ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Kerry​ ​ធ្វើ​​កិច្ច​​ចរ​ចា​​បែប​ «ស្ថាបនា»​​ជា​មួយ​​​ប្រធានាធិបតី​​យេម៉ែន


រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក John Kerry និង​រដ្ឋ​មន្ត្រី​ការ​បរទេស​​អារ៉ាប៊ីសាអ៊ូឌីត​លោក Adel al-Jubeir បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​មូលដ្ឋាន​អាកាស ​ក្រុង Riyadh ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ​នាថ្ងៃទី​ ០៧ ​​​ខែឧសភា ​ឆ្នាំ២០១៥។

លោក​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា​ John​ Kerry​ បាន​ធ្វើ​កិច្ច​ចរចា​ដែល​លោក​និយាយ​ថា​ «មាន​ការ​ស្ថាបនា»​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​លោក​ប្រធានាធិបតី​យេម៉ែន​ Abdu​ Rabu​ Mansour​ Hadi​ នៅ​ក្នុង​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ អារ៉ាប៊ី​ សាអ៊ូឌីត​ ដើម្បី​ធ្វើ​ការ​ចរចា​អំពី​សេចក្តី​ស្នើ​បញ្ហា​មនុស្សធម៌​ នៅ​ក្នុង​ការ​ផ្អាក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ី​ សាអ៊ូឌីត​ នៅ​យេម៉ែន។​

លោក​ Kerry​ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​ផ្អាក​យុទ្ធនាការ​ផ្លូវ​អាកាស​ ត្រូវ​ប្រព្រឹត្តិ​ធ្វើ​ក្នុង​មធ្យោបាយ​មួយ​ដែល​ការ​ពារ​មិន​ឲ្យ​ភាគី​ណា​មួយ​អាច​ដណ្តើម​យក​ទឹក​ដី​បន្ថែម​ ឬ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ជន​ណា​ដែល​ទម្លាក់​អាវុធ​ជា​បណ្តោះអាសន្ន​នោះ​បាន​ឡើយ។​

លោក​រដ្ឋមន្រ្តី​ស.រ.អា​បាន​ថ្លែង​ជា​អាទិ៍​ថា​ «យើង​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​អស់​គោរព​ច្បាប់​មនុស្សធម៌​ ហើយ​ចាត់​វិធានការ​គ្រប់​យ៉ាង​ដើម្បី​ការពារ​ជន​ស៊ីវិល​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ និង​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​នាំ​យក​ជំនួយ​មនុស្សធម៌​ទៅ​ចែក​ជូន​ដល់​ជន​រងគ្រោះ»។​

លោក​ Kerry​ ក៏​បាន​ជួប​ជា​មួយ​លោក​ Abdel al-Jubeir​ រដ្ឋមន្រ្តីការ​បរទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ ថ្មី​ផង​ដែរ​ និង​ត្រូវ​ចូល​គាល់​ព្រះ​មហាក្សត្រ​ Salman​ បន្ត​មក​ទៀត។​

លោក​ប្រធានាធិបតី​យេម៉ែន​ Abdu​ Hadi​ បាន​គេច​ខ្លួន​ទៅ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ កាល​ពី​ចុង​ខែ​មិនា​ នៅ​ពេល​ដែល​ពួក​ឧទ្ទាម​ Houthi​ បាន​លើក​ទ័ព​ចេញ​ពី​រដ្ឋធានី​ Sana'a​ ទៅ​កាន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​ ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​ជំរុញ​ឲ្យ​យន្តហោះ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ ចាប់​ផ្តើម​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ពួក​ឧទ្ទាម៕

XS
SM
MD
LG