មេធាវីការពារក្តីមេដឹកនាំខ្មែរក្រហមពន្យល់អំពីពហិការសវនាការ
Your browser doesn’t support HTML5
ក្រុមមេធាវីការពារក្តីឲ្យអតីតមេដឹកនាំខ្មែរក្រហមប្រកាសធ្វើពហិការមិនចូលរួមក្នុងសវនាការសំណុំរឿងក្តី០០២ វគ្គទី២ តទៅទៀត ប្រសិនបើសាលាក្តីខ្មែរក្រហមមិនបានឆ្លើយតបទៅតាមការទាមទាររបស់ពួកគេក្នុងការផ្អាកសវនាការវគ្គទី២នេះមួយរយៈពេលសិនទេនោះ។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមមេធាវីការពារក្តីទាំងនោះបានដើរចេញពីបន្ទប់សវនាការក្នុងពេលជំនុំជម្រះក្តីកាលពីថ្ងៃសុក្រម្សិលមិញ។ លោកសាយ មុន្នីនៃវីអូអេ រាយការណ៍ពីភ្នំពេញ៕