ប្រទេសបារាំងបានប្រារព្ធទិវាបុណ្យ Bastille កាលពីថ្ងៃសៅរ៍ដោយមានការបង្ហាញជាប្រពៃណីនៃកម្លាំងកងទ័ពគឺ កងទ័ពវាយប្រហារ ឧទ្ធម្ភាគចក្រ យន្តហោះចម្បាំដែលហោះនៅលើអាកាសនិងមហាវិថីដ៏ល្បីល្បាញ Champs Elysees នៃទីក្រុងប៉ារីស។
ថវិកាការពារប្រទេសរបស់បារាំងកំពុងបង្កើនទំហំដែលនឹងធ្វើទៅតាមការសន្យាចំនួន២ភាគរយរបស់អង្គការអូតង់នៅឆ្នាំ២០២៥ ហើយបានប្រែក្រឡាស់ការកាត់បន្ថយថវិកាអស់មួយទសវត្សរ៍។ ក៏ប៉ុន្តែ ការបង្កើនចំណាយនេះប្រហែលមិនល្មមគ្រប់គ្រាន់ទៅតាមការទាមទាររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទេ។
កាលពីឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានស្ថិតនៅឯព្យុហយាត្រានៅក្នុងទីក្រុងប៉ារីស នៅក្នុងដំណើរទស្សនកិច្ចមួយដែលជំរុញឲ្យមានចំណងទាក់ទងផ្ទាល់ខ្លួនជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ។ នៅឆ្នាំនេះ ប្រធានាធិបតី Macron បានចូលរួមពិធីជាមួយមេដឹកនាំផ្សេងទៀតគឺលោកនាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី។ ក៏ប៉ុន្តែ ប្រធានាធិបតី Macron និងប្រធានាធិបតី ត្រាំ បានជួបគ្នាកាលពីប៉ុន្មានថ្ងៃមុននៅឯសន្និសីទកំពូលអង្គការអូតង់ដែលមានជម្លោះដែលបានឃើញប្រធានាធិបតីអាមេរិកដែលបានរិះគន់សម្ព័ន្ធមិត្តចំពោះការមិនចំណាយប្រាក់ឲ្យបានគ្រប់គ្រាន់លើវិស័យការពារប្រទេស។
សេចក្តីព្រាងច្បាប់ការចំណាយខាងយោធារបស់បារាំងជាជំហានមួយឆ្ពោះទៅកាន់តម្រូវការគោលដៅនោះ។ សេចក្តីព្រាងច្បាប់ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីបបារាំង Macron ប៉ុន្មានម៉ោងមុនព្យុហយាត្រា Bastille ត្រូវគេមើលឃើញថាជាការបង្កើនការចំណាយខាងយោធាមានចំនួនរាប់ពាន់លានដុល្លារក្នុងរយៈពេលជាង៧ឆ្នាំដើម្បីទៅដល់ចំនួន២ភាគរយដែលជាទីដៅរបស់អង្គការអូតង់នៅកំណត់ឆ្នាំ២០២៥៕