វ៉ាស៊ីនតោន —
រដ្ឋមន្ត្រីការបរទេសពីបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងជួបប្រជុំគ្នានៅក្នុងប្រទេសព្រុយណេនៅក្នុងចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខសំខាន់ៗរបស់តំបន់។ អ្នកវិភាគនៅក្នុងសន្និសីទកិច្ចការសន្តិសុខមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីដើមខែនេះនិយាយថា បញ្ហាតំបន់ទាំងនេះជាតេស្តមួយចំពោះលទ្ធភាពដែលសមាគមអាស៊ានអាចឈានដល់សមាហរណកម្មខាងផ្នែកនយោបាយខ្លាំងជាងមុន។
នៅក្រោយការបែកបាក់គ្នារបស់សមាគមអាស៊ានក្នុងអំឡុងពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានកាលពីឆ្នាំ២០១២កន្លងទៅនេះ អ្នកវិភាគមួយចំនួនមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នថា សមាគមនេះកំពុងស្ថិតក្នុងដំណើរការឈានទៅរកសមាហរណកម្មមួយកម្រិតទៀតនៅក្នុងអំឡុងពីរឆ្នាំខាងមុខ។
សំណួរទាក់ទងនឹងសមត្ថភាពអាស៊ានក្នុងការឯកភាពគ្នាចំពោះបញ្ហាសន្តិសុខនិងនយោបាយមួយចំនួន ត្រូវបានអ្នកជំនាញនិងអ្នកសង្កេតការណ៍លើកឡើងក្នុងអំឡុងសន្និសីទមួយស្តីអំពីជម្លោះសមុទ្រចិនខាងត្បូង ដែលបានប្រព្រឹត្តធ្វើនៅវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (Center for Strategic and International Studies) ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីដើមខែមិថុនានេះ។
សមុទ្រចិនខាងត្បូងជាផ្លូវនាវាចរណ៍អន្តរជាតិដ៏សំខាន់មួយ ដែលនៅទីនោះប្រទេសសមាជិកអាស៊ានមួយចំនួនមានជម្លោះទាមទារដែនទឹកនិងកោះជាមួយប្រទេសចិន។ ជម្លោះនេះជាការបារម្ភធំមួយរបស់អាស៊ាន ប៉ុន្តែអ្នកវិភាគនិយាយថា សមាគមនេះក៏ប្រឈមនឹងបញ្ហាផ្សេងទៀតដែរខណៈដែលខ្លួនព្យាយាមបញ្ចូលគ្នាជាតំបន់តែមួយ។
លោក Carl Thayer អតីតសាស្ត្រាចារ្យនៅឯបណ្ឌិតសភាយោធាអូស្ត្រាលីក្នុងរដ្ឋធានីកង់បេរ៉ា (Canberra) ថ្លែងប្រាប់វីអូអេថា កិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខអាស៊ានជា«កិច្ចការកំពុងបន្ត»៖
«ខណៈដែលឆ្នាំ២០១៥កាន់តែខិតជិតមកដល់ ខ្ញុំគិតថាយើងនឹងឃើញការសម្រេចបានជាជំហ៊ានៗដោយផ្អែកលើមូលដ្ឋាននៃការឯកភាពគ្នា ឬដែលអាស៊ានហៅថា«ល្បឿនមួយដែលសមស្របសម្រាប់សមាជិកទាំងអស់»។ បើមានប្រទេសសមាជិកណាមួយតាមមិនទាន់គេ សមាគមអាស៊ានទាំងមូលនឹងមិនបន្តទៅមុខទេ»។
នៅដំណាច់ឆ្នាំ២០១៥ សមាគមអាស៊ានមានគម្រោងនឹងសម្រេចឲ្យបាននូវសមាហរណកម្មតំបន់កម្រិតខ្លាំងជាងមុនមួយ ខាងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ រវាងបណ្តាសមាជិកទាំងដប់ប្រទេស។ ខណៈដែលសមាហរណកម្មផ្នែកសេដកិច្ចដែលជារឿងមិនសូវរសើបហាក់ដូចមានដំណើរការតាមកគម្រោង អ្នកវិភាគជាច្រើនមានមន្ទិលចំពោះការណ៍ដែលសមាគមអាស៊ានអាចសម្រេចបានសមាហរណកម្មជាសហគមន៍តែមួយដូចគ្នានេះក្នុងផ្នែកនយោបាយនោះ។
ការខ្វែងគំនិតគ្នារវាងសមាជិកអាស៊ានលើបញ្ហារសើបមួយចំនួនដូចជាជម្លោះដែនដីនិងបញ្ហាដំណើរការខាងប្រជាធិបតេយ្យជាដើមជាឧបសគ្គសំខាន់ៗ។
ជាក់ស្តែងកាលពីខែកក្កដាឆ្នាំមុនក្នុងអំឡុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានក្នុងរាជធានីភ្នំពេញ រដ្ឋមន្ត្រីអាស៊ានមិនអាចចេញសេចក្តីប្រកាសរួមបានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយសារមានការមិនទុកចិត្តគ្នានិងការខ្វែងគំនិតគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង។
លោក Greg Poling អ្នកស្រាវជ្រាវក្នុងកម្មវិធីអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថានស្រាវជ្រាវ CSIS ក្នុងរដ្ឋធានវ៉ាស៊ីនតោននិយាយថា បញ្ហាសំខាន់គឺ សមាគមអាស៊ានជាអង្គការដែលត្រូវបង្កើតឡើងផ្អែកលើគោលការណ៍នៃការមិនជ្រៀតជ្រែកគ្នានិងការការពារអធិបតេយ្យភាព។ គោលការណ៍ទាំងនេះធ្វើឲ្យសហគមន៍នយោបាយអាស៊ានមិនត្រូវបានគេកំណត់ច្បាស់លាស់ទេ។
«វាប្រាកដណាស់ថា ប្រសិនបើយើងមិនអាចធ្វើឲ្យបណ្តាប្រទេសអាស៊ានខ្លួនឯងឈានដល់ការឯកភាពណាមួយនោះ ហើយខ្ញុំមិនទាន់ទាំងនិយាយដល់រឿងថាអាចបញ្ចប់ជម្លោះផងទេ គឺគ្រាន់តែគ្រប់គ្រងជម្លោះ នោះយើងនឹងមានការមិនទុក្ខចិត្តគ្នាជាយុទ្ធសាស្ត្រជាមិនខាន»។
ការទុកចិត្តគ្នារវាងបណ្តាប្រទេសសមាជិកអាស៊ានបានថយចុះយ៉ាងខ្លាំងកាលពីឆ្នាំមុននៅពេលប្រទេសកម្ពុជាត្រូវគេមើលឃើញថា បានកាន់ជើងប្រទេសចិនក្នុងរឿងជម្លោះសមុទ្រចិនខាងត្បូង។ ប្រទេសហ្វីលីពីនជាពិសេស មានការមិនសប្បាយចិត្តនឹងរបៀបដែលប្រទេសកម្ពុជាចាត់ចែងរឿងជម្លោះនេះ។ ការណ៍នេះបាននាំឲ្យមានភាពរកាំរកូសខាងផ្នែកការទូតរជាបន្តបន្ទាប់រហូតដល់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលប្រចាំឆ្នាំចុងក្រោយរបស់អាស៊ាននៅក្នុងខែវិច្ឆិកាឆ្នាំមុនទៀត។
លោក Henry Bensurto Jr. អតីតអគ្គលេខាធិការនៃកម្មការកិច្ចការសមុទ្ររបស់ក្រសួងការបរទេសហ្វីលីពីនបានថ្លែងប្រាប់វីអូអេនៅក្រោយសន្និសីទនោះថា ប្រទេសហ្វីលីពីននិងប្រទេសកម្ពុជាមានទំនាក់ទំនងល្អនឹងគ្នាជាធម្មតាវិញហើយ ហើយការខ្វែងគំនិតគ្នាកន្លងមកគ្រាន់តែផ្នែកមួយនៃដំណើរការសមាហរណកម្មប៉ុណ្ណោះ។
«ខ្ញុំគិតថាអ្វីដែលបានកើតឡើងគឺជាមេរៀនសម្រាប់យើងទាំងអស់គ្នា ហើយនៅក្នុងឆ្នាំនេះ អាស៊ានបានងាកទៅរកផ្លូវផ្សេងមួយទាក់ទងនឹងការពិភាក្សាអំពីជម្លោះនេះ។ ហើយខ្ញុំគិតថានៅទីបំផុត នេះជារឿងល្អសម្រាប់យើង សម្រាប់សាមគ្គីភាពនិងឯកភាពអាស៊ាន»។
លោកនិយាយថា នេះមានន័យថានឹងត្រូវមានការពិភាក្សាគ្នាដោយមិនលាក់លៀមកាន់តែច្រើនទៀតអំពីរឿងរសើបទាំងនេះ នៅក្នុងពេលរដ្ឋមន្ត្រីអាស៊ានធ្វើការប្រជុំរឿងសន្តិសុខនៅក្នុងប្រទេសព្រុយណេនៅក្នុងសប្តាហ៍នេះ។
អ្នកវិភាគជាទូទៅយល់ថានាពេលបច្ចុប្បន្ននេះ អាស៊ានបានស្តារទំនុកចិត្តរវាងសមាជិកខ្លួនឡើងវិញហើយក្រោយពីមានការបែកបាក់គ្នានៅឆ្នាំមុន ក៏ប៉ុន្តែដើម្បីឲ្យអាស៊ានអាចឈានទៅដល់សហគមន៍នយោបាយរួមមួយបាន គេត្រូវអ្វីលើសពីទំនុកចិត្តនេះទៅទៀត។
លោក Christian Le Miere អ្នកស្រាវជ្រាវជាន់ខ្ពស់ខាងផ្នែកកិច្ចការកងនាវីនិងសន្តិសុខសមុទ្រនៃវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស មិនសូវមានសុទិដ្ឋិនិយមចំពោះសហគមន៍នយោបាយអាស៊ានមួយដែលរឹងមាំ ដោយហេតុថាអាស៊ានមិនមានស្ថាប័នរឹងមាំឬតម្លៃរួម។
«ខ្ញុំគិតថាអាស៊ានអាចប្រសើរជាងនេះ ប្រសិនបើគេពិភាក្សាគ្នាអំពីរឿងសមាហរណកម្មនេះដោយបើកចំហរនិងស្មោះត្រង់នឹងគ្នាជាងពេលឥឡូវនេះ»។
លោកពន្យល់ប្រាប់វីអូអេថា ថ្វីបើសមាគមអាស៊ានមិនដូចសហគមន៍អឺរ៉ុបក្តី ក៏អាស៊ានអាចដកមេរៀនមួយចំនួនពីសមាហរណកម្មសហគមន៍អឺរ៉ុប។
«អឺរ៉ុបបានទទួលប្រយោជន៍ពីជម្លោះប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសសមាជិករបស់ខ្លួន ដែលនេះធ្វើឲ្យប្រទេសអឺរ៉ុបទាំងនេះមិនខ្លាចនឹងនិយាយអំពីរឿងជម្លោះទំាងនេះដោយត្រង់ៗតែម្តង»។
លោកថា ប្រសិនបើប្រទេសសមាជិកអាស៊ានហ៊ានទទួលស្គាល់ថាពិតជាមានទំនាស់រវាងប្រទេសសមាជិក ហើយទាំងអស់គ្នាពិភាក្សាគ្នាដោយមិនលាក់លៀម នោះវាអាចជួយដោះស្រាយបានច្រើន។
អ្នកវិភាគជាច្រើនយល់ថាអាស៊ានបានដើរផ្លូវត្រូវទៅកាន់ការរួមគ្នាខាងនយោបាយ ថ្វីបើដំណើរការនេះសន្សឹមៗក៏ដោយ។ ប៉ុន្តែក្រៅពីនេះ បញ្ហាដំណើរការប្រជាធិបតេយ្យក៏នៅតែជាបញ្ហាប្រឈមធំមួយទៀត។
អ្នកសង្កេតការណ៍ជាច្រើនបានសម្លឹងមើលទៅកំណែទម្រង់ដែលកំពុងកើតមាននៅក្នុងប្រទេសភូមាថាជាភស្តុតាងបង្ហាញថាភូមាកំពុងអាស៊ានកំពុងដើរផ្លូវត្រូវ។
លោក Greg Poling នៃវិទ្យាស្ថាន CSIS និយាយថាកំណែទម្រង់នយោបាយនៅក្នុងប្រទេសភូមានេះនឹងមានឥទ្ធិពលទៅលើប្រទេសមិនសូវមានប្រជាធិបតេយ្យដូចជាកម្ពុជា ឡាវ និងវៀតណាម។
«បើយើងពិនិត្យប្រទេសវៀតណាម ប្រទេសនេះមានការបារម្ភ ពីព្រោះអស់រយៈពេលយ៉ាងតិច២០ឆ្នាំមកនេះ ប្រទេសភូមាឬមីយ៉ាន់មារ បានជួយឲ្យប្រទេសវៀតណាមមានមុខមាត់ល្អលើឆាកអន្តរជាតិ។ ប៉ុន្តែឥឡូវនៅក្នុងឆ្នាំនេះប្រទេសវៀតណាមបានធ្លាក់ទៅនៅចុងគេខាងផ្នែកសេរីភាពសារព័ត៌មាននៅអាស៊ីអាគ្នេយ៍ គឺលែងជាប្រទេសមីយ៉ាន់មារទៀតហើយ។ នេះជាស្ថានភាពថ្មីមួយសម្រាប់វៀតណាមដែលបានធ្លាក់ខ្លួនទៅជាប្រទេសសំអប់នៅក្នុងតំបន់វិញហើយ ក្នុងរឿងនេះ។»
ប៉ុន្តែលោកថា គេនឹងត្រូវរង់ចាំមើលសិនថាតើប្រទេសភូមានឹងអាចមានការផ្លាស់ប្តូរខ្លាំងដូចអ្វីដែលគេសង្ឈឹមនោះដែរឬទេ?
ចំពោះលោកសាស្ត្រាចារ្យ Carl Thayer នៃបណ្ឌិតសភាយោធាអូស្ត្រាលីវិញ ជោគជ័យនៃសមាហរណកម្មអាស៊ាន នៅទីបំផុតអាស្រ័យការកំណត់របស់សមាជិកប្រទេសរៀងៗខ្លួន។
«មិនទាន់មានអ្នកណាបានកំណត់សហគមន៍នោះទេ។ នៅថ្ងៃចូលជាសហគមន៍អាស៊ាននោះ យើងមិនមែនចុចប៊ូតុងសម្ពោធ ហើយភ្លាមៗនោះភ្លើងក៏ភ្លឺឡើង ហើយស្រាប់តែចេញជាសហគមន៍នោះទេ។ វាជាដំណើរការដ៏យូរមួយ។ ប៉ុន្តែនៅពេលឆ្នាំ២០១៥មកដល់ យើងអាចធ្វើការវាយតម្លៃជាពិន្ទុចំពោះផលវិជ្ជមាននិងអវិជ្ជមាននៃសហគមន៍នេះ។ តាមការទស្សន៍ទាយរបស់ខ្ញុំអ្វីដែលអាស៊ាននឹងសម្រេចបាននៅត្រឹមពេលនោះនឹងមានច្រើនជាងអ្វីដែលគេមិនសម្រេចបាន ព្រោះថាអាស៊ានកំពុងតែដើរតាមផ្លូវត្រូវហើយ»។
ដំណើរការរបស់អាស៊ាននេះកំពុងបន្តនៅក្នុងកិច្ចប្រជុំតំបន់នៅក្នុងប្រទេសព្រុយណេនៅក្នុងសប្តាហ៍នេះ ក៏ដូចជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែតុលាខាងមុខផងដែរ៕