ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi ត្រូវ​បាន​តែងតាំង​ជា​មេដឹកនាំ​ស្នូល​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន​ដូច​ទៅ​នឹង​លោក Mao និង​លោក Deng


បុរសៗ​ដើរ​កាត់​ផ្ទាំង​រូប​របស់​លោក​ប្រធានាធិបតី Xi Jinping នៅ​ថ្ងៃទី២ នៃ​ការ​ប្រជុំ​ពេញ​អង្គ​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ទី១៨ ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។
បុរសៗ​ដើរ​កាត់​ផ្ទាំង​រូប​របស់​លោក​ប្រធានាធិបតី Xi Jinping នៅ​ថ្ងៃទី២ នៃ​ការ​ប្រជុំ​ពេញ​អង្គ​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ទី១៨ ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

គណបក្ស​កុម្មុយនិស្ត​ចិន​បាន​លើក​តម្កើង​ឋានៈ​របស់​លោក​ប្រធានាធិបតី​ Xi Jinping ថា​ជា​មេដឹកនាំ​ ស្នូល​មួយ​រូប​ ដោយ​ដាក់​រូប​លោក​ស្មើ​នឹង​បុរស​ខ្លាំង​របស់​ចិន​ដូច​ជា​លោក Mao Zedong និង​លោក Deng Xioaping។

សេចក្តី​ថ្លែង​ការណ៍​ដ៏​វែង​មួយ​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​មាន​ការ​ជួប​ប្រជុំ​រយៈ​ពេល​៤ថ្ងៃ​របស់​បក្ស​កុម្មុយនិស្ត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដោយ​អំពាវ​នាវ​ឲ្យ​សមាជិក​ទាំង​អស់​សាមគ្គី​គ្នា​ជាមួយ​នឹង​សមមិត្ត​ Xi Jinping ដែល​ជា​មេដឹកនាំ​ដ៏​សំខាន់​មួយ​រូប។ ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​នោះ​ក៏​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ភាព​ជា​អ្នក​ដឹកនាំ​រួម​ ដោយ​លើក​ឡើង​ថា ត្រូវ​គោរព​ទៅ​តាម​ប្រព័ន្ធ​គ្រប់​គ្រង​នេះ​ជា​និច្ច​និង​មិន​ត្រូវ​បំពាន​អង្គការ​ឬ​បុគ្គល​ណា​ម្នាក់​ដោយ​មូលហេតុ​ណា​មួយ​នោះ​ទេ»។

ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​ Xi ត្រូវ​បាន​តែង​តាំង​ជា​មេដឹកនាំ​គណបក្ស​កាលពី​ឆ្នាំ២០១២ លោក​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ដើម្បី​ក្តោបក្តាប់​ការ​ត្រួតត្រា​នយោបាយ​និង​ពង្រឹង​អំណាច​ រឹត​បន្តឹង​ទៅ​លើ​ក្រុម​សកម្មជន​និង​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​សមាជិក​បក្ស​ជាង​មួយ​លាន​នាក់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ។

ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​តម្រុយ​ថា លោក Xi ប្រហែល​ជា​ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី៣ ក្រោយ​កាន់​អំណាច​រយៈ​១០ឆ្នាំ​ បើ​ទោះ​បី​ជា​លោក​អាច​រក្សា​អំណាច​ដ៏​លើស​លប់​របស់​លោក​ជា​មេដឹកនាំ​គណបក្ស​ក៏​ដោយ​ ដែល​តំណែង​នេះ​គឺ​ជា​តំណែង​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​អំណាច​ដ៏​ខ្លាំង​ក្លា​បំផុត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG