ក្រុម​មនុស្ស​យន្ត​របស់​ក្មេង​ស្រី​អាហ្វហ្គានីស្ថាន​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ហើយ

​ក្មេង​ស្រី​អាហ្វហ្គានីស្ថានដែល​ចូល​ប្រកួត​មនុស្ស​យន្ត​ បាន​មក​ដល់​សហរដ្ឋ​អាមេរិក។

ក្រុម​មនុស្ស​យន្ត​ក្មេង​ស្រីៗ​របស់​អាហ្វហ្គានីស្ថានបាន​មក​ដល់​សហរដ្ឋ​អាមេរិក​ដើម្បី​ចូល​រួម​ការ​ប្រកួត​ប្រជែងបន្ទាប់​ពី​ប្រធានា​ធិបតី​អាមេរិកាំង​ ដូណាល់ ​ត្រាំ ​បាន​ធ្វើ​អន្តរាគមន៍​ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ក្នុង​ប្រទេស​អាមេរិក។

​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ​បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​ទិដ្ឋាការ​ដល់​ពួក​ក្មេង​ស្រីៗ​ទាំង​អស់​នោះ​កាល​ពី​ដើម​ខែ​នេះ ​ដោយ​មិន​បាន​ផ្តល់​ពី​មូល​ហេតុ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​លោក Steve Herman ​អ្នក​យក​ព័ត៌មាន​របស់ VAO ​ប្រចាំ​នៅ​សេតវិមាន ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធថា ​លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​ផ្តល់ឲ្យ​ក្មេង​ស្រីៗ​ទាំង​នោះ​ទៅ​តាម​អ្វី​ដែល​គេ​ស្គាល់​ថា​ជា​ការលើក​លែង​ដោយ​បាន​ប្រែ​ក្រឡាស់​ការ​សម្រេច​ចិត្ត​កាល​ពី​ដំបូង​ដែល​បាន​រារាំង​ពួកគេ​មិនឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ ការ​អនុញ្ញាត​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​រយៈ​ពេល​២០​ថ្ងៃ។

សិស្ស​មួយ​ក្រុម​មក​ពី​ប្រទេស​សំប៊ី​ក៏​ត្រូវ​បានផ្តល់​ទិដ្ឋាការ​កាល​ពី​សប្តាហ៍​មុន​ដែរ បន្ទាប់ពីបាន​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យកាល​ពី​ដំបូង។

កម្មវិធី​ FIRST Global​ របស់​ប្រធានា​ធិបតី​បាន​រៀប​ចំឡើង​ដោយ​លោ Joe Sestak អតីត​តំណាង​រាស្រ្ត​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​និង​ជា​ឧត្តមនាវី​សហរដ្ឋ​អាមេរិក​ចូល​និវត្តន៍​ដើម្បីប្រកួត​ប្រជែង​មនុស្ស​យន្ត។ លោក​បាន​ថ្លែង​អំណរ​គុណ​ដល់​សេតវិមាន​និង​ក្រសួង​ការបរទេស​អាមេរិក​ចំពោះ​ការត្រួស​ត្រាយ​ឧបសគ្គ​ដើម្បី​ឲ្យ​សិស្ស​អាហ្វហ្គានីស្ថាននិង​សំប៊ី​បាន​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក។​

ក្រុម​មក​ពី​ប្រទេស​១៥៧​ដែល​បាន​ចូលរួម​ការ​ប្រកួត​ប្រជែង​នោះ​ ឥឡូវនេះ​នឹង​ចូល​រួម​ការ​ប្រកួត​មនុស្ស​យន្ត​នេះ៕