ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កម្ពុជា​និង​ភូមា​មាន​ចំណាត់​ថ្នាក់​ស្មើ​គ្នា​ខាង​សិទ្ធិ​សេរីភាពស៊ីវិល​និង​នយោបាយ


ដោយ​វីអូអេ
ប្រទេស​កម្ពុជា​និង​ប្រទេស​ភូមា​មាន​ចំណាត់​ថ្នាក់​ស្មើគ្នា​ក្នុង​តារាង​សេរីភាព​សម្រាប់​ឆ្នាំ​២០១២​កន្លង​មកនេះ។ នេះ​បើតាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​អង្គការ​ Freedom Houseកាលពី​ថ្ងៃ​ពុធ។​

អង្គការ​នេះ​បាន​ចាត់​ទុក​ថា​កម្ពុជា​និង​ភូមា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មិន​មាន​សេរីភាព​ដោយ​មើល​ឃើញ​ថា​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​ក្នុង​ប្រទេស​ទាំង​ពីរ​ស្ទើ​រតែ​ធ្លាក់​ដល់​បាតក្រោម​ ក្នុង​ខណៈ​ពេល​ដែល​សិទ្ធិ​សម្រាប់​ពលរដ្ឋ​ស៊ីវិល​មាន​ការ​ប្រសើ​រជាង​បន្តិច។

កម្ពុជា​និង​ភូមា​ទទួលបាន​ក្រិតទី​៦សម្រាប់​សិទ្ធិសេរីភាព​ខាងនយោបាយ​និង​ក្រិតទី​៥​សម្រាប់​សិទ្ធិ​សេរីភាព​ជន​ស៊ីវិល។​ ក្រិត​ទី​ ១​ជា​ពិន្ទុ​ល្អ​ជាង​គេ​បំផុត​ហើយ​ក្រិត​ទី​៧​គឺ​ជា​ពិន្ទុ​អន់​ជាងគេ​បំផុត។​
ប្រទេស​ភូមា​ដែល​ធ្លាប់​មាន​ប្រវត្តិ​អាក្រក់​បាន​ឡើង​មក​ទាន់​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​ប្រទេស​នេះ​បាន​ធ្វើ​ការ​កែ​ទម្រង់​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ចាប់​ផ្តើម​តាំងពីឆ្នាំ​២០១០​មក។​ អង្គការ​ Freedom House មើល​ឃើញ​ថា​ភូមា​ទទួល​ពិន្ទុ​បាន​ល្អ​ដោយ​សារ​តែ​បាន​អនុញ្ញាត​ឱ្យ​មាន​ក្រុម​បក្ស​ប្រឆាំ​ងចូលរួម​ការបោះ​ឆ្នោត ​ក្នុង​ឆ្នាំ​២០១២ ​កន្លង​ទៅ​និង​មាន​ការ​ប្រសើ​រឡើង​ខាង​សិទ្ធិ​បញ្ចេញ​មតិ​និង​ការ​បង្កើត​សមាគម។​
(Sources: Freedom House)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG