ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រឈម​មុខ​របស់​អាស៊ាន​និង​ជម្លោះ​ក្នុង​តំបន់ (ហេឡូ​វីអូអេ ១២ មិថុនា ២០១២)


ផែនទី​នេះ​បង្ហាញ​ពី​​តំបន់​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ​និង​ខ្សែ​បន្ទាត់​សន្មត​នៃ​ដែន​ទឹក​ទាមទារ​ដោយ​ប្រទេស​ចិន។ ដែន​សមុទ្រ​នេះ​ត្រូវ​​​វៀតណាម​ហៅ​ថា​«សមុទ្រ​ខាង​កើត» ហើយ​ប្រទេស​ហ្វីលីពីន​ហៅ​ថា​«សមុទ្រ​ហ្វីលីពីន​ខាង​លិច»។
ផែនទី​នេះ​បង្ហាញ​ពី​​តំបន់​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ​និង​ខ្សែ​បន្ទាត់​សន្មត​នៃ​ដែន​ទឹក​ទាមទារ​ដោយ​ប្រទេស​ចិន។ ដែន​សមុទ្រ​នេះ​ត្រូវ​​​វៀតណាម​ហៅ​ថា​«សមុទ្រ​ខាង​កើត» ហើយ​ប្រទេស​ហ្វីលីពីន​ហៅ​ថា​«សមុទ្រ​ហ្វីលីពីន​ខាង​លិច»។
វ៉ាស៊ីនតោន៖ ជម្លោះ​រវាង​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន)​និង​ប្រទេស​ចិន​លើ​បញ្ហា​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ អាច​មាន​កំណើន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ ដោយសារ​ការ​ចូលរួម​ពាក់ព័ន្ធ​របស់​ប្រទេស​មហាអំណាច​ដូច​ជា​សហរដ្ឋ​អាមេរិក​និង​ជប៉ុន។ ​នេះ​ជា​ការ​ថ្លែង​របស់​លោក​វាគ្មិន​ ផាត់ កុសល ​អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ី​នៃ​សាកលវិទ្យាល័យ​ ​University of Southern California​សហរដ្ឋ​អាមេរិក ក្នុង​កម្មវិធី​ហេឡូ​វីអូអ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែកក្កដា​ឆ្នាំ២០១២ ​ដែល​ពិភាក្សា​អំពី​ «ការ​ប្រឈម​មុខ​របស់​អាស៊ាន​និង​ជម្លោះ​ក្នុង​តំបន់»។

លោក​មាន​ប្រសាសន៍​ថា៖ «ព្រោះថា​បច្ចុប្បន្ន​យើងឃើញ​ថា​ការ​វិវត្តន៍​នៅ​ក្នុង​តំបន់​ខុស​ពី​មុន ​គឺ​ថា​សរអា​ជា​មហាអំណាច​កំពូល​ បាន​ចូលរួម​ជាមួយ​ប្រទេស​ជប៉ុន​ក៏​បាន​ចាប់​ផ្តើម​ចូលពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ ​ដូច​ថា​ចូល​ពិភាក្សា​និង​ លើក​ឡើង​អំពី​បញ្ហា​នេះ។​ ទន្ទឹម​នេះ​ដែរ​ប្រទេស​ចិន​ក៏​មាន​ផល​ប្រយោជន៍​ច្រើន​ណាស់​ក្នុង​ការ​ការពារ​ការ​គ្រប់គ្រង​នៅ​តំបន់​ឈូង​សមុទ្រ​នេះ។​ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា​បញ្ហា​ទៅ​ខាងមុខ​នឹង​មាន​ចម្រូងចម្រាស​ច្រើន។​ ហើយ​ប្រទេស​កម្ពុជា​ក្នុង​ហ្នឹង​គឺ​ជា​អ្នក​ចាប់ផ្តើម​នៃ​ការ​ពិភាក្សា​ មិនមែន​ខ្លួន​អាច​ដោះស្រាយ​បាន​ជា​ដុំ​កំភួន​ទេ​នៅ​ក្នុង​ឆ្នាំ​នេះ»។

លោក​ស្រី​ ហ៊ីឡារី គ្លីនតុន ​បាន​អះអាង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​ស្តី​ពី​បញ្ហា​សន្តិសុខ​តំបន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សហរដ្ឋ​អាមេរិក​មិន​មែន​ជា​ប្រទេស​ដែល​ទាមទារ​ និង​ប្រកាន់​ភាគី​ណា​ទេ​ តែ​សរអ​ចង់​ឃើញ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ដោយ​គ្មាន​សម្ពាធ។

លោកស្រី​បាន​ថ្លែង​ថា៖ «យើង​ជឿ​ថា ​ប្រជាជាតិ​ក្នុង​តំបន់​ត្រូវ​ធ្វើ​ការ​ដោយ​មាន​កិច្ចសហការ​ និង​តាម​រយៈការ​ទូត​ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ដោយ​គ្មាន​ការ​យារយី ​ដោយ​គ្មាន​ការ​គំរាមកំហែង​ និង​ជា​ការ​ពិត​គឺ​ដោយ​គ្មាន​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ»។
ចំពោះ​ដំណើរការ​តាក់តែង​ក្រមប្រតិបត្តិ​ដែល​មិន​ទាន់​ត្រូវ​គ្នា​នោះ​ លោកស្រី ​គ្លីនតុន​មាន​ប្រសាសន៍​ថា​ អាស៊ាន​និង​ចិន​ ត្រូវការ​ក្រមប្រតិបត្តិ​មួយ ​ហើយ​អាស៊ាន​គួរ​មាន​សំឡេង​តែ​មួយ​ ដើម្បី​ដោះស្រាយ​រឿង​នេះ។

«ដូច្នេះ​យើង​ចង់​ឃើញ​អាស៊ាន​និង​ចិន​បង្កើត​បាន​ការ​រីក​ចម្រើន​ដ៏​មាន​អត្ថន័យ​ក្នុង​ការ​បញ្ចប់​ការ​តាក់តែង​ក្រមប្រតិបត្តិ​សម្រាប់​បញ្ហា​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ និង​កិច្ច​ព្រមព្រៀង។​ ដូច​ជា​ខ្ញុំ​បាន​ប្រាប់​សហ​សេវិក​ខ្ញុំ​ហើយ​ថា​ រឿង​នេះ​ត្រូវ​ការ​របៀប​ដឹកនាំ។​ ហើយ​ អាស៊ាន​ធ្វើ​បាន​ល្អ​ ពេល​ដែល​ខ្លួន​បាន​សម្រេច​បំណង​របស់​ខ្លួន​និង​បទដ្ឋាន​របស់​ខ្លួន​ និង​ មាន​លទ្ធភាព​អាច​និយាយ​ដោយ​សំឡេង​តែ​មួយ​បាន»។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG