ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Zoom ពង្រឹង​​សារ​សម្ងាត់​របស់​ខ្លួន​ដើម្បី​ទប់​នឹង​ក្តី​បារម្ភ​ខាង​សន្តិសុខ​ ខណៈ​អ្នក​ប្រើប្រាស់​កើន​ដល់​៣០០​លាន​​​


រូបឯកសារ៖ រូបថតបង្ហាញពីអ្នកប្រើប្រាស់កុំព្យូទ័រយួរដៃមួយកំពុងប្រើ​ប្រាស់កម្មវិធី Zoom កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ រូបថតបង្ហាញពីអ្នកប្រើប្រាស់កុំព្យូទ័រយួរដៃមួយកំពុងប្រើ​ប្រាស់កម្មវិធី Zoom កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនាក់ទំនង​ Zoom បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​កំពុង​ពង្រឹង​បន្ថែម​នូវ​បច្ចេកវិទ្យា​សារ​សម្ងាត់​ encryption នៅ​ក្នុង​កម្មវិធី​ app សម្រាប់​ការ​ប្រជុំ​ជា​ videoconferencing របស់​ខ្លួន ដើម្បី​បន្ថូរ​បន្ថយ​នូវ​ការ​បារម្ភ​ខាង​សុវត្ថិភាព​ ខណៈ​ដែល​អ្នក​ប្រើប្រាស់​របស់​ខ្លួន​បាន​កើន​៥០%​នៅ​ក្នុង​រយៈ​ពេល​៣​សប្តាហ៍​ចុងក្រោយ។

ក្រុមហ៊ុន Zoom បាន​បន្ថែម​អ្នក​ប្រើប្រាស់​ថ្មី​ប្រចាំ​ថ្ងៃ​១០០​លាន​នាក់​ក្នុង​រយៈ​ពេល​២២​ថ្ងៃ​ចុងក្រោយ​នេះ បើ​ទោះ​បី​ក្រុមហ៊ុន​នេះ​បាន​ទទួល​រង​នូវ​ការ​រិះគន់​ច្រើន​ពីអ្នក​ជំនាញ​ខាង​សន្តិសុខ​អ៊ីនធឺណិត​និង​អ្នក​ប្រើប្រាស់​អំពីបញ្ហា​បច្ចេកទេសកូដ​និង​កង្វះ​បច្ចេកវិទ្យា​រក្សា​សារ​សម្ងាត់ អក្ខរបម្លែង​ឬ encryption នៅ​ក្នុង​ពេល​សរសេរ​សារ​តាម​ឈែត (chat) ក្នុង​កម្មវីធី​នេះ។

ការ​ប្រើប្រាស់​កម្មវិធី​ Zoom បាន​កើន​ឡើង​យ៉ាង​គំហុក​នៅ​តាម​ការិយាល័យ​ក្រុមហ៊ុន គណបក្ស​នយោបាយ សាលារៀន អង្គការ​នានា និង​ក្រុមគ្រួសារ​នៅ​ជុំ​វិញ​ពិភពលោក ដែល​ត្រូវ​ធ្វើ​ការ​ពី​ផ្ទះ​ ក្រោយ​ពីអាជ្ញាធរ​ចេញ​វិធានការបិទ​សកម្មភាព​ក្នុង​ប្រទេស​និង​សហគមន៍​ដើម្បី​បន្ថយ​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ដែលបណ្តាល​ឲ្យ​កើត​ជំងឺ​កូវីដ១៩។​

ក៏​ប៉ុន្តែ​បញ្ហា​បច្ចេកទេស​ខ្លះ​របស់ app នេះ រួម​មាន​ អ្វី​ដែល​គេ​ហៅ​ថា Zoombombing គឺ​ករណី​អ្នក​ដែល​មិន​ត្រូវ​បាន​គេ​អញ្ជើញឲ្យចូល​ប្រជុំ​តាម Zoom អាច​មាន​សមត្ថភាព​លួច​ប្រជុំ​បាន បាន​នាំ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​ សាលារៀន​ និង​ស្ថាប័ន​រដ្ឋាភិបាល​ឈប់​ប្រើប្រាស់​កម្មវិធី app​ នេះ។​

ជា​ការ​ឆ្លើយ​តប ក្រុមហ៊ុន​ថា ខ្លួន​នឹង​បញ្ចេញ​ទម្រង់​ថ្មី​មួយ​នៃ​កម្មវិធី​នេះ​ដែល​មាន​ឈ្មោះ​ថា Zoom 5.0 នៅ​ក្នុង​សប្តាហ៍​នេះ។

ក្រុមហ៊ុន Zoom ដែល​ប្រកួត​ប្រជែង​ជាមួយ​កម្មវិធី​ដូច​ Teams របស់​ក្រុមហ៊ុន Microsoft និង​ Webex របស់​ Cisco ក៏​បាន​ចាប់​ផ្តើម​គម្រោង​រ់យៈ​ពេល​៩០​ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​កម្មវិធីនេះ​ដោយ​បាន​តែងតាំង​អតីត​ប្រធាន​សន្តិសុខ​របស់ Facebook មួយ​រូប​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG