ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​កណ្ដាល​ទី ១៨ នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី ៦ នា​សប្ដាហ៍​នេះ


LIU Shao-Chi (ស្តាំ)​ ដែល​មាន​ឈ្មោះ​ថា​ប្រធានាធិបតី​នៃ​ប្រទេ​សចិន​ក្រហម អង្គុយជាមួយ​លោក​ ម៉ៅ​ សេទុង​ខណ​ដែល​ពួកគេ​ចូលរួម​កិច្ច​ប្រជុំ​យុវជន​កុម្មុនីស្ត​ក្នុង​ឆ្នាំ​១៩៥៧។ (AP Photo)
LIU Shao-Chi (ស្តាំ)​ ដែល​មាន​ឈ្មោះ​ថា​ប្រធានាធិបតី​នៃ​ប្រទេ​សចិន​ក្រហម អង្គុយជាមួយ​លោក​ ម៉ៅ​ សេទុង​ខណ​ដែល​ពួកគេ​ចូលរួម​កិច្ច​ប្រជុំ​យុវជន​កុម្មុនីស្ត​ក្នុង​ឆ្នាំ​១៩៥៧។ (AP Photo)

មន្ត្រី​កំពូលៗ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​រាប់​រយ​នាក់ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង រយៈពេល ៤ ថ្ងៃ នា​សប្ដាហ៍​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី ៦ របស់​គណៈកម្មការ​កណ្ដាល​ទី ១៨ នៃ​គណបក្ស​កុម្មុយនិស្ត​ចិន។ នេះ​បើ​តាម​ការ​រាយការណ៍​ឲ្យ​ដឹង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ចិន។

អ្នក​ដែល​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​មាន​ដូចជា មេដឹកនាំ​រដ្ឋ រដ្ឋមន្ត្រី មន្ត្រី​យោធា អភិបាល​ខេត្ត និង​បញ្ញវន្ត​កំពូលៗ។ ការ​ប្រជុំ​នេះ​អាច​ផ្ដល់​នូវ​គន្លឹះ​អំពី​ទិសដៅ​នៃ​គោលនយោបាយ​របស់​គណបក្ស។

គោលនយោបាយ​គណបក្ស​ចម្បង​ប្រចាំ​ឆ្នាំ​នេះ​គឺ យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក​ប្រធានាធិបតី​ចិន Xi Jinping ដែល​យុទ្ធនាការ​នេះ​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន Xinhua រាយការណ៍​ឲ្យ​ដឹង​ថា បាន​អនុវត្ត​នូវ​ការ​ដាក់​ទោស​ទណ្ឌ​ដល់​មនុស្ស​ច្រើន​ជាង​មួយ​លាន​នាក់។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ប្រហែល​មួយ​ឆ្នាំ​មុន​ពេល​ការ​ធ្វើ​សមាជ​គណបក្ស​ជាតិ​លើក​ទី ១៩ ដែល​ការ​ធ្វើ​សមាជ​នេះ​គឺ​ដើម្បី​ជ្រើស​តាំង​លោក​ប្រធានាធិបតី Xi Jinping ឲ្យ​បន្ត​ធ្វើ​អគ្គលេខាធិការ​របស់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​អាណត្តិ​ទីពីរ​ដែល​មាន​រយៈពេល ៥ ឆ្នាំ បន្ត​ទៀត។

កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី ៦ របស់​គណៈកម្មការ​កណ្ដាល​ទី ១៨ នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​នេះ ធ្វើ​ឡើង ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុង​ឡោម​ព័ទ្ធ​ដោយ​បញ្ហា​សេដ្ឋកិច្ច​យឺតយ៉ាវ បញ្ហា​បំណុល​ខ្ពស់ និង​បញ្ហា​វិសមភាព​ប្រាក់​ចំណូល៕

XS
SM
MD
LG