ភ្នំពេញ —
ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមកដល់ក្រុមសង្គមស៊ីវិលបានជំរុញឱ្យតំណាងគណបក្សនយោបាយនីមួយៗបង្ហាញពីកម្មវិធីនយោបាយរបស់ខ្លួនដល់ក្រុមយុវជន។
លោក ជាង សុខា នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) បានថ្លែងទាមទារដូចនេះកាលពីថ្ងៃសៅរ៍ក្នុងពិធីបើកសិក្ខាសិលាស្តីពី «ការចូលរួមរបស់យុវជនក្នុងការបោះឆ្នោត» ដែលមានការចូលរួមពីយុវជនជាង៣០០នាក់មកពីសកលវិទ្យាល័យចំនួន២០ តំណាងអង្គការសង្គមស៊ីវិល និងតំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ដោយសង្កត់ធ្ងន់ពីសារៈសំខាន់របស់យុវជនក្នុងការបោះឆ្នោត ព្រោះយ៉ាងហោចណាស់៣៤ភាគរយនៃអ្នកបោះឆ្នោតជាង៩លាននាក់ជាយុវជន ដូច្នេះ«យុវជនជាចលករសំខាន់ក្នុងការសម្រេចលទ្ធផលបោះឆ្នោត»។
លោក ជាង សុខា បន្ថែមថាក្រុមយុវជនគប្បីត្រូវបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីកម្មវិធីនយោបាយរបស់គណបក្សនីមួយៗសម្រាប់ការវាយតម្លៃនិងជ្រើសរើស។
យុវជនដែលបានចូលរួម បានសួរដេញដោលយ៉ាងសកម្មជាមួយវាគ្មិន ជុំវិញគោលនយោបាយរបស់គណបក្សនីមួយៗក្នុងការដោះស្រាយបញ្ហាកំពុងចោទក្នុងសង្គមកម្ពុជាបច្ចុប្បន្នរួមមាន អំពើពុករលួយ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិវឌ្ឍទីក្រុង ការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់ ការទាមទារទឹកដីដែលបាត់បង់ ឯករាជ្យភាពរបស់តុលាការនិងប្រព័ន្ធផ្សព្វផ្សាយ និងការរំលោភសិទ្ធិមនុស្ស។
លោក យ៉ែម បុញ្ញឫទ្ធិ តំណាងគណបក្សសង្គ្រោះជាតិថ្លែងថាគោលនយោបាយ៧ចំណុចរបស់ខ្លួន ថាជាចំណុចខ្លាំងដើម្បីឈានទៅរកជ័យជម្នះនៃការបោះឆ្នោតនាពេលខាងមុខ។
លោកនិយាយថា៖ «ចំណុចខ្លាំងរបស់គណបក្សសង្គ្រោះជាតិគឺគិតរឿងជាតិហ្នឹងតែម្តង។ សង្គ្រោះជាតិមាន៧បន្ទាត់។ បន្ទាត់ទីមួយ១០ដុល្លារ បន្ទាត់ទីពីរ១៥០ដុល្លារ បន្ទាត់ទីបី១លានរៀល ទីបួនព្យាបាលពលរដ្ឋក្រីក្រដោយឥតយកលុយ បន្ទាត់ទី៥ជួយទប់ស្កាត់តម្លៃកសិផលស្រូវឱ្យបាន១ពាន់រៀលក្នុងមួយគីឡូក្រាម បន្ទាត់ទី៦ជួយប្អូនៗយុវជនឱ្យមានឱកាសដូចគ្នាក្នុងការរៀនសូត្រ បន្ទាត់ទី៧បញ្ចុះតម្លៃប្រេង អគ្គិសនី និងអត្រាការប្រាក់»។
រីឯតំណាងគណបក្សហ៊្វុនស៊ិនប៉ិច លោក ផាន សុធី ផ្តោតគោលនយោបាយខ្លួនលើការពង្រឹងការអប់រំ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការដឹកនាំតាមប្រព័ន្ធសង្គមរាស្ត្រនិយម។
លោកឲ្យដឹងថា៖ «គណបក្សហ៊្វុនស៊ិនប៉ិច ប្រសិនបើឈ្នះឆ្នោត នឹងមើលរឿងយុត្តិធម៌ឱ្យបានមុនគេ។ អ្នកមានលុយ គេមិនដែលចាញ់ក្តីជាមួយអ្នកក្រទេ។ អ្នកមានបើកឡានមកបុកអ្នកក្រងាប់ហើយពេលខ្លះអត់សងជំងឺចិត្តទៀតហើយមានរឿងអ្នកក្រវិញ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសួរដេញដោលជាសាធារណៈរវាងក្រុមយុវជននិងតំណាងគណបក្សអំពីគោលនយោបាយរបស់ខ្លួន។
យ៉ាងណាម៉ិញ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថាពុំមានតំណាងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមកចូលរួមនោះទេ។ នេះជាអវត្តមានលើកទីពីរហើយរបស់តំណាងគណបក្សនេះក្នុងវេទិកាសាធារណៈនៅសប្តាហ៍នេះ។ កាលពីថ្ងៃពុធនេះ គណបក្សនេះបានអវត្តមានម្តងរួចមកហើយក្នុងវេទិកាមហាជនមួយ ដែលមានគណបក្សនយោបាយចំនួន៦ ចុះហត្ថលេខាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយមានអ្នកសង្កេតការណ៍២៦ប្រទេសធ្វើជាសាក្សី។
កញ្ញា កោល សិលា និស្សិតឆ្នាំទីពីរម្នាក់នៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថាសិក្ខាសិលានេះធ្វើឱ្យគេយល់ពីសារៈសំខាន់នៃការបោះឆ្នោតនិងគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់គណបក្សនីមួយៗ ប៉ុន្តែកញ្ញាបានបង្ហាញពីការអន់ចិត្តចំពោះអវត្តមានរបស់តំណាងមកពីគណបក្សប្រជាជនកម្ពុជា។
កញ្ញា កោល សិលា បន្ថែមថាការចូលរួមបោះឆ្នោតនាពេលខាងមុខជាកាតព្វកិច្ចរបស់កញ្ញាជាយុវជនម្នាក់។
កញ្ញានិយាយថា៖ «ចំពោះពេលខាងមុខ២០១៣ហ្នឹង ខ្ញុំនឹងទៅបោះឆ្នោតនៅខេត្ត ទោះបីជាជាប់រវល់ខ្លះ ប៉ុន្តែនឹងប្តេជ្ញានឹងទៅបោះឆ្នោត ដោយសារខ្ញុំគិតពីអនាគតរបស់ប្រទេសជាតិខ្ញុំ អនាគតខ្ញុំ និងគ្រួសារខ្ញុំ។ ប្រសិនបើយើងមិនទៅទេ ហាក់ដូចជាយើងមិនបានធ្វើខ្លួនជាយុវជនល្អម្នាក់ទេ។ នេះគឺជាការប្តេជ្ញាចិត្តរបស់ខ្ញុំ»។
ការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ដែលមានគណបក្សចំនួន៨ចូលរួមប្រកួតប្រជែង។
យ៉ាងណាក៏ដោយ លោក ជាង សុខា គូសបញ្ជាក់ថាអាចនឹងមានយុវជនជាច្រើនមិនទៅបោះឆ្នោតនាពេលខាងមុខនេះ ដោយសារកំណើនពលករចំណាកស្រុកដែលភាគច្រើនជាយុវជន កង្វះព័ត៌មានអំពីការបោះឆ្នោត និងការមិនយកចិត្តទុកដាក់ឬខ្លាចរអានឹងរឿងនយោបាយ៕