វ៉ាស៊ីនតោន —
សាលាក្តីខ្មែរក្រហមបានប្រកាសឲ្យដឹងថា មានការគាំទ្រច្រើនចំពោះសំណងផ្លូវ ចិត្តឬសំណងសមូហភាពក្នុងសំណុំរឿងជម្លៀសពលរដ្ឋចេញពីលំនៅដ្ឋាន។ សំណងជាច្រើនមានការគាំទ្រមុនការប្រកាសដោយតុលាការក្នុងសាលក្រម។
សំណងសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហមទទួលបានការគាំទ្រយ៉ាងខ្លាំងពីម្ចាស់ជំនួយមុនពេលសាលក្រមសំណុំរឿង០០២វគ្គ១នៃសាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិគ្រោងប្រកាសជាផ្លូវការនៅពេលខាងមុខ។ នេះបើតាមការប្រកាសព័ត៌មានរបស់អង្គភាពជនរងគ្រោះនៃសាលាក្តីកាលពីថ្ងៃច័ន្ទនេះ។
ជនជាប់ចោទចំណាស់ៗពីររូបក្នុងសំណុំរឿង០០២ វគ្គទី១មានមេដឹកនាំខ្មែរក្រហមកំពូលពីររូបគឺនួន ជា និង ខៀវ សំផន។ ក្រុមជនរងគ្រោះដែលបានដាក់ពាក្យប្តឹងជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងទាក់ទងនឹងការជម្លៀស ពលរដ្ឋដោយបង្ខំចេញពីទីក្រុងនិងការសម្លាប់នៅទួលពោធិ៍ជ្រៃនោះ នឹងបានទទួលសំណងជាសមូហភាពបើសិនពួកគេបានបំពេញតាមលក្ខខណ្ឌតម្រូវ សម្រាប់គម្រោងនីមួយៗដែលកំណត់ឲ្យដាក់គម្រោងជូនតុលាការផុតត្រឹមថ្ងៃទី៣១ខែមីនានោះ។
សេចក្តីប្រកាសព័ត៌មានរបស់តុលាការបានបន្ថែមទៀតថា ក្នុងករណីមានការ ផ្តន្ទាទោសជនជាប់ចោទ អង្គជំនុំជម្រះនិងសាលាដំបូងអាចសម្រេចឲ្យមាន សំណងផ្លូវចិត្ត និងសំណងសមូហភាពដល់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុង សាលក្រមរបស់ខ្លួន។
ក្នុងចំណោមគម្រោងសំណងទាំង១៣ដែលជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីទាមទារនោះរួមមានការទាមទារឲ្យមានទិវានៃការចងចាំ កន្លែងគោរព វិញ្ញាណក្ខន្ធជាសាធារណៈ ការតាំងពិព័រណ៍ចល័តស្តីពីការជម្លៀសប្រជាជន និង ការសម្លាប់នៅទួលពោធិ៍ជ្រៃ បញ្ចូលកម្មវិធីសិក្សាស្តីពីការជម្លៀសប្រជាជន ការផ្សាយឈ្មោះដើមបណ្តឹងរដ្ឋប្បវេណី និងការទាមទារសំណងផ្នែកសុខមាលភាពមួយចំនួនទៀត។ សាលាក្តីខ្មែរក្រហមនិងភាគីពាក់ព័ន្ធសន្យាថានឹងរកថវិកាសម្រាប់គម្រោងសំណងទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយនៅសល់គម្រោងមួយដែលនិយាយអំពីគំនិតផ្តួចផ្តើមបង្កើតកន្លែងរំឭកវិញាណក្ខន្តសាធារណៈ មិនទាន់មានម្ចាស់ជំនួយគាំទ្រនៅឡើយទេ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដដែល។
លោក ឡាត់ គី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកនៃសាលាក្តីកាត់ទោសខ្មែរក្រហមបានអះអាងថា អ្វីដែលជាការប្រកាសពីសំណងទាំង១៣គម្រោងនោះហាក់ដូចជាមិនត្រូវតាមអ្វីដែលជនរងគ្រោះទាមទារទេ ហើយសំណងខ្លះ រដ្ឋាភិបាលកំពុងប្រត្តិបត្តិរួចស្រាប់ហើយ ដូចជាទិវាចងកំហឹងជាដើម។
លោកថ្លែងថា៖ «យើងឃើញថា ប្រភេទសំណងក្នុងគម្រោងទាំងអស់នោះគ្រាន់តែជាប្រភេទសំណងលួងចិត្ត ធ្វើយ៉ាងម៉េចគ្រាន់បង្ហាញទៅដល់ដើមបណ្តឹងរដ្ឋប្បវេណីឬក៏ដូចជាជនរងគ្រោះឲ្យបានដឹងថា យ៉ាងហោចណាស់ក៏មានការសម្រេចអំពីសំណង។ ប៉ុន្តែការណ៍ពិតសំណងទាំងអស់នោះគឺអត់មានបានឆ្លើយតបអ្វីឲ្យវាតាមអត្តន័យជាក់លាក់អំពីសំណងនេះទេ»។
លោកបន្ថែមថា តុលាការគួរសម្រេចជាមុនទៅលើប្រភេទសំណងអ្វីខ្លះដែលតុលាការអាចកំណត់កាតព្វកិច្ចដល់រដ្ឋាភិបាលឬភាគីណាមួយ ថាជាអ្នកទទួលខុសត្រូវ។
«បើសិនណាជាអង្គការមិនមែនរដ្ឋាភិបាលរកបាន ហេតុអីបានជាមិនចាប់ផ្តើមធ្វើកិច្ចការងារទាំងអស់នេះទៅ ចាំបាច់មានការសម្រេចពីតុលាការធ្វើអ្វី។ អញ្ចឹង តុលាការគ្រាន់តែជាការប្រថាប់ត្រាទៅលើអ្វីដែលមានស្រាប់។ អញ្ចឹងត្រង់កន្លែង ហ្នឹងយើងខ្ញុំយល់ឃើញថាសំណងហ្នឹងវាអត់មានអត្តន័យអ្វីដែលមានន័យសម្រាប់ជនរងគ្រោះដូចអ្វីដែលជនរងគ្រោះចង់បានទេ»។
លោក ឡាត់ គី បញ្ជាក់បន្តថា បញ្ហាសំខាន់មួយដែលជនរងគ្រោះចង់បានគឺស្តូបមួយដែលគេអាចចាត់ទុកថាជាកន្លែងគោរពបូជាវិញាណក្ខន្តជាប្រវត្តិសាស្ត្រ។
លោក ស៊ុំ រិទ្ធី អ្នករួចជីវិតម្នាក់ពីគុកខ្មែរក្រហមក្នុងខេត្តសៀមរាបនិងជាដើម បណ្តឹងរដ្ឋប្បវេណីម្នាក់បានអះអាងថា លោកផ្ទាល់ខ្លួនទាមទារឲ្យមានការសាងសង់ស្តូបនៅគ្រប់ខេត្តដើម្បីគោរពវិញាណក្ខន្តហើយស្នើសុំឲ្យមានការជួយ ឧបត្ថម្ភថវិកាពីក្រុមប្រទេសអ្នកផ្តល់ជំនួយផងដែរ។
«ការធ្វើហ្នឹងគួរធ្វើឲ្យបានរហ័សព្រោះទាំងដើមបណ្តឹងរដ្ឋប្បវេណីហ្នឹងភាគច្រើន កាលណាចាស់ហើយស្លាប់មុនសាលាក្តីចេញសាលក្រមទៀត»។
លោកថ្លែងថា ការរកយុត្តិធម៌ក៏ដូចគ្នាដែរគឺថាតុលាការត្រូវធ្វើឲ្យបានឆាប់ព្រោះទាំងជនរងគ្រោះនឹងជនជាប់ចោទមានវ័យចំណាស់ហើយ។
«យុត្តិធម៌នៅលើតុលាការគឺជាអ្នកសម្រេចឲ្យបានលឿនព្រោះថានៅពេលនេះ ជនរងគ្រោះសង្ឃឹមទៅលើតុលាការហើយបាទ ដែលជាអ្នកផ្លូវច្បាប់អន្តរជាតិ ដើម្បីឲ្យរកឃើញយុត្តិធម៌សម្រាប់ជនរងគ្រោះ ហើយនឹងសម្រាប់យុត្តិធម៌ សម្រាប់មេដឹកនាំខ្មែរក្រហម»។
សាលាក្តីកាត់ទោសខ្មែរក្រហមបានកាត់ទោសសំណុំរឿង០០២វគ្គ១រួចហើយអំពីរឿងជម្លៀសពលរដ្ឋដោយបង្ខំចេញពីទីក្រុងនិងការសម្លាប់នៅទួលពោធិ៏ជ្រៃផងដែរ។ សាលាក្តីនេះគ្រោងនឹងចេញសាលក្រមនៅពាក់កណ្តាលខែមិថុនានេះ មុនចាប់ផ្តើមសំណុំរឿង០០២វគ្គ២ ទាក់ទងនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង១លាន៧សែននាក់ក្នុងចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩៕