ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កម្រងរូបភាព VOA៖ ក្រុម​សកម្មជន​​បរិស្ថាន​ធ្វើ​សន្និសីទ​ព័ត៌មាន ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅមុខ​តុលាការ​កំពូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន

ក្រុម​កុមារ និង​យុវជន ២១ នាក់​អាយុ​ចន្លោះ​ចាប់ពី ១២ឆ្នាំ ដល់ ២៣ឆ្នាំ និង​ជា​ដើម​បណ្ដឹង រឿង​ក្ដី​ Juilana v. United States ឬ«Juliana ទល់​នឹង​សហរដ្ឋ​អាមេរិក» បានធ្វើ​សន្និសីទសារព័ត៌​មាន ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​អនុវត្ត​ច្បាប់​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បញ្ឈប់​ការ​គាំទ្រ​ឧស្សាហកម្ម​ដែល​ប្រើ​ប្រាស់​ឥន្ធនៈហ្វូស៊ីល នៅខាង​មុខតុលាការ​កំពូលសហរដ្ឋ​អាមេរិកនៅ​ក្នុង​រដ្ឋធានី​ Washington នៅថ្ងៃ​ពុធ ទី១៨ ខែ​កញ្ញា​ ឆ្នាំ​២០១៩​។ សន្និសីទ​ព័ត៌​មាន​នេះ ក៏​មានវត្តមាន​របស់​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ និង​កុមារី​ Greta Thunberg សកម្មជនការពារ​បរិស្ថាន​មក​ពី​ប្រទេស​ស៊ុយ​អ៊ែត ​ដ៏​លេច​ធ្លោមួយ​រូប ចូលរួម​ជា​អ្នកញគាំទ្រ​ផង​ដែរ។ លោក ហ៊ុល រស្មី និងលោក​ សឿន វឌ្ឍនា នៃ VOA បាន​ទៅផ្តិត​យក​រូបភាព​ដោយ​ផ្ទាល់​នៅ​ឯ​តុលាការកំពូល​សហរដ្ឋអាមេរិក​នៅក្នុងរដ្ឋធានី​ Washington៕

XS
SM
MD
LG