ព្រះមហាក្សត្របើកសម័យប្រជុំសភាឯកបក្ស
Your browser doesn’t support HTML5
បើទោះបីជាមានភាពចម្រូងចម្រាសដែលមិនទាន់បានដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោតឲ្យបានចប់សព្វគ្រប់រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិក្តី នៅនាទីចុងក្រោយព្រះមហាក្សត្រនៅតែយាងជាព្រះរាជាធិបតីភាពបើកសម័យប្រជុំរដ្ឋសភាដំបូងនិតិកាលទី៥ដដែល។ សម័យប្រជុំរដ្ឋសភានិតិកាលទី៥នេះមិនមានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូបចូលរួមទេគឺមានវត្តមានតែតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាតែ៦៨រូបតែប៉ុណ្ណោះ និងមានឯកអគ្គរដ្ឋទូតពីបណ្តាប្រទេសមហាអំណាចសំខាន់ៗនិងសហគមន៍អឺរ៉ុបចូលរួមផងដែរ។ សម័យប្រជុំលើកនេះធ្វើឡើងក្រោមការរិតបន្តឹងសន្តិសុខយ៉ាងមាំទាំ។ផ្លូវសំខាន់ៗនៅជុំវិញបរិវេណរដ្ឋសភាជុំវិញព្រះបរមរាជវាំងនិងជុំវិញផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនត្រូវបានកម្លាំងសមត្ថកិច្ចដាក់បារាស់និងបន្លាលួសការពារ។ លោកហេង រស្មី និងលោកសាយ មុន្នីរាយការណ៍ពីរាជធានីភ្នំពេញ៕