វ៉ាស៊ីនតោន —
នៅពេលអ្នកនយោបាយកម្ពុជាជំនះរៀងៗខ្លួនលើបញ្ហាស្វែងរកដំណោះស្រាយ លើវិវាទបោះឆ្នោត ក្រុមអ្នកវិភាគខ្លះបានអះអាងថា សញ្ញាអវិជ្ជមានខ្លះទំនងជាអាចកើតមានឡើង ដូចជាការប៉ះទង្គិចដល់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបញ្ហាដាក់ទណ្ឌកម្មខ្លះអាចកើតមាន។ លោកសុខ ខេមរាបានរាយការណ៍ ថា ក្រុមអ្នកវិភាគបាននិយាយថា នេះជាបញ្ហាដែលអ្នកនយោបាយធ្វើឲ្យពលរដ្ឋ រងគ្រោះ។
ក្រុមអ្នកវិភាគខ្លះក្នុងប្រទេសកម្ពុជាបានអះអាងថា ការប្រជុំសភាដោយឯកបក្សជាការធ្វើផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ដែលនិយាយពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ក្រុមអ្នកវិភាគបានអះអាងថា ពលរដ្ឋកម្ពុជាអាចនឹងរងទុក្ខ ដោយសារកម្ពុជាត្រូវសហគមន៍អន្តរជាតិមិនទទួលស្គាល់និងបញ្ហាហ៊ុំព័ទ្ធ សេដ្ឋកិច្ចខ្លះកើតឡើង នៅពេលអ្នកនយោបាយទាំងពីរក្រុមមិនបានដោះស្រាយ បញ្ហាជាតិជាមួយគ្នា។
លោកសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានអះអាងថា អ្នកនយោបាយកម្ពុជាមិនគួរ ដោយសារតែការចង់ឈ្នះរៀងៗខ្លួន ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារងទុក្ខទេ មិនគួរឲ្យប្រទេសកម្ពុជាជាប្រទេសអន់ថយ គ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ។
«វាជាការណ៍ពិតៗថា កម្ពុជាមិនអាចរស់ដោយខ្លួនឯងបានទេ។ សុំឲ្យអ្នកនយោបាយមើលផ្ទាំងទស្សនីយភាពប្រវត្តិសាស្ត្របី។ ពេលដែលយើងឱបស.រ.អា. យើងឃើញគ្រាប់បេ៥២ទម្លាក់លើទឹកដីខ្មែររាប់ពាន់តោន។ យើងឱបជាមួយចិនអស់១លាន៧សែននាក់។ បើយើងឱបជាមួយសូវៀត យើងមានក៥ ពិការដៃ ជើង បន្សល់ទុករហូតដល់សព្វថ្ងៃ។ នេះហើយជាទិដ្ឋភាព។ អញ្ចឹងកម្ពុជាត្រូវការអ្វី? កម្ពុជាត្រូវការ WTO កម្ពុជាត្រូវការទីផ្សារអន្តរជាតិត្រូវការរួមសហការវិនិយោគបរទេស ជាពិសេសគឺពួកបស្ចឹមប្រទេស»។
លោកសុខ ទូចបានបន្តថា កម្ពុជាត្រូវសំឡឹងមើលទីផ្សារទូលំទូលាយជាមួយ បស្ចឹមប្រទេសដើម្បីការរីកចម្រើនរបស់ប្រទេស ហើយបញ្ចៀសការហ៊ុំព័ទ្ធ សេដ្ឋកិច្ចពាណិជ្ជកម្ម។
«បើសិនមានការហ៊ុំព័ទ្ធណាមួយ មិនផ្តល់ជំនួយ មិនឲ្យប្រាក់កម្ចី មិនឲ្យកូតាក្នុង ការនាំចេញទៅសហគមន៍អឺរ៉ុប ទៅស.រ.អា. នរណាអ្នករងគ្រោះ វាយណភ័ណ្ឌ គឺមានកម្មករ៦០ម៉ឺននាក់ដែលត្រូវរងគ្រោះ។ បើសិនជាគេមិនទិញអង្ករយើង ប្រជាជនកម្ពុជាយើងដឹងហើយ មិនថា ដល់៨០ភាគរយទេ ៧០ភាគរយជាកសិករ។ តើគាត់ផលិតអង្ករទៅណា? គ្រាន់តែដាំដំឡូងគ្មានទីផ្សារ យើងពិបាករួចទៅហើយ»។
លោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា កិច្ចប្រជុំសភាឯកបក្សនេះវាខុសនឹងគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្សតាមលក្ខខណ្ឌរបស់ប្រទេសលោកសេរី ដូចជាស.រ.អា.និងសហគមន៍អឺរ៉ុប។ លោកសម្តែងការព្រួយបារម្ភខ្លាចថា ស.រ.អា.និងសហគមន៍អន្តរជាតិមិនអនុញ្ញាតឲ្យមានការនាំចេញសម្លៀកបំពាក់ចូលទៅប្រទេសគេដោយសារតែបញ្ហាប្រជាធិបតេយ្យកម្ពុជាមិនមានការរីកចម្រើន។
«ខ្ញុំមានការសោកស្តាយ ប្រសិនបើជាគេដាក់ទណ្ឌកម្ម មិនឲ្យសម្លៀកបំពាក់ឬចង់និយាយថា ឧស្សហកម្មកាត់ដេរក្នុងប្រទេសកម្ពុជាហ្នឹងមិនត្រូវគេឲ្យនាំទៅលក់នៅសហគមន៍អឺរ៉ុបនិងស.រ.អា.ទេ នោះកម្មករកម្ពុជាចំនួន៧០ម៉ឺននាក់នឹងបាត់បង់ការងារ»។
ដោយមិនទាន់គិតពីការផ្តល់ជំនួយ វិស័យកាត់ដេរត្រូវកំណត់ថា ជាសរសរទ្រង់ នៃសេដ្ឋកិច្ចក្នុងចំណោមវិស័យទាំងបួនក្នុងប្រទេសកម្ពុជាគឺកសិកម្ម ទេសចរណ៍ សំណង់ និងកាត់ដេរ។ ប្រទេសកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ប្រមាណ៣ពាន់លានក្នុង១ឆ្នាំៗទៅកាន់ទីផ្សារអន្តរជាតិ។ ទីផ្សារធំបំផុតគឺស.រ.អា.និងសហគមន៍អឺរ៉ុបនៅតែទាមទារឲ្យមានការត្រួតពិនិត្យដោយតម្លាភាពទៅលើភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតដែលមានការប្រទាញឈ្នះរៀងៗខ្លួននោះ។
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានថ្លែងថា ការដាក់ទណ្ឌកម្ម ឬការហ៊ុំព័ទ្ធសេដ្ឋកិច្ចទំនងជាមិនទាន់កើតភ្លាមៗទេ។
«ដូច្នេះខ្ញុំថា ប្រហែលជាគេជំរុញឲ្យដូចជាស.រ.អា. ដើម្បីឲ្យភាគីទាំងពីរហ្នឹងចរចាគ្នាបន្តទៀតទៅ ហើយសហគមន៍អឺរ៉ុបអញ្ចឹងដែរ ហើយប្រហែលជាអាចមានការកៀបសង្កត់ខាងផ្លូវទូតហ្នឹងច្រើនជាងមុនទៅ»។
លោកឡៅ ម៉ុងហៃបានអះអាងទៀតថា ការប្រជុំសភាដំបូងក្រោយថ្ងៃបោះឆ្នោត បង្ហាញពីថ្ងៃដែលក្រៀមក្រំ ព្រោះស្ថាប័នជាតំណាងជាតិមានអ្នកតំណាងរាស្ត្រតែពាក់កណ្តាល ដែលលោកអធិប្បាយប្រៀបធៀបទៅនឹងអតីតកាលដែលសភានិងរដ្ឋាភិបាលកើតឡើងមិនស្របច្បាប់ មានការប្រឈមមុខច្រើនលើឆាកអន្តរជាតិនោះ។
«រដ្ឋាភិបាល ដែលកើតចេញពីសភាដែលបង្កើតក្នុងលក្ខណៈបែបនេះ ធ្លាប់ជួប ប្រទះហើយគឺមានបទពិសោធន៍ស្រាប់ហើយគឺរយៈពេលឆ្នាំ១៩៧៩ដល់ឆ្នាំ ១៩៩១ហ្នឹងឯងគឺអត់មានស្របច្បាប់ទេ នៅពេលនោះ។ ប៉ុន្តែចេះតស៊ូទៅ ចេះតែបានទៅ។ តែទីបំផុតគឺអត់បានសម្រេចដែរ»។
លោកឡៅ ម៉ុងហៃបានអះអាងថា រដ្ឋាភិបាលនឹងពិបាកដឹកនាំគ្រប់គ្រងប្រទេស ប្រសិនបើគ្មានភាពស្របច្បាប់។
«ម្ល៉ោះហើយពិបាកគ្រប់គ្រង ប្រសិនបើគ្មានសម្បទានអ្វីដែលអាចផ្គាប់ចិត្តប្រជា ពលរដ្ឋ»។
តំណាងរាស្ត្រគណបក្សជំទាស់៥៥រូបមិនបានចូលរួមប្រជុំសភាតាមការកោះ អញ្ជើញពីព្រះមហាក្សត្រទេ ដោយបានបញ្ជាក់ថា គឺជាការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលពួកគេជាអ្នកឈ្នះរហូតដល់៦៣អាសនៈ ហើយនឹងជាការជំទាស់នឹងអ្វីដែលគណបក្សប្រជាជនមិនព្រមបង្កើតស្ថាប័នឯករាជ្យមួយដើម្បីត្រួតពិនិត្យដោយតម្លាភាពលើភាពមិនប្រក្រតីដ៏ធ្ងន់ធ្ងរដែលកើតចេញពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣នោះ៕