អ្នកធ្វើការស្ម័គ្រចិត្តអូស្ត្រាលីសម្អាតបំពង់បឺតម្ដងមួយៗចេញពីសមុទ្រ
ក្រុមអ្នកការពារបរិស្ថានកំពុងអបអរកិច្ចប្រឹងប្រែងហាមឃាត់មិនឲ្យប្រើបំពង់បឺតភេសជ្ជៈ ដែលបំពុលមហាសមុទ្រពិភពលោក។ ភោជនីយដ្ឋានដែលមានសាខាច្រើនដូចជា Starbucks និង McDonalds នាំគ្នាឈប់បំពង់បឺតប្លាស្ទិក ហើយទីក្រុងរបស់សហរដ្ឋមួយចំនួន បានហាមប្រាមមិនឲ្យប្រើទាំងស្រុងតែម្ដង។ មានបំពង់បឺតរាប់ពាន់លាននៅក្នុងមហាសមុទ្ររួចទៅហើយ ប៉ុន្តែក្រុមអ្នកធ្វើការស្ម័គ្រចិត្តរើសសំរាមមួយក្រុម ក្នុងប្រទេសអូស្ត្រាលី កំពុងព្យាយាមសម្អាតយ៉ាងហោចណាស់ក្នុងតំបន់សមុទ្រក្បែរកន្លែង ដែលពួកគេរស់នៅ។ លោក Kevin Enochs នៃ VOA រាយការណ៍អំពីរឿងនេះ ហើយលោកសឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕