ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​៣០០​នាក់​ស្លាប់​ក្នុង​​ឧបទ្ទវហេតុ​​ផ្អើល​ជាន់​គ្នា​នៅ​ក្នុង​បុណ្យ​អុំទូក


អ្ន​ក​កម្សា​ន្ត​ខ្មែរម្នា​ក់​ត្រូវ​មន្ត្រី​ប៉ូ​លីស​និង​​អ្នក​ចូល​រួម​ដទៃ​ទៀត​សែង នៅ​ក្រោយ​ពេល​មាន​ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​មួយ​នៅ​ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ​អ៊ុំ​ទូក​នៅ​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ច័ន្ទ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។
អ្ន​ក​កម្សា​ន្ត​ខ្មែរម្នា​ក់​ត្រូវ​មន្ត្រី​ប៉ូ​លីស​និង​​អ្នក​ចូល​រួម​ដទៃ​ទៀត​សែង នៅ​ក្រោយ​ពេល​មាន​ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​មួយ​នៅ​ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ​អ៊ុំ​ទូក​នៅ​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ច័ន្ទ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។

ពិធី​បុណ្យ​អុំ​ទូក​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ចប់​ទៅ​ដោយមាន​អ្ន​ក​ចូលរួម​កម្សាន្ត​សប្បាយ​ចំនួន​ជាង​៣០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​រត់​ផ្អើលជាន់​គ្នា នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​មាន​សមត្ថកិច្ច។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កញ្ញារិទ្ធ មាន​ប្រសាសន៍​ថា​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​នៅ​ក្រោយ​ពេល​អ្នក​មក​លេង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ បាន​ជាប់ស្ទះ​ដំណើរនៅ​លើ​ស្ពាន​ដែល​ទើប​ត្រូវ​សាង​សង់​ថ្មី​មួយ​ដែល​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍កោះ​ពេជ្រ​ក្នុង​ក្រុង​ភ្នំពេញ។ ក្រោយ​មក​មាន​អ្នក​ចូល​រួម​ខ្លះ​បាន​ដួល​សន្លប់​ដែល​បាន​បណ្តាល​ឲ្យមាន​ការភ័យ​ផ្អើលឆោឡោ។

រថយន្ត​សង្គ្រោះ​បន្ទាន់និង​រថយន្ត​ប៉ូលីស​បាន​បើក​ទៅ​វិញ​ទៅ​មករវាង​តំបន់​មាត់​ទន្លេ​និង​មន្ទីរ​ពេទ្យ ដើម្បី​ដឹក​ជញ្ជូន​អ្នក​រង​គ្រោះ។

«ពូ​អើយ! ហៅ​ពេទ្យ​សិន​មក។ នៅ​បី​បួន​នាក់​ទៀត​មិន​ទាន់​រក​ឃើញ​ផង។ ពូ​អើយ​ពូ​ ជួយ​ខាង​នេះ​សិន​ពូ»។

នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ អ្នក​របួស​ត្រូវ​គេ​លើក​ចេញ​ពី​រថយន្ត​សង្គ្រោះ​បន្ទាន់​យក​ទៅ​ដាក់​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ដោយ​ឧបករណ៍​សម្ភារៈ​របស់​មន្ទីរពេទ្យមិន​គ្រប់​គ្រាន់ អ្នក​របួស​ជា​ច្រើន​ត្រូវ​គេ​លើក​យក​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​ទៀត​ រួម​ទាំងតាមច្រក​ផ្លូវ​ដើរក្នុងមន្ទីរ​ពេទ្យ​ផង។

អ្នក​រង​របួស​ខ្លះ​បាន​ស្លាប់ពេល​ទៅដល់​មន្ទីរ​ពេទ្យ។

វេជ្ជបណ្ឌិត​បាន​ប្រាប់​ឲ្យ​អ្នក​របួស​ខំ​ប្រឹង​តាំង​អារម្មណ៍។

«ជាន់​គ្នា​ហ៎្មង​ហ្នឹង​ ជាន់​គ្នា។ ដល់​ពេញ​អញ្ចឹង​ដណ្តើម​គ្នា​លោត​ពី​លើ​ស្ពាន ខ្លះ​បាក់​ដៃ​បាក់​ជើង។ ស្ទះ​ផ្លូវ​តែ​ម្តង ទៅ​មុខ​ក៏​មិន​រួច​ មក​ក្រោយ​ក៏​មិន​រួច លោត​ក៏​លោត​មិន​ចង់​កើត ​បើ​យើង​មិន​លោត​យើង​ងាប់»។

បើ​តាម​សាក្សី​ មានសាកសពមនុស្ស​ទាំង​ក្មេង​ទាំង​ចាស់ នៅលើ​ស្ពាន​កោះ​ពេជ្រ​នោះ។

«ប្រឹង​ដក​មួយៗ វែងៗ​ណា៎ អត់​អី​ ហើយ​តាំង​អារម្មណ៍ អត់​អី​ទេ​កុំ​ភ័យ ណា៎​យល់​ទេ?»

អ្នក​រង​របួស​ខ្លះ​ស្រែក​យំ​ថ្ងូរ​ដោយ​ការឈឺ​ចាប់។

«ពូ​ ខ្ញុំ​ឈឺ​ជើង​ណាស់! ពូ! ជួយ​ខ្ញុំ​ឈឺ​ជើង​ណាស់ពូ!»

មាន​ពលរដ្ឋជា​ច្រើន​ម៉ឺន​នាក់​ច្រើន​ពាន់​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំទូក​នៅ​ពេល​មាន​ព្រឹត្តិការណ៍​ផ្អើល​ជាន់​គ្នា​នេះ​កើត​ឡើង៕

XS
SM
MD
LG