វ៉ាស៊ីនតោន —
ដូចឆ្នាំមុនៗដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សគ្រប់គ្រងប្រទេស បានចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយនឹងធ្វើសេចក្តីថ្លែងការណ៍តាំង ចិត្តគោរពសិទ្ធិមនុស្ស និងលើកស្ទួយសិទ្ធិមនុស្ស។ កាលពីថ្ងៃទី១០ ខែធ្នូជាទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៥នោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាន ថ្លែងក្នុងសារលិខិតរបស់លោកថា ព្រះរាជាណាចក្រកម្ពុជាសូមចូលរួមជាមួយមនុស្សជាតិទាំងអស់នៅអាស៊ានក៏ដូចជានៅលើពិភពលោកបន្តជ្រោងទង់គោរព ការពារនិងអភិវឌ្ឍសិទ្ធិមនុស្សដែលចេះតែមានសំណូមពររីកចម្រើនឡើងៗមិនឈប់ឈរ។
ការប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្ត្រីនៅឆ្នាំនេះ មិនអាចគេចផុតការរិះគន់ពីក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិខ្លះទេ ដោយសារតែមានអំពើរំលោភសិទ្ធិមនុស្សយ៉ាងច្រើនបានកើតឡើងជាបន្តបន្ទាប់ទាក់ទងនឹងការរិត ត្បិតសេរីភាពបញ្ចេញមតិនិងការបង្ក្រាបក្រុមបាតុកររោងចក្រ គឺតែប៉ុន្មានថ្ងៃមុនការតាំងចិត្តនិងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនោះ។
លោក ប្រេត អាដាំ (Brad Adams) នាយកអង្គការយូមែនរ៉ៃវចប្រចាំតំបន់អាស៊ី បានចំអកទៅដល់អត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថ្លែង អំពីការប្តេជ្ញាក្នុងការគោរពសិទ្ធិមនុស្ស។ លោកថ្លែងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្តេជ្ញាអំពីការគោរពសិទ្ធិមនុស្សជាច្រើនឆ្នាំមកហើយ តែគ្មានការកែ ទម្រង់រីកចម្រើនទាល់តែសោះ។
«វាជាចម្រៀងចាស់ដដែលៗ ហើយគ្មានហេតុផលអ្វីឲ្យគេគ្រប់គ្នាគួរជឿលើ លោកហ៊ុន សែនទៀតទេ ពីព្រោះប្រសិនបើលោក និងខ្ញុំនិយាយពីមួយឆ្នាំ ទៅមួយឆ្នាំថា យើងចង់ធ្វើអ្វីមួយ ហើយយើងមិនបានធ្វើវិញនោះ យើងមិនអាច រំពឹងឲ្យគេគ្រប់គ្នាជឿយើងទេ។ ដូច្នេះអត់មានសេចក្តីទុកចិត្តចំពោះលោកហ៊ុន សែនទៀតទេ។ ប្រសិនបើគាត់ចង់ធ្វើ គាត់មានអំណាចធ្វើបាន។ ហើយគាត់ គួរឈប់និយាយអំពីរឿងនេះ តែត្រូវចាប់ផ្តើមធ្វើតែម្តង»។
លោកថ្លែងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកាន់កាប់អំណាចជិត៣ទស វត្សរ៍ហើយ ហើយមានបញ្ហារំលោភសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋយ៉ាងច្រើនបានកើតមាន ដូចជាការមិនបានចាត់វិធានការលើបញ្ហាស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតី និងការគៃបន្លំនៃលទ្ធផលឆ្នោត និទណ្ឌភាព ការរំលោភបំពានដីធ្លីដែលរាលដាលពាសពេញប្រទេសប្រព្រឹត្តិដោយមន្ត្រីមានអំណាច ការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយជាដើម។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា លោកក៏នៅមាន មន្ទិលចំពោះការប្តេជ្ញាចិត្តនេះដែរ ទោះជាលោកឃើញថា រដ្ឋាភិបាលមាន ឆន្ទៈខ្លះមែន។ លោកថ្លែងថា ការផ្លាស់ប្តូរទម្លាប់ចាស់នៃមន្ត្រីជាច្រើនក្នុងស្ថាប័ន រដ្ឋនោះជាបញ្ហាពិបាកកែប្រែ។
«បញ្ហាដោយសារមនុស្សភាគច្រើននៅក្នុងជួររដ្ឋាភិបាលសុទ្ធតែពាក់ព័ន្ធជាមួយ នឹងអំពើពុករលួយ ទម្លាប់ចាស់មួយគឺទម្លាប់មាក់ងាយប្រជាពលរដ្ឋ វប្បធម៌មាក់ងាយប្រជាពលរដ្ឋ ទម្លាប់មានវប្បធម៌មាក់ងាយអ្នកក្រីក្រ ការបែងចែក វណ្ណៈ ដែលខ្ញុំមើលទៅសុទ្ធតែជាទម្លាប់ចាស់ទាំងអស់។ ហើយមនុស្សមួយ ចំនួនដូរមែន តែមនុស្ស អ្នកដែលធ្លាប់បំពានសិទ្ធិមនុស្សជាច្រើនហ្នឹង នៅមាន តួនាទីសំខាន់ៗក្នុងជួររាជរដ្ឋាភិបាលនៅឡើយ»។
លោកក៏បាននិយាយយោងទៅលើការបង្រ្កាបកម្មកររោងចក្រអេសអ៊ីលនៅស្ទឹង មានជ័យ អ្នកភូមិបឹងកក់ ដីធ្លីនិងនិទណ្ឌភាពផ្សេងទៀត ដែលគ្មានការផ្តន្ទាទោសអ្នករំលោភសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។
លោកនី ចរិយា ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក បាន អះអាងថា លោកបានកត់សម្គាល់ឃើញមានការប្រារព្ធទិវាសិទ្ធិមនុស្សនិងការ ប្តេជ្ញាចិត្តពីរដ្ឋាភិបាលមែន។ លោកបានសង្កត់ធ្ងន់ថា បញ្ហាមិនមែនស្ថិតនៅលើ ទ្រឹស្តីទេ តែបញ្ហាសំខាន់គឺការអនុវត្តជាក់ស្តែងកម្រិតណាដែលរដ្ឋាភិបាលចាត់ វិធានការឲ្យមានការគោរពសិទ្ធិមនុស្ស។
«ដូចនេះយើងប្រមើលមើលតទៅទៀត ជាពិសេសផ្តោតទៅលើសេរីភាពនៃការ បញ្ចេញមតិ ហើយនឹងសេរីភាពផ្សេងៗទៀត ដូចជាការដង្ហែក្បួនជាដើម។ល។ ព្រោះថា ការប្តេជ្ញាចិត្តនៅថ្ងៃទី១០ធ្នូ តែថ្ងៃទី៨ ទី៩មុនហ្នឹងគឺថា មានការហាម ឃាត់ រារាំងមិនឲ្យអ្នកធ្វើធម្មយាត្រាលោកអាចធ្វើដំណើរដោយថ្មើរជើងហ្នឹងងាយស្រួលប៉ុន្មានទេ។ មានវត្តអារាមខ្លះនៅមានការហាមឃាត់តាមបទបញ្ជាថ្នាក់លើអញ្ចឹងដែរ ដែលមិនឲ្យអ្នកធ្វើធម្មយាត្រាចូលសម្រាក។ នេះក៏ជាផ្នែកមួយនៃការឆ្លុះបញ្ចាំងពីការអនុវត្តជាក់ស្តែងទៅលើការគោរព និងលើកស្ទួយសិទ្ធិមនុស្សដែរ»។
លោកបានថ្លែងថា រដ្ឋាភិបាលបានធ្វើការផ្ទុយនឹងច្បាប់សិទ្ធិមនុស្សជាច្រើនហើយមិនបានគោរពតាមច្បាប់ទៀតផង។ បញ្ហាទាំងនោះរាប់ទាំងការកំណត់ពេលវេលាធ្វើការបញ្ចេញមតិ ការកំណត់ចំនួន ការមិនធ្វើទីលានបាតុកម្មឬទីលានប្រជាធិបតេយ្យនៅគ្រប់ខេត្តក្រុង។
ទោះជាយ៉ាងក៏ដោយ សារលិខិតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដដែល បានទទួលស្គាល់ថា នៅមានបញ្ហាជាច្រើនទៀតដែលកម្ពុជាត្រូវធ្វើការកែទម្រង់ ទាក់ទងនឹងសិទ្ធិ កាតព្វកិច្ចនិងការទទួលខុសត្រូវ។ តែលោកបានអះអាងថា កម្ពុជាបានទទួលសេរីភាព និងសិទ្ធិជាម្ចាស់កាលពីថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែលរដ្ឋាភិបាលរបស់លោកធ្លាប់ប្រកាសថា បានខិតខំតស៊ូរំដោះប្រជាពលរដ្ឋចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍៕