ភ្នំពេញ —
នៅតែជាង១ខែមុនការបោះឆ្នោត សិស្ស និងនិស្សិតមួយក្រុមមកពីខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា និយាយថា ពួកគេនឹងផ្តល់សន្លឹកឆ្នោតរបស់ខ្លួនទៅឲ្យគណបក្សនយោបាយណាដែលហ៊ានប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើពុករលួយ។
សិស្សនិស្សិតទាំងនេះ ដែលមកពីខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា បានមកប្រមូលផ្តុំគ្នានៅទីនេះ ក្នុងសាលចតុមុខនៅរាជធានីភ្នំពេញ ដើម្បីទាមទារតម្លាភាពនិងឲ្យគណបក្សនយោបាយដែលប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខាងមុខនេះ ផ្តល់ការសន្យាឲ្យច្បាស់លាស់របស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេស។
កញ្ញារៀម ចាន់ធីគឺជានិស្សិតសាកលវិទ្យាល័យមកពីខេត្តកំពង់ចាម។ នាងនិយាយថា៖ «ខ្ញុំចង់ឲ្យគណបក្សនយោបាយទាំងអស់ ប្រកាសចំណូលជាតិហើយថា ថវិកាទាំងអស់ហ្នឹងគាត់យកទៅធ្វើអ្វីខ្លះ?»
ក្រុមសិស្ស និស្សិតនេះគឺជាផ្នែកមួយនៃបណ្តាញយុវជនទូទាំងខេត្តក្រុងដែលប្រមូលផ្តុំដោយអង្គការតម្លាភាពកម្ពុជា។
លោកគឹម វណ្ណដា គឺជាសិស្សវិទ្យាល័យ មកពីខេត្តប៉ៃលិន។ លោកនិយាយថា៖«គណបក្សដែលខ្ញុំនឹងបោះឆ្នោតឲ្យគឺជាគណបក្សមួយដែលហ៊ានសន្យាថា គាត់នឹងប្រឆាំងអំពើពុករលួយដាច់ខាត ដែលគាត់អាចធ្វើបាន ហើយគាត់សន្យាថា បើគាត់ធ្វើមិនបានទេ គាត់សូមលាចាកពីតំណែងរបស់គាត់ផង»។
លោកព្រាប កុលគឺជានាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ដែលមានស្នាក់ការធំនៅក្នុងប្រទេសអាល្លឺម៉ង់។
លោកនិយាយថា៖ «វារួមចំណែកពញ្ញាក់ស្មារតីដល់អ្នកនយោបាយឲ្យដឹងថា នេះជាចំណុចមួយដែលប្រជាពលរដ្ឋខ្មែរយើង ជាពិសេសយុវជន ចង់បាន ចង់ឃើញគាត់ប្តេជ្ញាចិត្ត ហើយពេលដែលគាត់ជាប់ឆ្នោតទៅ គាត់គោរពតាមការប្តេជ្ញាចិត្ត គោរពតាមពាក្យសន្យា ហើយយើងនឹងមើលទៅលើគាត់វិញ ថាតើគាត់ធ្វើបានកម្រិតណា?»
នៅក្នុងពិធីចុះហត្ថលេខា«ប្តេជ្ញាចិត្តដើម្បីប្រឆាំងអំពើពុករលួយ»ដែលរៀបចំដោយអង្គការតម្លាភាពដដែល គណបក្សមួយចំនួនក្នុងចំណោមគណបក្សនយោបាយប្រកួតប្រជែងទាំង៨ បានឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមយុវជនទាំងនេះ។
លោកសុន ឆ័យគឺជាអ្នកតំណាងមកពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។
លោកនិយាយថា៖ «ការងារដែលយើងធ្វើគឺដើម្បីសង្គ្រោះប្រទេសយើង មិនមែនធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ ហើយបើយើងធ្វើការងារនេះមិនបានទេ ខ្ញុំជឿជាក់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិនឹងចាកចេញពីតំណែង មិនចាំបាច់ចាំឲ្យមានការទាមទារឲ្យចុះពីតំណែងណាមួយទេ»។
លោកក្រវ៉ាញ ដារ៉នគឺជាមេដឹកនាំគណបក្សខ្មែរឈប់ក្រ។ លោកនិយាយថា៖«បើល្គិកណា ខ្ញុំជាប់ជានាយករដ្ឋមន្ត្រី ខ្ញុំមិនសន្យាត្រឹមតែចុះពីតំណែងទេ គឺលោកត្រូវបញ្ជូនខ្ញុំទៅកាត់ទោសទៅតាមអ្វីដែលជាអំពើពុករលួយនោះ។ ច្បាប់ស្តីពីអំពើពុករលួយហ្នឹង ខ្ញុំនឹងធ្វើ»។
តំណាងមកពីគណបក្សចំនួន៤ទៀត រួមមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏បានធ្វើសេចក្តីថ្លែងការណ៍អំពីគោលនយោបាយកណបក្សរៀងៗខ្លួនស្តីពីការប្រឆាំងនឹងអំពើពុករលួយដែរ ទោះបីជាពួកគេមិនបានអះអាងថា សុខចិត្តចាកចេញពីតំណែង ប្រសិនបើមិនអាចធ្វើតាមការសន្យាបានក៏ដោយ។
ចំណែកតំណាងគណបក្សពីរទៀតគឺគណបក្សសញ្ជាតិកម្ពុជានិងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ពុំមានវត្តមាននៅក្នុងពិធីចុះហត្ថលេខាប្តេជ្ញាចិត្តប្រឆាំងអំពើពុករលួយនេះទេ។
លោកព្រាប កុលពន្យល់ថា៖ «ខ្ញុំទុកឲ្យប្រជាជនខ្មែរគាត់គិតដោយខ្លួនគាត់។ ក្នុងនាមពួកយើងខ្ញុំជាអ្នករៀបចំ យើងគ្រាន់តែសោកស្តាយ ដែលយើងបានអញ្ជើញគាត់ ហើយគាត់បានបដិសេធ មិនព្រមចូលរួម»។
យ៉ាងណាក៏ដោយ មន្ត្រីនៃគណបក្សដែលអវត្តមានទាំងពីរបាននិយាយនៅពេលក្រោយមកទៀតថា គណបក្សរបស់ពួកគេរៀងៗខ្លួនជាប់រវល់ពេក រហូតដល់មិនអាចចូលរួមក្នុងពិធីនេះបាន៕