មនុស្សជាង១០០នាក់បានស្លាប់នៅខែនេះទូទាំងប្រទេសឥណ្ឌូនេស៊ីដែលពាក់ព័ន្ធ នឹងស្រាបិតខុសច្បាប់។ រឿងនេះបង្ហាញឲ្យឃើញថា បញ្ហាពិបាកដោះស្រាយ ក្នុងប្រទេសឥណ្ឌូនេស៊ីគឺព្រោះតែស្រាខុសច្បាប់ដែលផលិតតាមផ្ទះនេះ។
មានទីផ្សារ ងងិតដ៏ធំសម្រាប់លក់ស្រា ដែលត្រូវបង់ពន្ធយ៉ាងខ្ពស់ក្នុងប្រទេសដែលមានពលរដ្ឋ កាន់សាសនាឥស្លាមយ៉ាងច្រើន ជាពិសេសចាប់តាំងពីឆ្នាំ២០១៥មកនៅពេលប្រទេស ឥណ្ឌូនេស៊ី បានហាមលក់គ្រឿងស្រវឹងក្នុងហាង mini-marts តូចៗ ។
មានមនុស្ស៣១នាក់ថ្មីៗនេះ បានស្លាប់នៅក្នុងរដ្ឋធានីប្សាការតា (Jakarta) ដូចជាជា មនុស្សស្លាប់រាប់សិបនាក់លើកោះ ចាវ៉ា និង កោះ Kalimantan ។ កោះចាវ៉ាខាងលិច បានប្រកាសភាពអាសន្នកាលពីថ្ងៃអង្គារ។ រឿងនេះបាននាំទៅឲ្យអ្នកស៊ើបអង្កេត សង្ស័យទៅលើការផលិតស្រាបិតខុសច្បាប់។ ក៏ប៉ុន្តែតាំងពីនោះមក គេមិនទាន់រក ឃើញអ្នកចែកចាយណាមួយទេ។ នេះបើតាមការឲ្យដឹងរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP ។
ទោះជាយ៉ាងណា ប៉ូលិសបានចាប់ខ្លួនមនុស្ស៧នាក់ ដែលក្នុងនោះ មានម្នាក់បាន សារភាពថាគាត់បានលាយគ្រឿងផ្សំពេលបិតស្រានៅផ្ទះ ដោយគ្មានគ្រឿងផ្សំម្ហូប នោះទេ ហើយក៏មិនបានដំណើរការដាក់បិតចំហុយដែរ ដោយគ្រាន់តែបានដាក់មេអាកុល ថ្នាំបាញ់មូស និង ទឹកស៊ីរ៉ូព្យាបាលជំងឺក្អក៕