ភ្នំពេញ —
មិនខុសពីសេចក្តីសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ទេ តុលាការកំពូលនៅថ្ងៃសុក្រនេះបានសម្រេចបិទផ្លូវការតវ៉ាចំពោះសំណុំរឿងរបស់លោក វន់ ពៅ និងជនជាប់ចោទ២០នាក់ផ្សេងទៀតពាក់ព័ន្ធនឹងអំពើហិង្សានៅសួនឧស្សាហកម្មកាណាឌីយ៉ា និងនៅរោងចក្រយ៉ាកជីងកាលពីដើមខែមករា។
កាលពីថ្ងៃសុក្រសប្តាហ៍មុនតុលាការកំពូលបានបើកសវនាការកំបាំងមុខចំពោះសំណើស្នើរបស់មេធាវីដែលសុំឲ្យជនជាប់ចោទទាំង២១នាក់នៅក្រៅឃុំ។ ក៏ប៉ុន្តែមិនទាន់បានប្រកាសសាលក្រមភ្លាមៗទេ។
សវនាការពេលនេះបានធ្វើឡើងដោយមានវត្តមានអ្នកការពារក្តីជនជាប់ចោទចំនួន១០នាក់ និងចៅក្រមចំនួន៥នាក់។
លោក ឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសទាត់ចោលបណ្តឹងស្នើសុំឲ្យនៅក្រៅឃុំរបស់ជនជាប់ចោទ ទាំង២១នាក់ រាប់បញ្ចូលទាំងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ដោយតុលាការបានសំអាងហេតុផលថា រឿងក្តីនេះកំពុងដំណើរការនិតិវិធីនៅតុលាការក្រុងភ្នំពេញនិងការ សម្រេចឲ្យដោះលែងអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ ធ្នាប់សង្គម។
លោក សំ សុខគង់ មេធាវីការពារក្តីលោកវន់ ពៅ មានប្រសាសន៍ថា ការសម្រេចសេចក្តីនេះវាហាក់បីដូចជាមានភាពអយុត្តិធម៌ចំពោះកូនក្តីរបស់លោក។ លោកបានបញ្ជាក់ថា បើទោះបីតុលាការក្រុងកំពុងដំណើរការនិតិវិធីក៏ដោយ ក៏តាមច្បាប់កូនក្តីរបស់លោកអាចមានសិទ្ធិស្នើសុំឲ្យនៅក្រៅឃុំបានដែរ។
លោកនិយាយថា៖ «អញ្ចឹងចំពោះមេធាវីការពារយល់ឃើញថា មានការសោកស្តាយដោយសារតែការដែលតុលាការកំពូលគាត់យោងទៅលើចំណុចពាក់ព័ន្ធនៅនឹងអង្គសេចក្តី ហើយនឹងរឿងនៅក្រៅឃុំនេះ គាត់យកមកដាក់លាយឡំគ្នា»។
ដូចពេលសវនាកាលពីសប្តាហ៍មុនដែរ ការប្រកាសសាលក្រមរបស់តុលាការកំពូលបានធ្វើឡើងដោយមិនមានវត្តមានជនជាប់ចោទទេ។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា នេះជាករណីនយោបាយ ទាំងតុលាការសាលាដំបូងក្តី សាលាឧទ្ធរណ៍ និងតុលាការកំពូលក្តី គ្រាន់តែបោះបាល់ដាក់គ្នាទៅវិញទៅមកដើម្បីគ្រាន់តែជាសេសតែប៉ុណ្ណោះ។
លោកនិយាយថា៖ «ចេតនាពិតនៃភាពយុត្តិធម៌ ខ្ញុំគិតថា វាគ្មានទេ។ អ្វីដែលធ្វើនេះ វាទៅតាមអំណាចនៃនយោបាយតែប៉ុណ្ណោះ»។
ក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លី ដែលមកពីសហគមន៍ផ្សេងៗ បានមកតវ៉ានៅពីមុខតុលាការ ក្រោយពីការប្រកាសសាលក្រមរួច។ ពួកគេបានស្រែកតាមឧគ្ឃោសនស័ព្ទបំពងសំឡេងថា «តុលាការអយុត្តិធម៌»។
អ្នកតវ៉ាស្រែកថា៖ «សូមឲ្យចៅក្រម និងព្រះរាជអាជ្ញាពិចារណារឿងក្តីនេះមកវិញ»។
អ្នកស្រី ប៉ាន់ ស៊ីណា ម្តាយបង្កើតរបស់ជនជាប់ចោទ សុគន្ន សម្បត្តិពិសិដ្ឋ មានប្រសាសន៍ថា អ្នកស្រីមានការឈឺចុកចាប់យ៉ាងខ្លាំង ដោយសារតែតុលាការកំពូលសម្រេចមិនឲ្យកូនរបស់អ្នកស្រីបាននៅក្រៅឃុំ។
អ្នកស្រីនិយាយថា៖ «អត់មានយុត្តិធម៌ចំពោះកូនខ្ញុំទេ។ មូលហេតុដោយសារតុលាការគ្មានឯករាជ្យ ស្តាប់អ្នកនៅក្រោយ ស្តាប់បញ្ជារបស់អ្នកណាមួយដែលគាត់មិនឲ្យដោះលែងជនទាំង២១នាក់ឲ្យនៅក្រៅឃុំ»។
សាលាដំបូងក្រុងភ្នំពេញបានបន្តដំណើរការអង្គសេចក្តីសំណុំរឿងកម្មករទាំង២៣នាក់ និងពីរនាក់ផ្សេងទៀតនៅគល់ស្ពានស្ទឹងមានជ័យពាក់ព័ន្ធនឹងអំពើហិង្សាដែលបានកើតមានឡើងតាំងពីដើមខែមករា។
សំណុំរឿងនេះមិនទាន់បានបញ្ចប់ទេ តុលាការនិងបន្តពិភាក្សាដេញដោលទៀតនៅថ្ងៃទី២០ខាងមុខទៀត។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្រុមកម្មករ សកម្មជនសហជីពចំនួន២២នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទ៖ «ពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា ដោយមានស្ថានទម្ងន់ទោស»។
ពាក់ព័ន្ធនឹងការវាយបង្ក្រាបដោយអំពើហិង្សានៅសួនឧស្សាហកម្ម កាណាឌីយ៉ា និងរោងចក្រយ៉ាកជីង កាលពីដើមខែមករាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់៤នាក់៕

Your browser doesn’t support HTML5