ការខ្វែងគំនិតប៉ះពាល់ដល់សមាហរណកម្មអាស៊ាន
- VOA Khmer
នៅមុនខួបទី៤៥ នៃការបង្កើតសមាគមអាស៊ាននាថ្ងៃទី០៨ សីហា សមាជិកអាស៊ានបានខ្វែងគំនិតគ្នារហូតមិនអាចចេញសេចក្តីប្រកាសរួមនៅក្នុងកិច្ចប្រជុំសន្តិសុខតំបន់ក្នុងទីក្រុងភ្នំពេញកាលពីខែកក្កដាកន្លងទៅនេះ។ នៅក្នុងកម្មវិធី«វេទិកាអាស៊ីអាគ្នេយ៍» លោក ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព និយាយថា ការខ្វែងគំនិតនេះប៉ះពាល់ដល់សមាហរណកម្មអាស៊ាន ប៉ុន្តែថា វាជារបត់ចាំបាច់មួយនៅក្នុងការវិវត្តរបស់អង្គការតំបន់មួយនេះ។ លោកវណ្ណារិទ្ធក៏បានពិភាក្សាបន្ថែមជាមួយលោក សឹង សុផាត នៃវីអូអេ អំពីសារៈសំខាន់នៃសមាហរណកម្ម និងមេរៀនពីសហគមន៍អឺរ៉ុប។