាល់ បន្ទាប់មករាល់ឆ្នាំត្រូវមានការមកធ្វើសវនកម្មពីក្រៅប្រទេសដើម្បីឲ្យច្បាស់ថាថវិកាដែលមានក្នុងកិច្ចសន្យាត្រូវបានចាយវាយត្រឹមត្រូវ។
វីអូអេ៖ តើជម្លោះនយោបាយនៅប្រទេសកម្ពុជាអាចជាឧបសគ្គដល់ការវិនិយោជាទូទៅនៅកម្ពុជាទេ? រាប់បញ្ចូលទាំងការវិនិយោរបស់ ទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍផង?
លោកពុយ៉ែស ឌុយប្លេ៖ ច្បាស់ហើយថាស្ថេរភាពនយោបាយរបស់ប្រទេសមួយមានសារសំខាន់ណាស់សម្រាប់ការវិនិយោគរាប់ទាំងការវិនិយោគរបស់ ទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍផងដែរ។សម្រាប់ខ្ញុំវាហាក់ដូចជាថាពហុបក្សនៅប្រទេសកម្ពុជាគឺជាតឹកតាងនៃអ្វីមួយដែលល្អសម្រាប់អនុញ្ញាតិឲ្យមានមតិប្រឆាំងរដ្ឋាភិបាល និងអនុញ្ញាត្តិឲ្យមានការរៀបចំប្រទេសឲ្យបានត្រឹមត្រូវបំផុត។
វីអូអេ៖ តើលោកមើលឃើញស្ថានភាពនយោបាយនៅកម្ពុជាយ៉ាងម៉េចក្នុងពេលនេះ?
លោកពុយ៉ែស ឌុយប្លេ៖ គឺជាសំណួរដាក់អន្ទាក់មួយ។ សំណួរនេះត្រូវសួរទៅកាន់អ្នកតំណាងស្ថានទូតបារាំង។
វីអូអេ៖ តើលោកចង់បានអ្វីនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅប្រទេសកម្ពុជា?
លោកពុយ៉ែស ឌុយប្លេ៖ គឺការបន្តនៃសកម្មភាពសេដ្ឋកិច្ចនិងសង្គមឲ្យកាន់តែទូលំទូលាយបំផុតនិងកាន់តែត្រឹមត្រូវបំផុត។
មិនត្រូវទុកអ្នកណាម្នាក់ឲ្យរស់នៅតាមចិញ្ចើមផ្លូវនោះទេ។ ប្រជាពលរដ្ឋទាំងអស់ ទាំងពលរដ្ឋដែលក្រីក្រជាងគេ ក៏ដូចជាពលរដ្ឋដែលក្រីក្រជាងគេបំផុតនោះដែរត្រូវតែអាចចូលរួមវិភាគទាននិងមានចំណូលកើនឡើង។
វីអូអេ៖ តើនេះជាសារទៅកាន់គណបក្សនយោបាយដែលនឹងឈ្នះឆ្នោតនោះមែនទេ?
លោកពុយ៉ែស ឌុយប្លេ៖ ពិតហើយគឺជាសារទៅកាន់គណបក្សដែលនឹងឈ្នះឆ្នោតហើយវាក៏ជាសារទៅកាន់រដ្ឋាភិបាលនៃប្រទេសកម្ពុជាដែរ។ ហើយខ្ញុំគិតថាការរីកចម្រើនគឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។
វីអូអេ៖ តើមានន័យថា ការបែងការរីកចម្រើនផ្នែកសេដ្ឋកិច្ចសព្វថ្ងៃនេះមិនស្មើភាពសម្រាប់ពលរដ្ឋខ្មែរទាំងអស់ឬយ៉ាងណា?
លោកពុយ៉ែស ឌុយប្លេ៖ យើងអាចធ្វើឲ្យប្រសើរជាងនេះជានិច្ច។
វីអូអេ៖ ខ្ញុំអរគុណលោកពុយយ៉េស ឌុយប្លេ នាយកទីភ្នាក់ងារបារាំងនៃការអភិវឌ្ឍផងដែលបានផ្តល់កិច្ចសម្ភាសន៍ដល់វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសា៕