យោងទៅតាមការស្ទង់មតិអំពីការរងទុក្ខនៅទូទាំងពិភពលោកដោយក្រុមហ៊ុន Gallupបានបញ្ជាក់ថា ប្រទេសប៊ុលហ្គារីជាថ្មីម្តងទៀតបាននាំមុខគេ នៅលើពិភពលោកនៅក្នុងកម្រិតនៃការរងទុក្ខ។
ក្រុមហ៊ុន Gallup បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រជាជនប៊ុលហ្គារី ៣៩ភាគរយបានចាត់ថ្នាក់ជីវភាពក្រីក្ររបស់ពួកគេនៅឆ្នាំ២០១២ ថាមានកម្រិតមិនល្អដែលល្មមអាចចាត់ទុកជាការរងទុក្ខបាន។ប្រទេសប៊ុហ្គារីបានឋិតនៅលំដាប់ថ្នាក់ខ្ពស់ជាងគេនៅក្នុងតារាងសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។
នៅលំដាប់ពីក្រោមមិនឆ្ងាយពីប្រទេសប៊ុលហ្គារី មានប្រទេសកម្ពុជា អាមេនី ហៃទី ហុងគ្រី ម៉ាសេដ្វាន និងអ៊ីរ៉ង់។
បណ្តាប្រទេសដែលឋិតនៅក្នុងភាពរងទុក្ខវេទនាតិចតូចជាងគេ គឺរួមមានប្រទេស អ៊ីស្លង់ កាតា ស៊ុយអែត និងន័រវែស។
ក្រុមហ៊ុន Gallupធ្វើចំណាត់ថ្នាក់ជីវភាពជាបី គឺ «លូតលាស់» «ត្រដាបត្រដួស»និង«រងទុក្ខវេទនា» ដោយយោងទៅតាមរបៀបដែលពួកគេចាត់ថ្នាក់ជីវភាពរស់នៅសម្រាប់ពេលចប្ចុប្បន្ននិងអនាគត ជាកម្រិតឡើងពីលំដាប់លេខសូន្យទៅដប់។ ក្រុមហ៊ុន Gallup ចាត់ទុកមនុស្សថាឋិតនៅក្នុងលំដាប់រងទុក្ខវេទនានៅពេលពួកគេឲ្យពិន្ទុជីវភាពបច្ចុប្បន្ននេះថាលេខ៤ឬទាបជាង ហើយជីវភាពរស់នៅរបស់ពួកគេក្នុងអំឡុងពេល៥ឆ្នាំខាងមុខនៅតែឋិតនៅក្នុងលេខ៤ឬទាបជាង។អ្នកត្រូវគេស្ទង់មតិ ពុំបានចាត់ទុកខ្លួនរបស់គេនៅក្នុងលំដាប់ថ្នាក់ការរងទុក្ខឡើយ។
ប្រទេសនិងតំបន់ចំនួន២០នៅក្នុងចំណោមប្រទេសនិងតំបន់ទាំង១៤៣ដែលមានធ្វើការស្ទង់មតិ យ៉ាងហោចណាស់មានមនុស្សពេញវ័យចំនួនមួយភាគបួនបានឲ្យចំណាត់ថ្នាក់ជីវភាពរស់នៅរបស់គេថាឋិតនៅក្នុងកម្រិតរងទុក្ខវេទនា។ប្រទេសទាំងនោះមាននៅគ្រប់ទិសទីពាសពេញពិភពលោក ដែលរួមមានប្រទេសទាំង៦នៅក្នុងតំបន់ទ្វីបអឺរ៉ុបដែលបានទទួលរងវិបត្តិសេដ្ឋកិច្ច។
បើគិតជាសាកល មនុស្សពេញវ័យម្នាក់នៅក្នុងចំណោម៧នាក់គឺឋិតនៅក្នុងកម្រិតរងទុក្ខនៅក្នុងឆ្នាំ២០១២។ តំបន់អាស៊ីខាងត្បូងបានឈានមុខគេចំពោះភាពរងទុក្ខវេទនាដែលមានចំនួន២៤ភាគរយ បន្ទាប់មកគឺនៅឧបទ្វីបបាល់កង់ (Balkan) តំបន់មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិកខាងជើង ដែលមាន ចំនួន២១ភាគរយ។
ភាពរងទុក្ខវេទនាមាន២ភាគរយឬតិចជាងក្នុងប្រទេសនិងតំបន់ចំនួន១៧ ហើយភាគច្រើននៃប្រទេសទាំងនោះ គឺជាប្រទេសអ្នកមាននិងប្រទេសអភិវឌ្ឍន៍។ ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនក៏មានកម្រិតទាបនៃភាពរងទុកវេទនាផងដែរ ដែលរួមមានប្រទេសថៃ វ៉េណេស៊ុយអេឡា នីហ្សេរីយ៉ា តំបន់សូម៉ាលីខាងជើង (Somaliland) និងលីប៊ី។
ដោយយោងទៅតាមក្រុមហ៊ុន Gallup កម្រិតរងទុក្ខវេទនានៅក្នុងប្រទេសវ៉េណេស៊ុយអេឡាតែងតែឋិតនៅក្នុងលំដាប់ខ្ទង់រាយឬទាប ប៉ុន្តែដោយឡែកនៅក្នុងឆ្នាំ២០១២មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ប្រហែលដោយសារតែរដ្ឋាភិបាលចំណាយច្រើនលើសលុបនៅមុនការបោះឆ្នោតកាលពីខែតុលាឆ្នាំមុន។
នៅក្នុងប្រទេសលីប៊ី តួលេខទាបប្រហែលដោយសារតែប្រជាជននៅមានការសប្បាយរីករាយនៅឡើយចំពោះការទម្លាក់លោក Moammar Gadhafi ដែលបានគ្រប់គ្រងប្រទេសដោយរបបផ្តាច់ការច្រើនជាងបួនទស្សវត្សនរ៍កន្លងមក។
នៅក្នុងសហរដ្ឋអាមេរិក ការស្ទង់មតិទាំងនោះបានបង្ហាញថា មានតែ៤ភាគរយប៉ុណ្ណោះដែលឋិតនៅក្នុងកម្រិតរងទុក្ខវេទនានៅក្នុងឆ្នាំ២០១២។
ក្រុមហ៊ុន Gallup ថ្លែងថា លទ្ធផលទាំងនោះគឺផ្អែកលើការសម្ភាសន៍តាមរយៈទូរស័ព្ទនិងដោយផ្ទាល់មាត់ជាមួយមនុស្សពេញវ័យប្រមាណជា មួយពាន់ (១.០០០) នាក់ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ នៅតាមបណ្តាប្រទេសនិមួយៗ៕
ប្រែសម្រួលដោយ វង្ស សំណាងវិចិត្រ