ភ្នំពេញ —
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានទាត់ចោលចំណាត់ថ្នាក់ចុងក្រោយរបស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលថាកម្ពុជាជាប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរបំផុតក្នុងសមាគមអាស៊ាន ដោយបានហៅរបាយការណ៍នេះ ថាជាការប្រាសចាកពីការណ៍ពិតជាក់ស្តែង។
អង្គការតម្លាភាពអន្តរជាតិបានបង្ហាញកាលពីថ្ងៃអង្គារថាក្នុងចំណោមប្រទេសចំនួន១៧៧ដែលស្ថិតក្នុងការសិក្សាកម្ពុជាស្ថិតក្នុងលេខរៀងទី១៦០ គឺមានន័យថាកម្ពុជាជាប្រទេសពុករលួយបំផុតក្នុងចំណោមប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។
របាយការណ៍ដដែលនេះក៏បានបង្ហាញដែរថា កម្ពុជាមានអំពើពុករលួយខ្ពស់ជាងប្រទេសភូមានិងប្រទេសឡាវ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា ការឱ្យចំណាត់ថ្នាក់នេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងរបស់ប្រទេសនេះទេ។
«របាយការណ៍នេះអត់មានភាពជាវិទ្យាសាស្ត្រជាក់ស្តែងនោះទេ គ្រាន់តែជាការស្វែងរកតាមនិន្នាការរបស់អង្គការនោះ ពីព្រោះការវាយតម្លៃមិនឆ្លុះបញ្ចាំងពីអ្វីដែលជាការណ៍ពិតក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំនិយាយនេះមិនមែនមានន័យថាកម្ពុជាមិនមានអំពើពុករលួយទេ ប៉ុន្តែអ្វីដែលខុសប្លែកគឺកម្ពុជាបានត្រៀមខ្លួនសម្រេចចិត្តប្រឆាំងនឹងអំពើពុករលួយ។ យើងមើលចំណូលតាមបុគ្គល យើងមើលស្ថិរភាពនៃសេដ្ឋកិច្ច មើលថ្នល់ តើការប្រែប្រួលជីវភាពប្រជាជនប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយ បើតាមទីភ្នាក់ងារជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID)កម្ពុជាបានបាត់បង់ថវិកាយ៉ាងតិច៥០០លានដុល្លារជារៀងរាល់ឆ្នាំទៅលើអំពើពុករលួយ។ ហើយបើតាមរបាយការណ៍មួយរបស់អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៥កាលពីសប្តាហ៍មុនរកឃើញថា មានអង្គការសង្គមស៊ីវិលជាច្រើនបានបង្ខំចិត្តបង់ប្រាក់ក្រៅផ្លូវការប្រមាណពី២០០ទៅ១.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយអង្គការទៅជូនបុគ្គលិករាជការរបស់រដ្ឋាភិបាលដើម្បីសម្រួលការងារប្រតិបត្តិការរបស់ខ្លួន។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទំនាក់ទំនងបានទេក្នុងរយៈពេលពីរថ្ងៃមកនេះ ដោយសារលោកមិនព្រមលើកទូរស័ព្ទ។
លោក ផៃ ស៊ីផាន ថ្លែងថារដ្ឋាភិបាលមានការប្រឹងប្រែងខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនាពេលកន្លងមក។
«យើងមានយន្តការច្បាប់ប្រឆាំងនឹងអំពើពុករលួយ យើងបានដាក់ទណ្ឌកម្មប្រឆាំងអ្នកប្រព្រឹត្តអំពើពុករលួយ ហើយយើងបង្កើតសេវាកម្មដែលមានតម្លាភាពជាក់ស្តែង ហើយយើងបានអប់រំប្រជាពលរដ្ឋឱ្យចូលរួមប្រឆាំងអំពើពុករលួយ»។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានសន្យានឹងប្រកាសតម្លៃសេវាសាធារណៈតាមក្រសួងនានាដើម្បីបង្ហាញតម្លាភាពនិងកាត់បន្ថយអំពើពុករលួយ។ ហើយកាលពីសប្តាហ៍មុន អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើចោទប្រកាន់មន្ត្រីរដ្ឋាករនិងពន្ធដារចំនួនបីនាក់ពីបទក្លែងបន្លំនិងទទួលសំណូកដែលជាចំណាត់ការដ៏កម្រមួយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថា ចំណាត់ថ្នាក់របស់អង្គការតម្លាភាពអន្តរជាតិនេះឆ្លុះបញ្ចាំងពីអំពើពុករលួយជាក់ស្តែងនៅកម្ពុជា។
«អំពើពុករលួយគឺអាក្រក់បំផុតក្នុងប្រទេសកម្ពុជា ហើយជាឧបសគ្គធំបំផុតដែលធ្វើឱ្យពលរដ្ឋយើងជាងកន្លះប្រទេសរស់នៅក្នុងភាពក្រីក្រ។ ចំណូលរដ្ឋមួយចំនួនធំត្រូវហូរចូលក្នុងហោប៉ៅជនពុករលួយ តាមរយៈការគ្រប់គ្រងសេដ្ឋកិច្ចគ្មានតម្លាភាពនិងការបែងចែកផលប្រយោជន៍សេដ្ឋកិច្ចហ្នឹងអត់មានសមធម៌ទាល់តែសោះ»។
ជាមួយគ្នានេះ លោក យឹម សុវណ្ណ ថ្លែងថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងពេលនេះធ្វើឡើងតែទៅលើតែមន្ត្រីថ្នាក់ទាបមួយចំនួនតូចប៉ុណ្ណោះ៕