ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​សភា​អាមេរិក​​វាយ​ប្រហារ​​លោក​ហ៊ុន សែន ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា

  • វីអូអេ​​ ខ្មែរ​

លោក ​Ed Royce​ សមាជិក​សភា​រដ្ឋ​ កាលីហ្វ័រញ៉ា (California) និង​ជា​ប្រធាន​គណៈកម្មាការ​ការបរទេស​សភា​​សហរដ្ឋ​អាមេរិក។
សមាជិក​សភា​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ បាន​វាយ​ប្រហារ​ចំៗ​ដល់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ចំពោះ​ការ​សម្លាប់​ក្រុម​កម្មករ​ រោងចក្រ​និង​ការ​ប៉ុនប៉ង​បំបាត់​សំឡេង​ក្រុម​ជំទាស់​ តាម​រយៈ​ប្រព័ន្ធ​តុលាការ​ ដោយ​ព្រម​ទាំង​ស្នើ​សុំ​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ចេញ​ពី​មុខ​តំណែង។



នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃនេះ​របស់​លោក ​Ed Royce​ សមាជិក​សភា​រដ្ឋ​ កាលីហ្វ័រញ៉ា (California) និង​ជា​ប្រធាន​គណៈកម្មាការ​ការបរទេស​សភា​អាមរិកាំង​បាន​អះអាង​ថា៖​ «លោក​ហ៊ុន សែន​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ដល់​មាត់​រណ្តៅ​ហើយ។​ ដោយ​មិន​គ្រាន់​តែ​ចង់​បំបាត់​សំឡេង​ក្រុម​ជំទាស់​ប៉ុណ្ណោះ​ទេ​ គណបក្ស​ប្រជាជន​កម្ពុជា (CPP) ​កំពុង​សម្លាប់​ក្រុម​អ្នក​តវ៉ា​ដោយ​អហិង្សា​ ហើយ​បាន​ចេញ​ដីកា​កោះហៅ​លោក​សម រង្ស៉ី ​និង ​លោក​កឹម សុខា​ទៀត»។​

លោក​បន្ថែម​ថា៖​ «វា​ជា​ពេល​វេលា​ដែល​លោក​ ហ៊ុន សែន​ ត្រូវ​បញ្ចប់​ការ​កាន់​អំណាច​បី​ទសវត្សរ៍​របស់​គាត់​ហើយ​នឹង​ចុះចេញ​ពី​មុខ​តំណែង​ហើយ។

ប្រតិកម្ម​របស់​សមាជិក​សភា​សហរដ្ឋ​អាមេរិក​រូប​នេះ​កើតឡើង​ក្រោយ​ពេល​ដែល​តុលាការ​ចេញ​ដីកា​កោះហៅ​មេដឹកនាំ​ក្រុម​ជំទាស់​ទាំង​ពីរ​រូប ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ឧក្រិដ្ឋ​ បង្ក​ចលាចល​សង្គម​ និង​ក្រោយពេល​ដែល​កង​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ទៅ​កាន់​ហ្វូង​បាតុករ​ដែល​បណ្តាល​ឲ្យ​ស្លាប់​ក្រុម​បាតុករ​យ៉ាង​តិច​៤នាក់ ​រង​របួស​៤០នាក់​ ព្រម​ទាំង​ចាប់​ខ្លួន​ចំនួន​១៦​នាក់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG