បទសម្ភាសន៍ VOA៖ និស្សិតខ្មែរនៅអ៊ីស្រាអែលថាការត្រៀមខ្លួនរកសុវត្ថិភាពនៅតែជាអទិភាពចម្បង
Your browser doesn’t support HTML5
អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ក្នុងប្រទេសប៉ាឡេស្ទីន បន្ទាប់ពីក្រុមនោះបានធ្វើការវាយប្រហារដែលមិនធ្លាប់មានពីមុនតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយបានបាញ់មីស៊ីលរាប់ពាន់គ្រាប់ទៅកាន់ទីប្រជុំជនអ៊ីស្រាអែលមួយចំនួនដែលនៅក្បែរតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា។ មនុស្សរាប់ពាន់បានស្លាប់ នៅអ៊ីស្រាអែលនិងតំបន់ហ្គាហ្សា ដែលក្នុងនេះមាននិស្សិតខ្មែរម្នាក់ផងដែរ។ កាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា លោក ចាប ចិត្រា នៃ VOA បានភ្ជាប់ទាក់ទងនិងសម្ភាសនិស្សិតខ្មែរម្មាក់នៅអ៊ីស្រអែល គឺលោក គួន បូរី ដែលលោកកំពុងរស់នៅប្រមាណ ៤៦គីឡូម៉ែត្រពីតំបន់ហ្គាហ្សា។ សូមលោកអ្នកនាងស្តាប់និងទស្សនាបទសម្ភាសន៍ស្តីអំពីស្ថានភាពនៅតំបន់ជិតការប្រយុទ្ធគ្នារវាងអ៊ីស្រអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ដូចតទៅ៖