ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​នៅ​ស៊ីមបាវ៉េ ខ្លាច​គណបក្ស​កាន់​អំណាច​មិន​អនុញ្ញាត​ឲ្យមាន​ការ​​បោះឆ្នោត​ដោយ​យុត្តិធម៌​និង​ដោយ​សន្តិភាព​


Muleya Mwananyanda អនុប្រធាន​អង្គការ Amnesty International មក​ពីអាហ្វ្រិក​ខាងត្បូង​ថ្លែង​ទៅកាន់អ្នកតំណាង​គណបក្ស​នយោបាយ​នានា​ក្នុង​ប្រទេស​ស៊ីមបាវ៉េក្នុង​កម្មវិធីស្តី​ពីសិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ Harare កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០១៨។(S. Mhofu/VOA)
Muleya Mwananyanda អនុប្រធាន​អង្គការ Amnesty International មក​ពីអាហ្វ្រិក​ខាងត្បូង​ថ្លែង​ទៅកាន់អ្នកតំណាង​គណបក្ស​នយោបាយ​នានា​ក្នុង​ប្រទេស​ស៊ីមបាវ៉េក្នុង​កម្មវិធីស្តី​ពីសិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ Harare កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០១៨។(S. Mhofu/VOA)

គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ស៊ីមបាវ៉េ​បាន​សម្តែង​ការ​សង្ស័យ​ខ្លាច​ ​គណបក្ស ​ ZANU-PF ​ដែល​កាន់​អំណាចនឹង​មិន​អនុញ្ញាត​ឲ្យមាន​ដំណើរការបោះឆ្នោត​ដោយ​យុត្តិធម៌​និង​ដោយ​សន្តិភាព​ទេ ​នៅចុង​ខែ​នេះ​បន្ទាប់ពីមន្ត្រី គណបក្ស​ កាន់​អំណាច​មិន​បានចូល​រួម​ក្នុង​បទ​បង្ហាញ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​អំពីវិបត្តិ​សិទ្ធិ​មនុស្ស​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​គណ​បក្ស ZANU-PF ​និយាយ​ថា ​ខ្លួន​មិន​បាន​ទទួល​ព័ត៌មាន​អំពី​កម្មវិធី៍​នេះ​ទេ។ ​

លោក Sebastian Mhofu ​រាយ​ការណ៍ពី​ទីក្រុង Harare ​មកថា ​សមាជិក​គណបក្ស​នយោបាយ​នៅ​ប្រទេស​ Zimbabwe ​ជា​ច្រើន​ បានចូលរួម​នៅ​ក្នុង​កម្មវិធី​របស់អង្គការ​លើកលែង​ទោស​អន្តរជាតិ​កាលពី​ថ្ងៃព្រហស្បតិ៍​ នៅពេល​អង្គការនេះបង្ហាញ​សេចក្តី​ថ្លែង​ការណ៍​របស់ខ្លួន​អំពី សិទ្ធិ​មនុស្សនៅក្នុង​ទីក្រុង Harare ។

លោក ​Muleya Mwananyanda ​អនុប្រធាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ​នៅ​អាហ្វ្រិក​ខាង​ត្បូង ​បាន​និយាយ​ថា​ប្រទេស​ស៊ីមបាវ៉េ មាន​ការរំលោភ​សិទិ្ធ​មនុស្ស​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដូចជាការ​បាត់ខ្លួន​ដោយ​បង្ខំ។ ​ក្រុម​សិទ្ធិ​មនុស្ស​តែងតែ​ចោទ​ប្រកាន់​លោក ​Robert Mugabe ​អតីត​ប្រធានាធិបតី​ពីបទ​ធ្វើ​ការ​ចាប់ខ្លួន ធ្វើទារុណកម្ម ​ចាប់ជំរិត ​និង​វាយដំ ដើម្បី​រក្សា​ការ​ក្តាប់​អំណាច​របស់​លោក។ ​លោក ​Mwananyanda ​បាន​និយាយ​ថា ​អំពើ​បែប​នេះ​ត្រូវតែ​បញ្ចប់៕​

XS
SM
MD
LG