ភ្នំពេញ —
ប្រទេសបារាំងបានជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិចាប់ផ្តើម«ចរចាគ្នាឡើងវិញ» ជាបន្ទាន់ ស្របពេលដែលរដ្ឋាភិបាលបានកោះហៅទូតចំនួន៣០ប្រទេសនៅល្ងាចថ្ងៃច័ន្ទនេះដើម្បីស្តាប់ការពន្យល់ពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍ដែលផ្សព្វផ្សាយដោយស្ថានទូតបារាំងនៅថ្ងៃច័ន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសបារាំងបានលើកឡើងថា៖ «វាជាការសំខាន់ដែលការចរចានយោបាយអាចចាប់ផ្តើមឡើងវិញឲ្យបានលឿនដើម្បីឲ្យភាគីមានជម្លោះធ្វើការជាមួយគ្នាសម្រាប់កិច្ចដំណើរការល្អនៃស្ថាប័ននានាក្នុងភាពស្ងប់ស្ងាត់និងនឹងនរ»។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបារាំងធ្វើឡើងមួយថ្ងៃក្រោយពីរដ្ឋាភិបាលកម្ពុជាបានបាញ់បង្រ្កាបក្រុមបាតុកររោងចក្រនៃសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេងកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបានបណ្តាលឲ្យមានជនរងគ្រោះស្លាប់យ៉ាងតិចចំនួន៤នាក់និងប្រមាណ៤០នាក់ផ្សេងទៀតរងរបួស។
បាតុកម្មរបស់ក្រុមកម្មកររោងចក្រធ្វើឡើងដំណាលគ្នានឹងបាតុកម្មជាបន្តបន្ទាប់ចំនួនបីសប្តាហ៍របស់គណបក្សសង្គ្រោះជាតិដែលជាភាគីជំទាស់នឹងលទ្ធផលបោះឆ្នោត។
អ្នកនាំពាក្យក្រសួងការបរទេសបារាំងបន្ថែមថា ប្រទេសបារាំងបានតាមដានសភាពការនៅកម្ពុជាយ៉ាងយកចិត្តទុកដាក់។ ហើយបារាំងសូមសម្តែងការសោកស្តាយចំពោះអំពើហិង្សាដែលបានបណ្តាលឲ្យមានការស្លាប់មនុស្សជាច្រើន។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ប្រទេសបារាំង «សូមរំឭកអំពីការផ្តល់តម្លៃរបស់ខ្លួនលើសេរីភាពនៃការធ្វើបាតុកម្មដោយសន្តិវិធី»។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ឡើងវិញថា ជំហររបស់គណបក្សជំទាស់គឺការចរចាណាមួយអាចធ្វើទៅបានល្គឹកណាមានការធានាចំពោះការបញ្ចប់អំពើហិង្សា។
លោកថ្លែងថា៖ «យើងបានបញ្ជាក់រួចហើយថា យើងយល់ព្រមជជែកគ្នារកដំណោះស្រាយចំពោះបញ្ហាជាតិគ្រប់បែបយ៉ាង។ តែយើងស្នើសុំតែមួយគឺត្រូវបញ្ចប់រាល់អំពើហិង្សាឲ្យបញ្ចប់ការគំរាមកំហែងភ្លាមផងព្រមទាំងការគំរាមកំហែងដោយតុលាការ។»
ដោយឡែកលោក ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជានិងជាតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តព្រៃវែងបញ្ជាក់ថា ការចរចាទ្វេភាគីអាចធ្វើទៅបានលុះណាតែមានការព្រមព្រៀងពីគណបក្សសង្គ្រោះជាតិ។
លោកពន្យល់ថា៖ «បើសិនជាសម រង្ស៊ី កែកនឹមបែបនេះចរចាម៉េចកើត។ ទាល់តែគាត់សម្របសម្រួលទៅតាមការសម្របសម្រួលរបស់ស្ថានទូតបារាំងពីព្រោះគណបក្សប្រជាជនកម្ពុជានៅតែបើកចំហជើងមេឃសម្រាប់ការចរចាដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិ។»
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទើបនឹងបង្កើតយន្តការឆ្ពោះទៅរកការចរចាឡើងវិញ ក្រោយពីចរចាមិនបានសម្រេចកាលពីខែកញ្ញាឆ្នាំមុន។ ហើយគម្រោងនៃការចរចានេះត្រូវរំលាយទៅវិញកាលពីថ្ងៃសុក្រក្រោយពីមានការបង្ក្រាបយ៉ាងហិង្សាលើបាតុករជាកម្មកររោងចក្រ។
កម្មកររោងចក្រដែលភាគច្រើនបានចូលរួមបាតុកម្មរបស់គណបក្សជំទាស់ដើម្បីទាមទារការតំឡើងប្រាក់ខែទ្វេដងឲ្យដល់១៦០ដុល្លារអាមេរិកក្នុងមួយខែ។
នៅល្ងាចថ្ងៃច័ន្ទនេះដែរ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកោះហៅឯកអគ្គរដ្ឋទូតនិងតំណាងទូតចំនួន៣០នៅក្នុងប្រទេសកម្ពុជាដើម្បីថ្លែងការណ៍ពីស្ថានភាពចុងក្រោយនៅក្នុងប្រទេស។ ក៏ប៉ុន្តែក្រុមមន្ត្រីក្រសួងមហាផ្ទៃមិនផ្តល់ព័ត៌មានដល់ក្រុមអ្នករាយការណ៍ព័ត៌មាននោះទេ។ អ្នករាយការណ៍ព័ត៌មានត្រូវគេដេញចេញមិនឲ្យនៅក្បែរកិច្ចប្រជុំបិទទ្វារនេះទេ។
លោកJeff Daigle អនុប្រធានបេសកកម្មទូតសហរដ្ឋអាមេរិកនៅកម្ពុជាមិនធ្វើអត្ថាធិប្បាយក្រោយពីកិច្ចប្រជុំនេះទេ។
ដោយឡែកលោក Alain Fortin លេខាទី១អមស្ថានទូតបារាំងឆ្លើយទៅនឹងសំណួររបស់វីអូអេជាខេមរៈភាសាថា កិច្ចប្រជុំស្តីពីស្ថានភាពនយោបាយនៅកម្ពុជា។ ប៉ុន្តែលោកមិនផ្តល់ព័ត៌មានលម្អិតនោះទេ។
«ពិតប្រាកដហើយគឺជជែកអំពីស្ថានភាពនយោបាយ»។
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី ម៉ារី ហាហ្វ (Marie Harf) បានសម្តែងការសោកស្តាយចំពោះការបាញ់សម្លាប់បង្រ្កាបបាតុករនៅប្រទេសកម្ពុជា ហើយសហរដ្ឋអាមេរិកថ្កោលទោសចំពោះការប្រើប្រាស់ហិង្សានេះ។
ដោយឡែកអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជាលោកសូរិយា ប្រាសាទ ស៊ូបេឌី ក៏បានសម្តែងការសោកស្តាយនិងព្រួយបារម្ភចំពោះហេតុការណ៍ដូចគ្នានេះដែរ៕