ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​លោក​ស៊ី ​ជីងពីង ​ទៅ​បំពេញ​ទស្សនកិច្ច​ទីក្រុង​វូហាន​ដែល​ជា​ទី​កន្លែង​ផ្ទុះ​មេរោគ​កូរ៉ូណា​វីរុស​ដ៏​ខ្លាំង


លោក​ប្រធានាធិបតី​ ស៊ី ជីនពីង សិក្សា​ពី​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ ការ​ព្យាបាទ​អ្នក​ជំងឺ និង​ការ​ការពារ​សម្រាប់​បុគ្គលិក​វេជ្ជសាស្ត្រ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យ Huoshenshan នៅ​ក្នុង​ក្រុង Wuhan កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ប្រធានាធិបតី​ចិន​លោកស៊ី ជីនពីង ​បាន​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​អង្គារ​នេះ​ទៅ​កាន់​ទីក្រុង​វូហាន​ដែល​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​លើក​ទី១​ចាប់តាំង​ពី​តំបន់​នោះ​បាន​ក្លាយ​ជា​ទីកន្លែង​នៃការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​វីរុស​ដែល​បាន​ឆ្លង​មនុស្ស​ជាង​៨ម៉ឺន​នាក់​ហើយ​បាន​សម្លាប់​មនុស្ស​៣ពាន់​១រយនាក់​នៅ​ក្នុង​ប្រទេស​ចិន។

​បណ្តាញ​ព័ត៌មាន​ចិន ​បាន​រាយការណ៍​ថា ​លោក​ប្រធានាធិបតី​ស៊ី ​នឹង​ទៅ​សួរ​សុខ​ទុក​បុគ្គលិក​សុខាភិបាល​ និង​អ្នក​ជំងឺ​និង​ពិនិត្យ​មើល​ការ​ខំ​ប្រឹងប្រែងដើម្បី​ត្រួត​ត្រា​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន​កើត​មាន​ឡើង​នៅពេល​ដែល​ក្រុម​មន្រ្តី​សុខាភិបាល ​បាន​រាយការណ៍​ពី​ករណី​ថ្មី​ចំនួន​១៩នៅ​ថ្ងៃ​អង្គារ​នេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​និន្នាការមួយ​មានការ​ឆ្លង​តិចតួច​នៅ​ក្នុង​ប្រទេស​ចិន​នៅពេល​ដែល​វីរុស​នេះ រាល​ដាល​យ៉ាង​រហ័ស​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត។ ករណី​ប្រហែល​៧០​ភាគរយ​នៅ​ក្នុង​ប្រទេស​ចិន ​បាន​ជាសះស្បើយ​រួច​ហើយ។

ការ​ឆ្លើយតប​មួយ​ផ្នែក​របស់​ចិន​គឺ​បិទ​តំបន់​ធំៗព្យាយាម​រារាំង​វីរុស​នោះ​កុំឲ្យ​រាល ដាល​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ឬ​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។

ប្រទេស​អ៊ីតាលី ឥឡូវ​នេះ កំពុង​អនុវត្ត​យុត្តិសាស្រ្ត​ដូចគ្នា​បន្ទាប់ពី​ក្លាយ​ជាទី កន្លែង​ផ្ទុះ​ដ៏​ខ្លាំង​មួយ​នៅ​ក្រៅ​ប្រទេស​ចិន​ដោយ​មាន​ករណី​មេរោគ​កូរ៉ូណា​វីរុស​៩​ពាន់​ករណី​និង​មនុស្ស​ស្លាប់​៤៦០នាក់។

រដ្ឋាភិបាល​អ៊ីតាលី ​កាល​ពី​ដំបូង ​បាន​ដាក់​រឹត​ត្បិត​នៅ​ផ្នែក​ខាង​ជើង ​ក៏ប៉ុន្តែ ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ចាប់​ផ្តើម​ការរឹតត្បិត​ការ​ធ្វើ​ដំណើរ​ដល់​ប្រទេស​ទាំងមូល​ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​៦០​លាននាក់។

នាយក​រដ្ឋមន្រ្តី​អ៊ីតាលី​លោក Giuseppe Conte បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ​វិធានការ​ដាក់​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ផ្ទះ​នេះហៅ​ថា «ខ្ញុំ​កំពុង​ស្នាក់​នៅ​ផ្ទះ»៕

XS
SM
MD
LG