ភ្នំពេញ —
ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃពុធ បានសម្រេចទាត់ចោលបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញសម្រាប់ការិយាល័យបោះឆ្នោតចំនួន១១៦ក្នុងខេត្តបាត់ដំបង។
សេចក្តីសម្រេចនេះតម្កល់ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី១៦ខែសីហា។
ក្រោយពីបានបើកសវនាការអស់រយៈពេលប្រមាណជាពីរម៉ោង លោកឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានអានសេចក្តីសម្រេចនៅរសៀលនេះថា បណ្តឹងពីគណបក្សជំទាស់នេះខុសនឹងគតិច្បាប់។
លោកនិយាយថា៖ «សម្រេច មាត្រា១ ទទួលពាក្យបណ្តឹងរបស់លោកសួន ចំរើន ចុះថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៣ទុកត្រឹមត្រូវតាមទម្រង់ច្បាប់។ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។ មាត្រា២ តម្កល់សេចក្តីសម្រេចលេខ០២០/១៣គ.ជ.ប.សសរ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុកជាបានការពេញទាំងមូល»។
គណបក្សសង្គ្រោះជាតិបានប្តឹងទាស់ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីស្នើសុំឲ្យមានការរាប់សន្លឹកឆ្នោតបានការឡើងវិញក្នុងការិយាល័យបោះឆ្នោតចំនួន១១៦និងផ្ទៀងផ្ទាត់ឡើងវិញនូវចំនួនសន្លឹកឆ្នោតមិនបានការក្នុងការិយាល័យបោះឆ្នោតទាំងនេះ ព្រមទាំងផ្ទៀងផ្ទាត់តួលេខក្នុងការិយាល័យបោះឆ្នោតចំនួន១១៧។
មូលហេតុនៃសំណើទាំងនេះដោយគណបក្សជំទាស់លើកឡើងពីភាពមិនប្រក្រតីធ្ងន់ធ្ងរ ដូចជាអ្នកបោះឆ្នោតចំនួន១៧០០នាក់ត្រូវគេបោះឆ្នោតជំនួស មានឈ្មោះអ្នកបោះឆ្នោតស្ទួនចំនួន៣៥០០០នាក់ មានការខុសតួលេខរវាងលទ្ធផលបណ្តោះអាសន្នដែលប្រកាសដោយគ.ជ.ប. មានភាពមិនប្រក្រតីក្នុងពេលរាប់សន្លឹកឆ្នោតជាដើម។
ប៉ុន្តែលោកឯក សំអុលបានសម្រេចដូច្នេះដោយបានថ្លឹងថ្លែងជាមួយសេចក្តីអះអាងរបស់មន្ត្រីគ.ជ.ប. ហើយដោយក្រុមប្រឹក្សាធម្មនុញ្ញបានរកឃើញថាលទ្ធផលបោះឆ្នោតមានភាពត្រឹមត្រូវទាំងអស់ ថ្វីបើមានការខុសតួលេខមួយចំនួនក្តី និងមិនមានអំពើហិង្សា ឬអស្ថិរភាពក្នុងពេលបោះឆ្នោត ហើយការបោះឆ្នោតប្រព្រឹត្តទៅដោយសម្ងាត់ និងដោយសេរី។
លោកសួន ចំរើន តំណាងដើមបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ចោទថា ក្រុមប្រឹក្សាធម្មនុញ្ញកាត់សេចក្តីដោយលម្អៀង។
លោកនិយាយថា៖ «លទ្ធផលយើងដឹងមុនហើយថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងសម្រេចទៅតាមគោលជំហរនយោបាយដែលក្រុមប្រឹក្សាមួយនេះបានលម្អៀងទៅ។ ហើយការសម្រេចនេះធ្វើទៅតាមការសម្រេចរបស់គ.ជ.ប.។ ដូច្នេះគណបក្សសង្គ្រោះជាតិមិនមានជំនឿទាល់តែសោះថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងអាចស្វែងរកយុត្តិធម៌ពិតប្រាកដឲ្យប្រជាពលរដ្ឋខ្មែរ ឆន្ទៈខ្មែរដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ»។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថាខុមហ្វ្រែល មានប្រសាសន៍ថា ក្រុមប្រឹក្សាធម្មនុញ្ញគួរតែស៊ើបអង្កេតមុននឹងធ្វើសេចក្តីសម្រេចបែបនេះ។
លោកនិយាយថា៖ «អង្គហេតុនេះមិនទាន់គ្រប់គ្រាន់ ជាពិសេសអង្គហេតុនៃការប្រមូលភស្តុតាងនានា។ ភស្តុតាងមិនត្រឹមតែខាងគ.ជ.ប. ឬគណបក្សនយោបាយទេ ប៉ុន្តែយើងអាចទៅប្រមូលភស្តុតាងពីភាគីទី៣ ឬអ្នកជួបបញ្ហាផ្ទាល់នៅមូលដ្ឋានដើម្បីឲ្យការសម្រេចមួយមានហេតុផលត្រឹមត្រូវទាំងអង្គច្បាប់និងអង្គហេតុ»។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនធ្វើអត្ថាធិប្បាយលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះទេ៕