ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Cyril Ramaphosa ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង


ប្រធានាធិបតី​ជាប់​ឆ្នោត​អាហ្វ្រិក​ខាង​ត្បូង​លោក Cyril Ramaphosa (ស្ដាំ) ស្បថ​ចូល​កាន់​តំណែង​នៅ​ក្បែរ​​ប្រធាន​ផ្នែក​យុត្តិធម៌ លោក Mogoeng Mogoeng នៅ​កីឡដ្ឋាន Loftus Versfeld ក្នុង​រដ្ឋ​ធានីប្រេតូរីយ៉ា ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៩។
ប្រធានាធិបតី​ជាប់​ឆ្នោត​អាហ្វ្រិក​ខាង​ត្បូង​លោក Cyril Ramaphosa (ស្ដាំ) ស្បថ​ចូល​កាន់​តំណែង​នៅ​ក្បែរ​​ប្រធាន​ផ្នែក​យុត្តិធម៌ លោក Mogoeng Mogoeng នៅ​កីឡដ្ឋាន Loftus Versfeld ក្នុង​រដ្ឋ​ធានីប្រេតូរីយ៉ា ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៩។

លោក​ Cyril Ramaphosa ​បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​សៅរ៍​ជា​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង។ ​ការស្បថ​នេះ​ធ្វើ​នៅ​ចំពោះ​មុខមេដឹក​នាំ​ក្នុង​តំបន់​និង​អ្នក​ចូល​រួមប្រហែល ​៣​ម៉ឺន​នាក់ ​នៅ​រដ្ឋធានី​ប្រេតូរីយ៉ា។ ​

លោក​ Ramaphosa បាន​និយាយ​ថា៖ ​«ខ្ញុំ​សូម​លំឱន​កាយ​គោរព​ការ​ផ្តល់​ទំនុក​ចិត្ត​របស់​លោក​អ្នក​ មក​លើរូប​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ពី​បញ្ហា​ប្រឈម​របស់ប្រទេស​យើង​ ប៉ុន្តែ​ខ្ញុំ​ក៏​នៅ​មាន​ជំនឿ​ថា ​ប្រជាជន​របស់​យើង​ពោរពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម​ថា ​អនាគត​នឹង​ប្រសើរ​ឡើង»។​

លោក ​Ramaphosa​ បាន​ចាប់​ផ្តើម​ធ្វើ​ការងារប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​លោក ​Jacob Zuma ​ដែល​ជា​អ្នក​កាន់​តំណែង​មុន​លោក​ ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ចេញ​ពី​តំណែង​ដោយ​សាររឿង​អាស្រូវ​ពុក​រលួយ​ជាច្រើន​ រួម​ទាំង​ការ​ចំណាយ​មូលនិធិ​សាធារណៈ​ ២០​លាន​ដុល្លារ ​កែ​លម្អ​អចលន​ទ្រព្យ​ឯកជន​របស់​លោក។​

លោក​ Ramaphosa ​បាន​ប្រាប់​អ្នកចូលរួម​ថា ​លោក​ប្រមើល​ឃើញ​ថា​ ប្រទេស​នេះ​នឹងគ្មាន​អំពើ​ពុករលួយ​និង​គ្មាន​ការ​បំផ្លាញ​ធនធាន។​ លោក​បាន​អំពាវនាវ​ឱ្យ​អាហ្វ្រិក​ខាងត្បូង​បញ្ចប់​ភាព​ក្រីក្រ​ក្នុង​ពេល​មួយ​ជំនាន់។​

គណបក្ស​របស់​លោក​ Nelson Mandela ​បន្ត​កាន់​អំណាច​តាម​រយៈ​ការ​ជាប់​ឆ្នោត​របស់​លោក​ Ramaphosa ​ប៉ុន្តែ​ឥទ្ធិពលរបស់​គណបក្ស​បាន​ធ្លាក់​ចុះ។ ​នេះជា​លើកទី​មួយ​ហើយ​ដែល​គណបក្ស​ ANC​ ឈ្នះ​ឆ្នោត​តិច​ជាង​៦០%។​ លោក​ Ramaphosa ​បាន​និយាយ​ថា​ លទ្ធផល​ការ​បោះឆ្នោត​ជា​ «ការ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ឆន្ទៈ​របស់​ប្រជាជន​អាហ្វ្រិក​ខាងត្បូង»៕

XS
SM
MD
LG