ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អាល់កៃដា​ក្នុង​ប្រទេសយេម៉ែន​គំរាម​សម្លាប់​ចំណាប់ខ្មាំង​អាមេរិកាំង


នៅក្នុង​វីដេអូ​មួយ​ដែល​ចេញផ្សាយ​ដោយ​ ក្រុម អាល់ កៃដា ​នៅក្នុង​តំបន់​ Arabian Peninsula​ បុរស​ម្នាក់​និយាយ​ថា​ចំណាត់ខ្មាំង​អាមេរិកាំង​ Luck Somers​ ថា​ជីវិត​គាត់​ស្ថិតនៅក្នុង​គ្រោះថ្នាក់។
នៅក្នុង​វីដេអូ​មួយ​ដែល​ចេញផ្សាយ​ដោយ​ ក្រុម អាល់ កៃដា ​នៅក្នុង​តំបន់​ Arabian Peninsula​ បុរស​ម្នាក់​និយាយ​ថា​ចំណាត់ខ្មាំង​អាមេរិកាំង​ Luck Somers​ ថា​ជីវិត​គាត់​ស្ថិតនៅក្នុង​គ្រោះថ្នាក់។

ក្រុម​អាល់កៃដា​ក្នុង​ឈូង​សមុទ្រ​អារ៉ាប់​បាន​គំរាម​សម្លាប់​ចំណាប់ខ្មាំង​អាមេរិកាំង​ ម្នាក់​បើសិនណា​សហរដ្ឋអាមេរិក​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​របស់​ពួកគេ​ក្នុង​រយៈ​ពេល​ បី​ថ្ងៃ។

នៅក្នុង​ខ្សែអាត់​វីដេអូ​ដែល​ដាក់​បង្ហោះ​កាលពី​ថ្ងៃព្រហស្បតិ៍​ បុរស​ម្នាក់ ​ឈ្មោះ Luke Somers ​និយាយ​ថា​ជីវិត​របស់លោក​ស្ថិត​នៅក្នុង​សភាព​គ្រោះថ្នាក់។​ ហើយ​បាន​បញ្ជាក់​តាមខ្លឹមសារ​ដើមថា​«ខ្ញុំ​ស្វែងរក​ជំនួយ​ទាំងឡាយ​ដែល​អាច ធ្វើឲ្យ​ខ្ញុំ​រួចខ្លួន​ពីស្ថានភាព​នេះ»។

ជនជាតិ​អាមេរិកាំង​ដើមកំណើត​អង់គ្លេស​ អាយុ​៣៣ឆ្នាំ​ គឺលោក​ Somers ​ត្រូវ​ចាប់​ពង្រត់​ដោយ​ក្រុមខ្មាន់​កាំភ្លើង​ក្នុងក្រុង ​សាណាអា ​ជាង​មួយឆ្នាំ​មកហើយ។ លោក​ធ្វើការ​ជាអ្នក​កាសែត​ថតរូប​ជាច្រើនឆ្នាំ​ក្នុង​ប្រទេស​យេម៉ែន។

ក្រសួង​ការពារ​ជាតិ​សរអា​និយាយ​ថា​លោក ​Somers ​គឺជា​ចំណាប់​ខ្មាំង​ដែល គេរំពឹង​ថា​អាច​នឹង​ជួយ​សង្គ្រោះ​បាន​កាលពី​ខែមុន។ ​ក្រុមឧទ្ទាម​បានចាប់​ចំណាប់​ខ្មាំង​យក​ប្រាក់លោះ​រាប់ពាន់​លាន​ដុល្លារ​ក្នុង១ឆ្នាំៗ​ និងការ​ទាមទារ​មិន​ឲ្យមាន ការវាយ​ប្រហារ​លើ​ពួកគេផង​ដែរ៕

XS
SM
MD
LG