វីអូអេផ្នែកផ្សាយជាភាសាចិនបានរាយការណ៍ថា កាលពីថ្ងៃអង្គារ អ្នករស់នៅក្នុងទីក្រុងតូក្យូបានប្រមូលផ្តុំគ្នាដើម្បីរំលឹកខួបនៃការឆ្មក់វាយប្រហារតាមអាកាសយ៉ាងខ្លាំងលើក្រុងតូក្យូកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៥ ដែលជាការវាយប្រហារដ៏ប្រល័យបំផុតក្នុងប្រវត្តិសាស្ត្រ។
ព្រះអង្គម្ចាស់មួយអង្គជាសមាជិកនៃព្រះរាជវង្សានុវង្សជប៉ុននិងព្រះអង្គម្ចាស់ក្សត្រិយ Akishino បានដឹកនាំពីធីខាងព្រះពុទ្ធសាសនានៅក្នុងមហាសាលរំលឹកដល់ព្រឹត្តិការណ៍នេះក្នុងទីក្រុងតូក្យូ។ លោកនាយករដ្ឋមន្ត្រី Shinzo Abe បានចូលរួមក្នុងពិធីរំលឹកនេះជាលើកដំបូង។
ឆ្នាំនេះជាកំណត់ខួបឆ្នាំទី៧០នៃការទម្លាក់គ្រាប់បែកដោយកងយន្តហោះចម្បាំងស.រ.អា.លើក្រុងតូក្យូកាលពីពេលពាក់កណ្តាលអធ្រាត្រថ្ងៃទី១០ ខែមីនាឆ្នាំ១៩៤៥។ ការទម្លាក់គ្រាប់បែកនោះបានបំផ្លាញមួយផ្នែកដ៏ធំនៃប៉ែកឦសានក្រុងតូក្យូដែលមានរោងចក្រតូចៗនិងមានផ្ទះធ្វើពីឈើនិងក្រដាស។ មានមនុស្សប្រមាណ១សែននាក់បានបាត់បង់ជីវិតដោយភាគច្រើនជាស្ត្រីនិងកុមារ ដែលនេះជាចំនួនមនុស្សស្លាប់ច្រើនជាងមនុស្សបាត់បង់ជីវិតនៅក្នុងការទម្លាក់គ្រាប់បែកលើក្រុង Dresden នៃប្រទេសអាល្លឺម៉ង់និងក្នុងការទម្លាក់គ្រាប់បែកបរមាណូក្នុងក្រុង Hiroshima និងក្រុង Nagasaki។
លោកនាយករដ្ឋមន្ត្រី Shinzo Abe បានប្ដេជ្ញាថា នឹងសម្របសម្រួលជាមួយមេរៀននៃសង្គ្រាមនេះ៕