បណ្ដារដ្ឋនៅអាមេរិកដោះស្រាយបញ្ហាបំភាយឧស្ម័នផ្ទះកញ្ចក់ ខណៈសេតវិមានដកចេញច្បាប់បរិស្ថាន
កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារការពារបរិស្ថានអាមេរិកបានប្រកាសបទបញ្ញត្តិថ្មីមួយ ដែលដកចេញនូវបទបញ្ញត្តិបរិស្ថានដ៏មានមហិច្ឆតាកាលពីយុគសម័យអតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា។ បទបញ្ញត្តិបរិស្ថានកាលពីមុននោះត្រូវបានតាក់តែងឡើងដើម្បីកាត់បន្ថយការបំភាយឧស្ម័នទៅក្នុងបរិយាកាសដែលធ្វើឲ្យពិភពលោកកើនឡើងកម្ដៅ។ រដ្ឋបាលលោក ត្រាំ បានឲ្យដឹងថា វិធានការថ្មីនេះនឹងជួយឲ្យខ្យល់ស្អាតជាងមុន ហើយនិងជួយឲ្យការចំណាយលើថាមពលអស់ថោកជាងមុនផងដែរ។ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា សហរដ្ឋអាមេរិកគួរតែកាត់បន្ថយការបំភាយឧស្ម័នឲ្យកាន់តែច្រើនជាងមុន មិនមែនកាន់តែតិចជាងមុននោះទេ។ ដូច្នេះហើយបានជាបណ្ដារដ្ឋមួយចំនួននៅអាមេរិកកាត់បន្ថយការបំភាយឧស្ម័នកាន់តែច្រើនជាងមុន។ លោក Kevin Enochs នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្តីប្រែសម្រួល៕