​ប្រធានា​ធិបតី​តៃវ៉ាន់​​ដែល​មាន​អរិភាព​ជាមួយ​ចិន​ដីគោក​ជាប់​ឆ្នោត​ម្តង​ទៀត​​​​ដោយ​សន្យា​ធ្វើការ​ចរចា

លោក​ស្រី Tsai Ing-wen អបអរ​សាទរ​ក្រោយ​ពេល​ទទួល​បាន​ជ័យ​ជ​ម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃទី​១១ មករា ២០២០។

ពួក​អ្នក​បោះឆ្នោត​កោះ​តៃវ៉ាន់ ​បាន​បោះ​ឆ្នោតឲ្យ​លោក​ស្រី​ប្រធានា​ធិបតី​កាន់​តំណែង​Tsai Ing-wen ​ជាប់​ឆ្នោត​ម្តងទៀត​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូកដី​ដើម្បី​បន្ត​អាណត្តិ​របស់​លោកស្រី​ដើម្បី​បញ្ឈប់ចិន​ដីគោកដែល​ជាគូ​សត្រូវ​ខាង​យោ​ធា​ដ៏​យូរ​អង្វែង​របស់​កោះ​តៃវ៉ាន់ ​បន្ទាប់​ពី​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​អស់​រយៈ​ពេល​មួយ​ឆ្នាំ។

ក៏ប៉ុន្តែ វិធី​ដោះស្រាយ​របស់​សាស្រ្តាចារ្យ​ច្បាប់​អាយុ​៦៣​ឆ្នាំ​ដែល​បាន​ទទួល​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ចំពោះចិន​ដីគោក​នៅ​រយៈ​ពេល​៤​ឆ្នាំ​បន្ទាប់​ទៀត ​ប្រ​ហែល​ចាប់​ផ្តើម​ចេញ​ពី​អាណត្តិ​ទី១​របស់​លោក​ស្រី។ ​ភ្លាមៗ​បន្ទាប់​ពី​ជ័យ​ជម្នះ​ការ​បោះឆ្នោតដោយ​បាន​ទទួល​សន្លឹក​ឆ្នោត​ជាង​៥៧​ភាគរយ ​លោកស្រី​ប្រធានា​ធិប​តី Tsai ​បាន​និយាយថា រដ្ឋាភិបាល​របស់​លោកស្រី ​នឹង​និយាយ​ជាមួយ​ពួក​មន្រ្តី​ដែល​ខឹងសម្បា​នៅ​ក្នុង​រដ្ឋ​ធានី​ប៉េកាំង ​ប្រសិនបើ​ពួក​គេ​ចាត់​ទុកកោះ​តៃវ៉ាន់ ​ជា​ដៃ​គូ​ស្មើ​ភាព​គ្នា​នោះ​ទេ។

លោកស្រី​ប្រធានា​ធិបតី​ Tsai​ បាន​ប្រាប់​សន្និសីទកាសែត​នៅ​ខាង​ក្រៅ​ទី​ស្នាក់​ការ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ទីក្រុង​តៃប៉ិ​ បន្ទាប់​ពី​បាន​ទទួល​សន្លឹក​ឆ្នោតជាង​៨​លាន​សន្លឹក​ថា៖ «ក្នុង​នាម​ជា​ប្រធានា​ធិបតី ​ខ្ញុំ​ត្រូវតែ​ដោះ​ស្រាយ​ទំនាក់​ទំនង​ជាមួយ​ស្រប​ទៅ​តាម​ការ​ស្ទង់មតិ​ប្រជា​ពលរដ្ឋ ​ហើយ​ខ្ញុំ ​នឹង​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បំបែក​ភាព​ទាល់​ច្រក​ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ»។

លោកស្រី​ប្រធានា​ធិបតី បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​មេដឹកនាំ​ក្នុង​ទីក្រុងប៉េកាំង​ឲ្យ​គោរព​មតិ​របស់​ពលរដ្ឋ​និង​ការ​មូល​មតិ​តៃវ៉ាន់​ដើម្បី​សន្តិ ភាព​និង​ការ​ទទួល​បានការ​យក​ចិត្ត​ទុក​ដាក់​ស្មើៗ​គ្នា។ បន្ទាប់​មក ​យើង​អាច​បង្កើត​យន្ត ការ​ទាក់​ទង​ប្រកប​ដោយ​ចីរភាព​និង​ល្អ​មួយ​ដែល​អាចធ្វើ​ទៅ​តាម​ក្តី​សង្ឃឹម​ដើម្បី​សុខ មាលភាព​របស់​ប្រជា​ពលរដ្ឋ»៕