ពួកឧទ្ទាម Houthi នៅក្នុងប្រទេសយ៉េមែន (Yemen) បានកាន់កាប់អាគារប្រធានាធិបតីមានកំផែងព័ទ្ធជុំវិញហើយបានវាយប្រហារទៅលើគេហដ្ឋានប្រធានាធិបតីកាលពីថ្ងៃអង្គារនៅក្នុងក្រុង Sana'a ក្នុងការវាយប្រហារថ្មីៗបំផុតដោយយកពួកមេដឹកនាំប្រទេសនេះជាទីដៅ។
ពួកជីវពលកាន់សាសនាឥស្លាមនិកាយ Shia ទាំងនេះបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ដោយបានរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយដែលត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទ នៅក្រោយពេលមនុស្ស៩នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី។
លោកអគ្គលេខាធិការអ.ស.ប. បានគីមូន បានអំពាវនាវឲ្យមានកិច្ចឈប់បាញ់គ្នាហើយបានទាមទារថា អំណាចពេញលេញរបស់រដ្ឋាភិបាលត្រូវតែធ្វើឲ្យមានទ្បើងវិញ។
នៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ លោក Abdel Malik Al Houthi មេដឹកនាំពួកឧទ្ទាមបាននិយាយថា ក្រុមលោកស្វះស្វែងឲ្យមានការបញ្ចប់«អំពើពុករលួយនិងរបបផ្តាច់ការ»នៅក្នុងប្រទេសនេះ។
កងកម្លាំង Houthi ដែលបានអំពាវនាវឲ្យមានសិទ្ធិច្រើនជាងមុនសម្រាប់ពួកស៊ីអ៊ីត (Shi'ite) នៅក្នុងប្រទេសយ៉េមែន (Yemen) បានចូលកាន់កាប់រដ្ឋធានីកាលពីខែកញ្ញា៕