ភ្នំពេញ —
អាជ្ញាធរប៉ូលិសកម្ពុជាបើកការស៊ើបអង្កេតលើពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលថាមានមន្ត្រីប៉ូលិសម្នាក់បានប្រើប្រាស់គេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីគំរាមសម្លាប់មេដឹកនាំជាន់ខ្ពស់ក្នុងគណបក្ស។
លោក ឧត្តមសេនីយ៍ឯក ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថាលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិបើកការស៊ើបអង្កេតលើករណីគំរាមកំហែងបាញ់សម្លាប់លោកកឹម សុខា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនេះហើយដោយបានចារលើលិខិតមួយកាលពីចុងសប្តាហ៍មុនបញ្ជូនទៅឱ្យអគ្គស្នងការនគរបាលជាតិស៊ើបអង្កេតដើម្បីចាប់ខ្លួនជនសង្ស័យទៅផ្តន្ទាទោស។
លោកសុភ័គបានឱ្យដឹងថាការគំរាមកំហែងទៅលើថ្នាក់ដឹកនាំជាទង្វើខុសច្បាប់ក៏ប៉ុន្តែថ្នាក់ដឹកនាំមួយចំនួនក្នុងគណបក្សប្រជាជនក៏ធ្លាប់ទទួលរងការគំរាមកំហែងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកដូចគ្នានេះដែរ។
លោកនិយាយថា៖ «តាមហ្វេសប៊ុកនេះមិនត្រឹមតែឯកឧត្តមកឹម សុខា មួយរូបប៉ុណ្ណោះទេ។ច្រើនណាស់ចំពោះថ្នាក់ដឹកនាំ ដទៃទៀតនេះយើងឃើញទាំងអស់គ្នាហើយ។ ពាក្យពេចន៍ខ្លះគឺសុទ្ធតែយើងមិនអាចនិយាយបានប៉ុន្តែថ្នាក់ដឹកនាំដទៃទៀតលោកមិនដែលខ្វល់ខ្វាយរឿងហ្នឹងផង»។
គណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រសប្តាហ៍មុនបានសរសេរលិខិតមួយច្បាប់ទៅក្រសួងមហាផ្ទៃដើម្បីសុំឱ្យបើកការស៊ើបអង្កេតចាប់ជនដៃដល់ទៅផ្តទ្ទាទោសតាមច្បាប់ពាក់ព័ន្ធនឹងសរសេរសារគំរាមកំហែងបាញ់សម្លាប់លោកកឹម សុខាតាមរយៈបណ្តាញសង្គមហេ្វសប៊ុកដែលកំពុងមានប្រជាប្រីយ៍ភាពនៅក្នុងប្រទេសកម្ពុជា។
មានជនអនាមិកម្នាក់ដោយប្រើប្រាស់គណនីយបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ បានផ្ញើសារសរសេរជាអក្សរខ្មែរដោយភ្ជាប់ជាមួយនឹងរូបភាពកាំភ្លើងខ្លីនិងគ្រាប់ចំនួន៧គ្រាប់។ នៅក្នុងបណ្តាញគណនីយសង្គមហ្វេសប៊ុកដែលមានឈ្មោះ ផែង វណ្ណៈ បានសរសេរថា ទុក៧គ្រាប់ឱ្យលោកកឹម សុខា។ គ្រាប់ទី១បាញ់ចំដៃឆ្វេង គ្រាប់ទី២បាញ់ចំដៃស្តាំ គ្រាប់ទី៣បាញ់ចំជើងឆ្វេង គ្រាប់ទី៤បាញ់ចំជើងស្តាំ គ្រាប់ទី៥បាញ់ចំពោះ គ្រាប់ទី៦បាញ់ចំបេះដូងនិងគ្រាប់ទី៧បាញ់ចំក្បាលលោក កឹម សុខា។
លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាយើងរង់ចាំមើលថាការស៊ើបអង្កេតរបស់ប៉ូលិសបានដល់កម្រិតណាថាតើហ៊ានចាប់ជនសង្ស័យពិតប្រាកដទៅផ្តន្ទាទោសឬក៏យ៉ាងណា។
លោកនិយាយថា៖ «ក្នុងនាមគណបក្សសង្គ្រោះជាតិយើងនឹងរង់ចាំមើលថាតើវិធានការហ្នឹងមានប្រសិទ្ធភាពឬក៏អត់ហើយការស៊ើបអង្កេតហ្នឹងមានឯករាជ្យទេ។ ការស៊ើបអង្កេតហ្នឹងពិតប្រាកដទេរកការពិតឃើញទេ។ នេះខ្ញុំរង់ចាំមើលលទ្ធផលនេះនៅពេលក្រោយទៀត»។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមិនអាចស្នើសុំដើម្បីធ្វើសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។
លោក ផែង វណ្ណៈ ដែលមានរហ័សនាមហៅថាទិវា០៣ អតីតនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលក្រុងភ្នំពេញដែលមានគណនីយបណ្តាញសង្គមហ្វេសប៊ុកដែលត្រូវបានគេជឿជាក់ថាបានប្រើជាសារគំរាមកំហែងដល់លោកកឹម សុខា បានបញ្ជាក់ថាលោកត្រៀមខ្លួនជានិច្ចដើម្បីបំភ្លឺជូនកងកម្លាំងមានសមត្ថកិច្ច។
លោកបានអះអាងថាមកដល់ពេលនេះកងកម្លាំងមានសមត្ថកិច្ចមិនទាន់បានកោះហៅលោកឱ្យចូលបំភ្លឺនៅឡើយទេ។
លោកនិយាយថា៖«ខ្ញុំរីករាយស្វាគមន៍និងទៅបំភ្លឺគ្រប់ពេលនៅពេលដែលថ្នាក់លើឬក៏ក្រសួងមហាផ្ទៃឬក៏សមត្ថកិច្ចគេត្រូវការឱ្យទៅបំភ្លឺ»។
គណនីយបណ្តាញសង្គមហេ្វសប៊ុកឈ្មោះ ផែង វណ្ណៈត្រូវបានអ្នកតាមដានព័តមានក្នុងបណ្តាញមួយនេះអះអាងថាបានប្រើប្រាស់ជាញឹកញាប់ក្នុងការរិះគន់មេដឹកនាំគណបក្សសង្គ្រោះជាតិដូចជាលោក សម រង្ស៊ី និងលោក កឹម សុខា៕