ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រថយន្ត Smart Bus ដែល​គ្មាន​មនុស្ស​បើក​នឹង​ធ្វើ​ដំណើរ​លើ​ខ្សែ​បន្ទាត់​ពណ៌​គូស​លើ​ផ្លូវ​ថ្នល់


ក្រុមហ៊ុន​ចិន​បង្ហាញ​រថយន្ត Smart Bus ដែល​មិន​មាន​អ្នក​បើក។
ក្រុមហ៊ុន​ចិន​បង្ហាញ​រថយន្ត Smart Bus ដែល​មិន​មាន​អ្នក​បើក។

ក្រុមហ៊ុន​ចិន​មួយ​បាន​បញ្ចេញ​យានយន្ត​កូន​កាត់​លក្ខណៈ​រថយន្ត​ក្រុង​ និង​រថភ្លើង ដែល​គ្មាន​មនុស្ស​បើក ដែល​ប្រើប្រាស់​ខ្សែ​បន្ទាត់​ពណ៌​គូស​លើ​ផ្លូវ​ថ្នល់​សម្រាប់​តម្រង់​ផ្លូវ។

ក្រុមហ៊ុន CRRC បាន​ហៅ​យានយន្ត​អេឡិចត្រូនិច​នោះ​ថា "smart bus"។

យានយន្ត​ស្វ័យប្រវត្តិ​មួយ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មាន​៣​កំណាត់ និង​មាន​ប្រវែង​៣០​ម៉ែត្រ ហើយ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ប្រហែល​៥០០​នាក់។ គេរាយការណ៍​ថា យានយន្ត​នេះ​អាច​បើក​ល្បឿន​អតិបរមា​ដល់​ទៅ​៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​២៥​គីឡូម៉ែត្រ​រាល់​ពេល​សាក​ភ្លើង​១០​នាទី។ ​

យានយន្ត​នេះ​ប្រើ​ប្រព័ន្ធ Sensors ដើម្បី​រក្សា​គន្លង​នៅ​លើ​ខ្សែ​បន្ទាត់​ពណ៌​ស​លើ​ដងផ្លូវ។

ការ​ផលិត Smart Bus នេះ​គឺ​មាន​តម្លៃ​ថោក​ជាង​រថភ្លើង។ វា​សក្តិសម​បំផុត​សម្រាប់​ទីក្រុង​នានា ដែល​មាន​ការ​កើនឡើង​តម្រូវការ​យានយន្ត​ដឹកជញ្ជូន​សាធារណៈ និង​ដែល​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង។

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​រដ្ឋ ក្នុង​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា ការ​ផលិត​និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រថភ្លើង​សម្រាប់​ប្រវែង​មួយ​គីឡូម៉ែត្រ​ត្រូវ​ចំណាយ​ថវិកា​អស់​ដល់​ទៅ​១០២​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​សម្រាប់ Smart Bus វិញ ត្រូ​វការ​ចំណាយ​អស់​ត្រឹមតែ ២លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ​

Smart Bus ខ្សែ​ទីមួយ​នឹង​មាន​ប្រវែង​៦​គីឡូម៉ែត្រ​កន្លះ ហើយ​គេ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១៨ខាង​មុខ​នេះ ក្នុង​ខេត្ត​ស៊ូចូវ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG