ការបើកកញ្ចប់សុវត្ថិភាព«ក»នៅខេត្តក្រចេះឃើញភាពមិនប្រក្រតីដូចការចោទ
Your browser doesn’t support HTML5
គ្មានការិយាល័យបោះឆ្នោតណាមួយដែលពុំមានភាពមិនប្រក្រតីនោះទេក្នុងចំណោមការិយាល័យបោះឆ្នោតទាំង១៣ក្នុងឃុំស្វាយជ្រះខេត្តក្រចេះ។ នេះជាលទ្ធផលដែលកត់សម្គាល់ដោយគណបក្សជំទាស់ និងមន្ត្រីអង្គការសង្គមស៊ីវិល ក្រោយពីការបើកកញ្ចប់សុវត្ថិភាព«ក»ដើម្បីត្រួតពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញនៅកាលពីព្រឹកថ្ងៃអាទិត្យ។
ការបើកកញ្ចប់សុវត្ថិភាព«ក»ធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ក្រោយពីមានការបង្គាប់ពីក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃសុក្រតាមបណ្តឹងពីគណបក្សសង្គ្រោះជាតិហើយវាគឺជាផ្នែកមួយនៃជំហានផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស់។ លោកគង់សុឋានរិទ្ធរាយការណ៍ពីរាជធានីភ្នំពេញ៕