ភ្នំពេញ —
គ្មានការិយាល័យបោះឆ្នោតណាមួយដែលពុំមានភាពមិនប្រក្រតីនោះទេក្នុងចំណោមការិយាល័យបោះឆ្នោតទាំង១៣ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះ។ នេះជាលទ្ធផលដែលកត់សម្គាល់ដោយគណបក្សជំទាស់និងមន្ត្រីអង្គការសង្គមស៊ីវិលក្រោយពីការបើកកញ្ចប់សុវត្ថិភាព«ក»ដើម្បីត្រួតពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញនៅកាលពីព្រឹកថ្ងៃអាទិត្យ។
ការបើកកញ្ចប់សុវត្ថិភាព«ក»ធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ក្រោយពីមានការបង្គាប់ពីក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃសុក្រ តាមបណ្តឹងពីគណបក្សសង្គ្រោះជាតិហើយវាគឺជាផ្នែកមួយនៃជំហានផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស់។
កញ្ចប់សុវត្ថិភាព«ក»គឺជាកញ្ចប់ផ្ទុកដោយឯកសារព័ត៌មាននិងទិន្នន័យស្តីពីការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនិមួយៗ ដែលត្រូវចុះហត្ថលេខាដឹងឮដោយភ្នាក់ងារគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង។
ក្រុមមន្រ្តីគណៈកម្មាធិការជាតិបានបើកកញ្ចប់សុវត្ថិភាព«ក»ទាំង១៣មកផ្ទៀងផ្ទាត់ចំនួនសន្លឹកឆ្នោតបានការ សំឡេងឆ្នោតសម្រាប់គណបក្សនិមួយៗក្រោមអធិបតីភាពរបស់លោកព្រហ្ម ញាណវិចិត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងក្រោមការឃ្លាំមើលរបស់មន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រីមកពីគណបក្សជាប់ឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។
កញ្ចប់សុវត្ថិភាពស្ទើរតែទាំងអស់នៅចំហ មានតែមួយចំនួនតូចតែប៉ុណ្ណោះមានការបិទជិតត្រឹមត្រូវ។
មន្ត្រីគណបក្សសង្គ្រោះជាតិបានផ្ទៀងផ្ទាត់ភ្លាមៗរាល់ការបើកកញ្ចប់សុវត្ថិភាព«ក»នេះមួយកញ្ចប់ម្តងៗ ហើយបានរកឃើញថាមានចំនួនគណបក្សដែលទទួលបានសំឡេងគាំទ្រកើនខុសពីសំណៅឯកសារដើមដែលត្រូវចែកជូនគណបក្ស មានការសរសេរខុសគ្នាលើរបាយការណ៍នៃសំណៅដើម និងរបាយការណ៍ដែលបានបើកក្នុងកញ្ចប់សុវត្ថិភាព មានការប្រើប្រាស់ប៊ិចពណ៌ខុសគ្នាសរសេរលើផ្ទាំងក្រដាស់តែមួយ មានការសរសេរអក្សរខុសគ្នាលើក្រដាស់តែមួយ មានការផ្លាស់ប្តូរទាំងអស់នៃចំនួនតួលេខសន្លឹកឆ្នោតមិនបានការដំណាលគ្នានឹងការកើនចំនួនគណបក្សដែលទទួលបានសំឡេងខុសពីរបាយការណ៍ដើមដែលគណបក្សជំទាស់ទទួលបាន។
លោកគួយ ប៊ុនរឿន មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការបោះឆ្នោតបានប្រកាសភ្លាមៗពីទិន្នន័យខុសគ្នាទាំងនេះគ្រប់ការិយាល័យទាំង១៣ក្នុងឃុំស្វាយជ្រះ នៃខេត្តក្រចេះក្រោយពីមន្ត្រីគជប ផ្ទៀងផ្ទាត់ឡើងវិញ។ ប៉ុន្តែលោកព្រហ្ម ញាណវិចិត្រ បានព្យាយាមហាមប្រាមការបរិហារជាចំហនេះរបស់មន្ត្រីគណបក្សជំទាស់ជាច្រើនដងដោយលោកចង់ឲ្យគណបក្សជំទាស់ធ្វើការកត់ត្រាទុកតែប៉ុណ្ណោះនូវភាពខុសគ្នាដែលត្រូវបានរកឃើញ។
«មានគណបក្សតែបីទេ។តែក្រោយមកមានគណបក្សផ្សេងទៀតមាននៅទីនេះ។យើងឃើញសំឡេងដែលបានការហើយត្រូវគេគូសលុបចោលទាំងអស់។ ហើយសំឡេងឆ្នោតមាន៧៩សំឡេងបានការនិងសំឡេងមិនបានការមាន១២សំឡេង។ តែពេលយើងផ្ទៀងផ្ទាត់ជាមួយប៉ិចនិងសិច។ យើងឃើញមានការកើនឡើងសំឡេងឆ្នោតបានការពី៧៩មក៩១។ប៉ុន្តែសំលេងឆ្នោតមិនបានការពី១២សំឡេងមកសូន្យសំឡេង»។
លោកគួយ ប៊ុនរឿន ថ្លែងប្រាប់អ្នកកាសែតក្រោយពីការបើកកញ្ចប់សុវត្ថិភាព«ក»ចប់។
«ឆែកតែ១៣ការិយាល័យយើងឃើញមានភាពមិនប្រក្រតីធ្ងន់ធ្ងរ។ ហ្នឹងហើយជាការប៉ះពាល់មិនគ្រាន់តែលទ្ធផលនៃការបោះឆ្នោតទេ ប៉ះពាល់ដល់អសនៈរបស់គណបក្សសង្គ្រោះជាតិ។ ដូច្នេះគជប ក៏ដូចជាក្រុមប្រឹក្សាធម្មនុញ្ញ(ត្រូវតែ)អនុញ្ញាត្តិឲ្យដោះស្រាយបណ្តឹងគណបក្សសង្គ្រោះជាតិគ្រប់ខេត្តក្រុងទាំងអស់ទៅ យើងនឹងឃើញដូចអ្វីដែលគណបក្សសង្គ្រោះជាតិបានប្រកាសថាការបោះឆ្នោតលើកនេះគឺគណបក្សសង្គ្រោះជាតិជាអ្នកឈ្នះ»។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថាគជប មិនស្ថិតក្នុងការសម្រេចបែបណានោះទេក្រោយពីការរកឃើញនេះ។
«ការបើកកញ្ចប់«ក»ផ្ទៀងផ្ទាត់នេះបានលទ្ធផលយ៉ាងណាត្រូវធ្វើកំណត់ហេតុមួយ ហើយភាគីដើមបណ្តឹងនិងគណបក្សនយោបាយដែលចូលរួមប្រកួតចុះហត្ថលេខាលើនេះ។ហើយបន្ទាប់មកក្រុមប្រឹក្សាធម្មនុញ្ញយកកំណត់ហេតុនេះទៅបំពេញឯកសាររបស់គាត់។ ព្រោះនេះជាការស្រាវជ្រាវរបស់គាត់ទេ។ការសម្រេចទៅមុខទៀតគឺក្រុមប្រឹក្សាធម្មនុញ្ញទេ»។
លោកព្រហ្ម ញាណវិចិត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនធ្វើអត្ថាធិប្បាយច្រើនចំពោះអ្នកកាសែតទេ។ លោកគ្រាន់តែថានេះជាផ្នែកមួយនៃតម្លាភាព។
«អ្វីដែលសំខាន់គឺយើងធ្វើឲ្យមានតម្លាភាព។ យើងធ្វើឲ្យមើលឃើញថ្លា»។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាដែលបានចូលរួមអង្កេតមើលការបើកកញ្ចប់សុវត្ថិភាព«ក»នេះមានប្រសាសន៍ថារបកគំហើយញក្រោយពីការបើកកញ្ចប់នេះនៅពេលនេះធ្វើឲ្យគេជឿថាភាពមិនប្រក្រតីអាចនឹងមាននៅមណ្ឌលបោះឆ្នោតដទៃទៀត។
«យើងមិនបា្រកដថាមានតែ១៣ការិយាល័យនេះទេ។បើយើងពិនិត្យថែមទៀតយើងប្រហែលជាអាចឃើញទៀត។ យើងមានការសង្ស័យថាភាពខុសគ្នានេះអាចជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតសរុប»។
ប៉ុន្តែលោកព្រាប កុល ជឿថាប្រសិនបើមានការផ្ទៀងផ្ទាត់ច្បាស់លាស់លទ្ធផលបោះឆ្នោតនឹងមិនប្រែប្រួលខ្លាំងនោះទេ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានប្រកាសពីជ័យជំនះរៀងៗក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣។
គណបក្សជំទាស់អះអាងថាភាពមិនប្រក្រតីបាននាំឲ្យខ្លួនបាត់បង់ចំនួនអសនៈដែលត្រូវទទួលបានជាច្រើន។ហើយបានទាមទារឲ្យមានការដោះស្រាយបញ្ហានេះពុំនោះទេខ្លួននឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ។គណបក្សជំទាស់ថែមទាំងបានព្រមានពីការដឹកនាំមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតផងដែរ៕

Your browser doesn’t support HTML5