ភ្នំពេញ៖ នៅពេលដែលរាជធានីភ្នំពេញបានក្លាយជាទីក្រុងស្ងប់ស្ងាត់ខណៈដែលព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែត្រូវលុបចោល ទេសចរក្នុងស្រុកបាននាំគ្នាសម្រុកទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានឆ្នេរសមុទ្រនិងខេត្តសៀមរាបដែលសំបូរដោយប្រាង្គប្រាសាទបុរាណ។
លោក សេង ខា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថាទេសចរបានកើនដល់ជាង៤០ ០០០ នាក់មកទល់នឹងថ្ងៃពុធនេះដែលត្រូវជាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក។
លោក សេង ខា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថាទេសចរបានកើនដល់ជាង៤០ ០០០ នាក់មកទល់នឹងថ្ងៃពុធនេះដែលត្រូវជាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក។
«ខ្ញុំថាពីរថ្ងៃហ្នឹងប្រហែលជាទេសចរកើនពី៣៥.០០០ដល់៤០.០០០នាក់»។
មានប្រជាពលរដ្ឋជារៀងរាល់ឆ្នាំប្រមាណជាបីលាននាក់មកពីបណ្តាខេត្តនានាចូលទស្សនានិងកំសាន្តព្រះរាជពិធីបុណ្យអុំទូក អកអំបុកនិងសំពះព្រះខែរយៈពេលបីថ្ងៃក្នុងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានលើកពេលព្រះរាជពិធីប្រចាំឆ្នាំនេះចាប់តាំងពីឆ្នាំ២០១១មកបន្ទាប់ពីមានការប្រជ្រៀតជាន់គ្នាស្លាប់នៅស្ពានពេជ្រដែលជនរងគ្រោះជាង៣៥០នាក់បានស្លាប់និងដោយសារការយាងចូលទីវង្គតរបស់សម្តេចឪនរោត្តម សីហនុនៅឆ្នាំ២០១២នេះ។

ក្រុមមន្ដ្រីនិយាយថាប្រជាពលរដ្ឋស្វែងរកការដើរលំហែនៅតាមរមនីយដ្ឋាននានាតាមជម្រើសរបស់ពួកគេជាជំនួសការកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។
ក្រុមមន្ដ្រីនិយាយថាប្រជាពលរដ្ឋស្វែងរកការដើរលំហែនៅតាមរមនីយដ្ឋាននានាតាមជម្រើសរបស់ពួកគេជាជំនួសការកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។
ក៏ប៉ុន្តែលោក សេង ខាអះអាងថាកំណើនទេសចរតាមតំបន់ឆ្នេរជាពិសេសដោយសារកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងនិងដោយសារសោភ័ណភាពនៅតាមតំបន់កំសាន្ត។
យ៉ាងណាក៏ដោយលោកយឹម ស៊ីនិតប្រធានការិយាល័យទេសចរណ៍ខេត្តកោះកុងគិតថាការផ្អាកព្រះរាជពិធីបុណ្យអុំទូកក្នុងក្រុងភ្នំពេញគឺជាបច្ច័យជួយបង្កើនចំនួនទេសចរក្នុងខេត្តរបស់លោកផងដែរ។
«ក្នុងរយៈពេលបុណ្យអុំទូកនេះឃើញថាមានសកម្មភាពផុលផុសផ្នែកភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្ត។ តែយើងមិនទាន់បូកសរុបទេ»។
ដំណាលគ្នានេះតម្លៃម្ហូបអាហារនិងការស្នាក់នៅនិងសេវាកម្មក្នុងតំបន់ទេសចរណ៍ទាំងនោះមានការកើនឡើងជាពិសេសក្នុងខេត្តព្រះសីហនុ។
លោក សេង ខា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ពន្យល់ថាតម្លៃឡើងថ្លៃទាំងនោះដោយសារតែតម្រូវការកើនលើសពីពេលធម្មតាខ្លាំង។
លោករដ្ឋមន្ដ្រីទេសចរណ៍ថោង ខុន និងលោកង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបមិនអាចទាក់ទងបានទេដោយសារទូរស័ព្ទអស់លោករោទិ៍ដោយគ្មានអ្នកទទួល។
លោករដ្ឋមន្ដ្រីទេសចរណ៍ថោង ខុន និងលោកង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបមិនអាចទាក់ទងបានទេដោយសារទូរស័ព្ទអស់លោករោទិ៍ដោយគ្មានអ្នកទទួល។
បើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានឲ្យដឹងថាដំណាលគ្នានឹងដំណើរកំសាន្តទេសចរណ៍ក្នុងស្រុកទេសចរបរទេសមកដល់ប្រទេសកម្ពុជាបានកើនដល់ជិត២,៨៦លាននាក់ក្នុងរយៈពេលដប់ខែដើមឆ្នាំ២០១២។ គឺកើនឡើងចំនួន២៣,៧ភាគរយ។ ប្រទេសកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសកើនដល់ចំនួន៣,៣លាននាក់នៅឆ្នាំ២០១២នេះ៕