ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ទាមទារ​ឲ្យ​អាមេរិក​ខ្វាយខ្វល់​រឿង​បរិស្ថាន និង​អនាគត​ក្មេង​ជំនាន់​ក្រោយ


ក្រុម​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ជា​ច្រើន​នាក់​ធ្វើ​សន្និសីទ​ព័ត៌មាន​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ខាង​មុខ​​ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ ថ្ងៃទី១៨​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/VOA)
ក្រុម​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ជា​ច្រើន​នាក់​ធ្វើ​សន្និសីទ​ព័ត៌មាន​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ខាង​មុខ​​ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ ថ្ងៃទី១៨​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/VOA)

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នេះ ​ពួក​គេ​បាន​អះ​អាង​ថា រដ្ឋាភិបាល​បាន​រំលោភ​សិទ្ធិ​កុមារ និង​យុវជន ដោយ​បាន​លើក​ទឹក​ចិត្ត និង​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ជា​ច្រើន ដែល​ប៉ះ​ពាល់​ដល់​បរិស្ថាន ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ និង​សិទ្ធិ​សេរីភាព​របស់​ពួក​គេ។

ក្រុម​កុមារ និង​យុវជន ២១ នាក់ ដែល​មាន​អាយុ​ចន្លោះ​ចាប់ពី ១២ឆ្នាំ ដល់ ២៣ឆ្នាំ និង​ជា​ដើម​បណ្ដឹងរឿង​ក្ដី​ Juilana v. United States ឬ«Juliana ទល់​នឹង​សហរដ្ឋ​អាមេរិក» បានធ្វើ​សន្និសីទសារព័ត៌​មាន ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​អនុវត្ត​ច្បាប់​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បញ្ឈប់​ការ​គាំទ្រ​ឧស្សាហកម្ម​ដែល​ប្រើ​ប្រាស់​ឥន្ធនៈហ្វូស៊ីល នៅខាង​មុខតុលាការ​កំពូលសហរដ្ឋ​អាមេរិកនៅ​ក្នុង​រដ្ឋធានី​ Washington កាល​ពី​ថ្ងៃពុធ ទី១៨ កញ្ញា។​

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នេះ ​ពួក​គេ​បាន​អះ​អាង​ថា រដ្ឋាភិបាល​បាន​រំលោភ​សិទ្ធិ​កុមារ និង​យុវជន ដោយ​បាន​លើក​ទឹក​ចិត្ត និង​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ជា​ច្រើន ដែល​ប៉ះ​ពាល់​ដល់​បរិស្ថាន ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ និង​សិទ្ធិ​សេរីភាព​របស់​ពួក​គេ។

Kelsey Juliana (ឆ្វេង​មុខ), Xiuhtezcatl Martinez (កណ្ដាល​ខាង​ក្រោយ), Vic Barret (ស្ដាំ​ខា​ងក្រោយ) ដើម​បណ្ដឹង​រឿង​ក្ដី ​Juliana v. United States នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មុខ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
Kelsey Juliana (ឆ្វេង​មុខ), Xiuhtezcatl Martinez (កណ្ដាល​ខាង​ក្រោយ), Vic Barret (ស្ដាំ​ខា​ងក្រោយ) ដើម​បណ្ដឹង​រឿង​ក្ដី ​Juliana v. United States នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មុខ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

នៅ​ក្នុង​ន័យ​ធៀបរៀប​រាប់​ពី​ភាព​អសន្តិសុខ​ដែល​កំពុង​គំរាម​កំហែង​ដល់​ការ​រស់​នៅ​របស់​កុមារ និង​យុវជន ក៏​ដូចជាការ​មិន​អើ​ពើ​ មិន​ព្រម​ចាត់​វិធាន​ការ​ពី​សំណាក់​អ្នកមាន​អំណាច​ក្នុង​ការ​សម្រេច​ កញ្ញា Kelsey Juliana ដែល​ជា​អ្នក​ដឹក​នាំ​នៃ​ក្រុម​ដើម​បណ្ដឹងមក​ពី​ទីក្រុង Eugene រដ្ឋOregon​ បាន​លើក​ឡើង​ថា៖

«យើង​កំពុងស្នើ​សុំ​ឲ្យ​បុគ្គល​ទាំង​ឡាយ ដែល​ហាក់​ដូច​ជា​កំពុង​តែ​ភ្ជង់​កាំភ្លើង​ដាក់​ក្បាលរបស់យុវជន​គ្រប់​រូប មិន​ត្រឹម​តែ​កុំ​ឲ្យ​កេះ​កៃ​នោះ​ទេ ថែម​ទាំង​ត្រូវ​ទម្លាក់​អាវុធ​ចុះ។​យើង​កំពុង​តែ​ស្នើ​សុំឲ្យ​អ្នកយល់​ពី​អ្វី​ដែល​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ សុវត្ថិភាពកូន​ៗ​របស់​អ្នក ក៏​ដូចជា​សុវត្ថិភាព​របស់​ពួក​យើង ជា​អ្នក​ដែល​ជួប​ប្រជុំ​ជា​មួយ​អ្នក​នៅ​ក្នុង​សភា​របស់​អ្នក អគារ​របស់​អ្នក ស្ថាប័ន​របស់​អ្នក ដើម្បី​ជជែក​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ និង​អ្វី​ដែល​យើង​ត្រូវ​ការ និង​ដើម្បី​ទាម​ទារ​ថា​អ្វី​ដែល​អ្នកធ្វើ គឺ​ធ្វើដើម្បី​កុមារ និង​យុវជន ដើម្បី​ប្រជាជន និង​អនាគត»។​

លោក Vic Barret ដើម​បណ្ដឹង​ម្នាក់​ទៀត​អាយុ ២០​ឆ្នាំ មក​ពី​ទីក្រុង​ White Plainsរដ្ឋ​ New York​ ​បាន​និយាយ​ថា៖

«ខ្ញុំ និង​ដើម​បណ្ដឹង​ផ្សេង​ទៀត ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជា​រៀង​រាល់​ថ្ងៃ ហើយ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​របស់​យើង ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នេះ។ មន្ត្រី​រដ្ឋាភិបាល​ជាប់​ឆ្នោត​ត្រូវ​ធ្វើ​ការ​បម្រើ​រាស្ត្រ និង​ផល​ប្រយោជន៍​របស់​រាស្ត្រ ប៉ុន្តែ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដែល​ក្រុម​មន្ត្រី​ទាំង​នេះ​ ធ្វើ​ការ​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​មិន​ខ្វាយខ្វល់​ពីអនាគត​របស់​មនុស្ស​ជំនាន់​ក្រោយ»។

ក្រុម​អ្នក​ដើម​បណ្ដឹង​ក៏​បាន​លើក​ឡើងថា កុមារ​គួរ​តែ​ទទួល​បាន​សិទ្ធិ​សេរីភាព​រស់​នៅ​ដោយ​រីករាយ​តាម​បែប​កុមារ មិន​មែន​មក​ត្រូវ​ចេញ​ដើរ​តាម​ផ្លូវខ្នះខ្នែង​តស៊ូ​មតិ និង​ធ្វើ​ការ​ងារ​របស់​មនុស្ស​ពេញ​វ័យ​នោះ​ទេ។

ដើម​បណ្ដឹង​ម្នាក់​ទៀត​គឺ​លោក Xiuhtezcatl Martinez ដែល​ជា​ជន​ជាតិ​ដើម​អាមេរិកាំង​អាយុ ១៨ ឆ្នាំ​មក​ពី​ទីក្រុង Boulder រដ្ឋColorado បាន​និយាយ​ថា៖ «សូម្បី​តែ​នៅ​ពេល​ខ្ញុំ​មាន​អាយុត្រឹម​តែ១១​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ដំណើរ​គ្រប់​កន្លែង​ដើម្បី​ថ្លែង​សារតវ៉ាធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ និងធ្វើ​ការអប់រំ។ ខ្ញុំ​គិត​ពី​កុមារ​នៅ​ថ្ងៃអនាគត។ យើង​ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ មិនត្រឹម​តែដើម្បី​ធ្វើ​ឲ្យ​ក្មេង​ៗ​ទាំង​នោះ​រស់​រាន​មាន​ជីវិត​ប៉ុណ្ណោះទេ យើងត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​ជៀស​ផុត​ពី​ការចេញ​មក​តស៊ូ ប្រយុទ្ធ​ នឹងលះ​បង់​ទាំង​រាង​កាយ​ ​ជីវិត ពេល​វេលា និង​កុមារភាព​របស់​ពួក​គេ នៅ​ក្នុង​សមរភូមិ សម្រាប់​អ្វី​ដែល​អ្នកនយាបាយជា​ច្រើន​ជំនាន់​មក​ហើយ​ខ្លាច​រុញ​រារ​មិន​ហាន​ធ្វើ​រឿង​ទាំង​នេះ»។​

ក្រៅ​ពី​ដើម​បណ្ដឹង​ទាំង ២១ រូប​ ក៏​មាន​វត្តមាន​កុមារ​ជាច្រើន​នាក់ទៀត​ចូល​រួម​គាំទ្រ​ ក្រុម​អ្នក​ការ​ពារ​បរិស្ថាន​នេះ ដោយ​ក្នុង​នោះ​ក៏​មាន​វត្ត​មាន​របស់​យុវនារី Greta Thunberg សកម្ម​ជនការពារ​បរិស្ថាន​មក​ពី​ប្រទេស​ស៊ុយ​អ៊ែត ​ដ៏​លេច​ធ្លោរ​មួយ​រូប
កុមារជនជាតិ​ដើម​អាមេរិកាំង និង​កុមារ​មក​ពី​ប្រទេស​ផ្សេង​ទៀត។

កុមារី​ Sophia Mathor អាយុ​ ១២​ឆ្នាំ ជា​សិស្ស​ម្នាក់​មក​ពី​ទីក្រុង Sudbury ប្រទេស​កាណាដានៅ​មុខ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
កុមារី​ Sophia Mathor អាយុ​ ១២​ឆ្នាំ ជា​សិស្ស​ម្នាក់​មក​ពី​ទីក្រុង Sudbury ប្រទេស​កាណាដានៅ​មុខ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

កុមារី​ Sophia Mathor អាយុ​ ១២​ឆ្នាំ ជា​សិស្ស​ម្នាក់​មក​ពី​ទីក្រុង Sudbury ប្រទេស​កាណាដា បាន​ប្រាប់​ VOAថា នាង​មិន​ចង់​ស្លាប់​ដោយ​វិបត្តិ​អាកាស​ធាតុ​នោះ​ទេ ហើយ​នាង​ចង់​រស់​នៅ​ដោយមានជីវិត​ធម្មតា​មួយ ដោយ​មិន​បាច់​បារម្ភ​ពី​រឿង​នេះ។ កុមារី Sophia កោត​សរសើរ​សកម្ម​ភាព​របស់​សកម្ម​ជនការពារ​បរិស្ថាន Greta Thunberg យ៉ាង​ខ្លាំង ហើយនាង​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​លើក​នេះ​ ដើម្បី​ចូល​រួម​គាំ​ទ្រ​សកម្ម​ភាពការ​ពារបរិស្ថាន​របស់យុវនារី Greta ​និង​ក្រុម​យុវជន​ដទៃ​ទៀត។

កុមារី Sophia បាន​និយាយ​ថា៖ «ខ្ញុំ​ទទួល​បាន​ការ​ជំរុញ​ចិត្ត​ពី Greta Thunberg នៅ​ក្នុង​ប្រទេស​ស៊ុយអែត​ដែលតស៊ូ​ដើម្បី​បរិស្ថាន​ ព្រោះ​មនុស្ស​ធំ​មិន​បាន​ធ្វើ​ការ​គ្រប់​គ្រាន់ ពួក​គេ​មិន​បាន​ចាត់​វិធាន​ការ​លើ​វិបត្តិ​អាកាសធាតុ។ ហើយ​ខ្ញុំ​ចូល​រួម​ជាមួយ​នាង​កាល​ពី​ខែ​វិច្ឆិកា នៅ​ប្រទេស​កាណាដា ហើយ​ឥឡូវ​នេះ​ខ្ញុំ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ចូល​រួម​ការ​តវ៉ា​ជាមួយ Greta Thunberg។

VOA បាន​សួរ​ទៅ​កាន់យុវនារី Greta Thunberg ប៉ុន្តែ​នាង​បដិសេធ​មិន​ឆ្លើយ​សំណួរ ដោយ​បាន​ប្រាប់​ហេតុ​ផល​ថា បើ​នាង​ឆ្លើយ​មួយ​សំណួរ នាង​នឹង​ត្រូវ​ឆ្លើយ​គ្រប់​សំណួរផ្សេង​ទៀត ​ពី​ក្រុម​អ្នក​សារ​ព័ត៌មាន។ យ៉ាងណា​ក៏​ដោយ សកម្ម​ជន​ការពារ​បរិស្ថាន​រូប​នេះ នឹង​ដឹក​នាំ​ Global Climate Strikeឬ «ការ​ដង្ហែរ​ក្បូន​តវ៉ា ដើម្បី​ការ​ការ​ពារ​បរិស្ថាន​សកល» នៅ​ថ្ងៃសុក្រ ទី​២០​ ខែកញ្ញា​នេះ នៅ​ក្នុង​រដ្ឋ​ធានី Washington មុន​បី​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា​ នៅ​ទីក្រុង New York។ ការ​ដង្ហែរ​ក្បូន​តវ៉ា​ដើម្បី​ការ​ការពារ​បរិស្ថាន​សកលនេះ​ ត្រូវ​បាន​គេ​ទស្សន៍​ទាយ​ថា​នឹង​ក្លាយ​ជា​ការ​ដង្ហែរ​ក្បូន​តវ៉ា​ដើម្បី​ការ​ការ​ពារ​បរិស្ថាន​ដ៏​ធំបំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ។

លោក​ប្រធានាធិបតី​អាមេរិកធ្លាប់​បាន​លើក​ឡើង​ថា ការ​ប្រែ​ប្រួល​អាកាស​ធាតុ​មិនមែន​បង្ក​ឡើង​ដោយ​សារ​សកម្ម​ភាព​របស់​មនុស្ស​នោះ​ទេ។​ ក្រោយ​មក​កាល​ពី​ថ្ងៃទី១​ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋ​បាល​លោក​ប្រធានាធិបតី​ Trump បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ ដោយ​លោក​ Trump បាន​លើក​ឡើង​ថា​ កិច្ច​ព្រមព្រៀង​នេះ នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​អាមេរិក និង​បង្ក​លក្ខណៈ​អវិជ្ជមាន​ដល់​សហរដ្ឋ​អាមេរិក​ជា​អចិន្ត្រៃយ៍៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG