ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​យេម៉ែន​ថ្លែង​ថា លោក​នឹង​មិន​ចូលរួម​កិច្ចចរចា​សន្តិភាព


លោកប្រធានាធិបតី​យេម៉ែន ​Abdu Rabu Mansour បាន​និយាយ​ថា រដ្ឋាភិបាល​លោក​នឹងង​មិន​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​រៀបចំ​ឡើង​ដោយ​អ.ស.ប​ លុះត្រា​តែ​ពួក​ឧទ្ទាម​​ Houthis ​ដក​ថយ​ចេញ​ពី​ដែនដី​ ដែល​ពួកគេ​កាន់កាប់​ដោយ​គោរព​តាម​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប។​
លោកប្រធានាធិបតី​យេម៉ែន ​Abdu Rabu Mansour បាន​និយាយ​ថា រដ្ឋាភិបាល​លោក​នឹងង​មិន​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​រៀបចំ​ឡើង​ដោយ​អ.ស.ប​ លុះត្រា​តែ​ពួក​ឧទ្ទាម​​ Houthis ​ដក​ថយ​ចេញ​ពី​ដែនដី​ ដែល​ពួកគេ​កាន់កាប់​ដោយ​គោរព​តាម​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប។​

រដ្ឋាភិបាល​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស​របស់​ប្រទេស​យេម៉ែន​បាន​និយាយ​ថា ​ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​រៀបចំ​ឡើង​ដោយ​អ.ស.ប​ លុះត្រា​តែ​ពួក​ឧទ្ទាម Houthis ​ដក​ថយ​ចេញ​ពី​ដែនដី​ ដែល​ពួកគេ​កាន់កាប់​ដោយ​គោរព​តាម​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប។

កាល​ពីពេលមុននេះលោកប្រធានាធិបតី​យេម៉ែន ​Abdu Rabu Mansour បាន​និយាយ​ថា ​រដ្ឋាភិបាល​លោក​នឹងចូល​រួម​ក្នុង​កិច្ចចរចា​ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​ប្រទេសអូម៉ង់។​ ក៏​ប៉ុន្តែ​កាល​ពី​កាល​ពីថ្ងៃអាទិត្យ​ លោក​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា ​រដ្ឋាភិបាល​លោក​បាន​សម្រេច​ថា​ «មិនចូល​រួម​ក្នុងការ​ប្រជុំ​ណាមួយ​ជាមួយ​ទេ​រហូត​ដល់​ពេល​ណា​ពួក​ជីវពល​ទាំង​នេះ​ទទួល​ស្គាល់​សេចក្តី​សម្រេចចិត្ត​លេខ២២១៦​ និង​យល់ព្រម​អនុវត្ត​តាម​សេចក្តី​សម្រេចចិត្ត​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ»។

សេចក្តី​ប្រកាស​នេះ​មាន​ឡើង​ បន្ទាប់​ពី​មាន​ការប៉ុនប៉ង​គ្មាន​ជោគជ័យ​មួយចំនួន​ក្នុងការ​នាំយក​បក្សពួក​ទាំង​ពីរ​ក្រុម​នេះ​មក​កាន់​កិច្ចចរចា​សន្តិភាព​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ក្នុងប្រទេស​ក្រីក្រ​បំផុត​នេះ​នៃ​ពិភពអារ៉ាប់។

លោកប្រធនាធិបតី​ Hadi បាន​រត់​គេចខ្លួន​ចេញ​ពី​ប្រទេសយេម៉ែន​កាល​ពី​ពេល​មុននេះក្នុង​ឆ្នាំនេះ ​ហើយ​រដ្ឋាភិបាល​លោក​បាន​ធ្វើ​ប្រតិបត្តិការ​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត។

បក្ស​ពួក​ច្រើន​ក្រុម​បាន​ប្រយុទ្ធគ្នា​ដើម្បី​ត្រួតត្រា​ប្រទេស​យេម៉ែន​ចាប់តាំង​ពី​ពេល​ដែល​ពួក Houthis​ បាន​រុល​ទៅ​មុខ​ទៅ​កាន់​រដ្ឋធានី​សាណា​កាល​ពី​ខែកញ្ញ​ឆ្នាំ​ទៅ​មិញ​។ ការ​ប្រយុទ្ធ​គ្នាបាន​បណ្តាល​ឲ្យ​ពួក​យុទ្ធជន​ និង​ជនស៊ីវិល​ជាង​៤.៥០០​នាក់​ស្លាប់៕

XS
SM
MD
LG