ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Zuckerberg​ សន្យា​ថា​នឹង​ផ្តល់​ប្រាក់​បី​ពាន់​លាន​ដុល្លារ​ដើម្បី​បញ្ចប់​ជំងឺ​នានា


លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន​ហ្វេសប៊ុក​ថ្លែង​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​កម្មវិធី​មួយ​ដែល​អ្នក​ធ្វើ​ជំនួញ​ដំបូងៗ​ធ្វើ​ការ​បង្ហាញ​គំនិត​ជំនួញ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។
លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន​ហ្វេសប៊ុក​ថ្លែង​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​កម្មវិធី​មួយ​ដែល​អ្នក​ធ្វើ​ជំនួញ​ដំបូងៗ​ធ្វើ​ការ​បង្ហាញ​គំនិត​ជំនួញ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។

ស្ថាបនិក​ក្រុម​ហ៊ុន​ហ្វេសប៊ុក លោក​ Mark Zuckerberg ចង់​កម្ចាត់​ជំងឺ​នានា​នៅ​ចុង​សតវត្សរ៍​នេះ។​

នាយក​ប្រតិបត្តិ​ដែល​ជា​មហាសេដ្ឋី​ផង​ដែរ​ជាមួយ​នឹង​ភរិយា​លោក​ គឺ​លោក​ស្រី​ Priscilla Chan បាន​ថ្លែង​ថា​ពួក​គេ​នឹង​ផ្តល់​ថវិកា​៣ពាន់​លាន​ដុល្លារ​នៅ​១០ឆ្នាំ​ខាង​មុខ​ ដើម្បី​ជួយ​ដល់​ការ​សិក្សា​ស្រាវជ្រាវ។​

ថវិកា​៦០០លាន​ដុល្លារ​នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​នៅ​សកល​វិទ្យាល័យ​ California នៅ​ទីក្រុង​ San Francisco ដែល​សហការ​ជាមួយ​នឹង​សកលវិទ្យាល័យ​ California នៅ​ទីក្រុង​ Berkeley​ និង​សកលវិទ្យាល័យ​ Stanford ផង​ដែរ។​

លោកស្រី​ Chan បាន​ថ្លែង​ថា​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រកប​ដោយ​មនោសញ្ចេតនា​មួយ​នៅសកលវិទ្យាល័យ​ UCSF ថា៖ «Mark ហើយ​ខ្ញុំ​ បាន​ចំណាយ​ពេល​២ឆ្នាំ​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មាន​ទាំង​អ្នក​ទទួល​បាន​ពាន​រង្វាន់​ណូបែល​ រហូត​ដល់​និស្សិត​បញ្ចាប់​ថ្នាក់​មហាវិទ្យាល័យ។​ យើង​ជឿ​ថា​អនាគត​ដែល​ពួក​យើង​ចង់​បាន​សម្រាប់​កូនៗ​របស់​យើង​គឺ​អាច​ធ្វើ​ទៅ​បាន។​ ពួកយើង​បាន​ដាក់​គោលដៅ​មួយ​ថា​ តើ​ពួក​យើង​អាច​ព្យាបាល​ជំងឺ​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​កូនៗ​យើង។​ នេះ​មិន​មែន​មាន​ន័យ​ថា​ គ្មាន​នរណា​ម្នាក់​ឈឺ​នោះ​ទេ​ ប៉ុន្តែ​មាន​ន័យ​ថា​ កូនៗ​របស់​យើង​ឈឺ​តិច​ជាង​មុន។​ ហើយ​ពួក​យើង​អាច​ព្យាបាល​ ឬ​ក៏​យ៉ាង​ហោច​ណាស់​គ្រប់​គ្រង​ទៅ​លើ​ជំងឺ​ទាំង​នោះ​បាន»។​ Mark ហើយ​និង​ខ្ញុំ​ជឿ​ថា​វា​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​សម័យ​កាល​កូនៗ​របស់​យើង»។​

នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​ Zuckerberg និង​លោកស្រី​ Chan កាល​ពី​ថ្ងៃ​ពុធ​ ម្សិល​មិញ​នេះ៕​

XS
SM
MD
LG