ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីចិន Xi Jinping ប្រកាស​សង្គ្រាម​ប្រជាជន​លើ​មេរោគ​កូរ៉ូណា


ស្ត្រី​ម្នាក់​ពាក់​ម៉ាស់​ដើរ​នៅ​ជិត​កន្លែង​ដែល​មាន​ដាក់ផ្លាស​សញ្ញា​សាធារណៈ​ដែល​ប្រាប់​ឲ្យ​អ្នក​ដំ​ណើរ​ប្រយ័ត្ន​ចំពោះ​មេរោគ​កូរ៉ូណា នៅ​ព្រលាន​យន្ត​ហោះ​ Heathrow ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។
ស្ត្រី​ម្នាក់​ពាក់​ម៉ាស់​ដើរ​នៅ​ជិត​កន្លែង​ដែល​មាន​ដាក់ផ្លាស​សញ្ញា​សាធារណៈ​ដែល​ប្រាប់​ឲ្យ​អ្នក​ដំ​ណើរ​ប្រយ័ត្ន​ចំពោះ​មេរោគ​កូរ៉ូណា នៅ​ព្រលាន​យន្ត​ហោះ​ Heathrow ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

លោក​ប្រធានាធិបតី​ចិន ​Xi Jinping បាន​ប្រកាស​«សង្គ្រាម​ប្រជាជន»​មួយ លើ​ការ​រាល​ដាល​ជំងឺ​កូរ៉ូណា ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ ​Xinhua​ ដក​ស្រង់​សម្តី​លោក​ Xi ​ដែល​បាន​ថ្លែង​ថា៖ «ប្រទេស​ជាតិ​ទាំង​មូល​បាន​ឆ្លើយ​តប​យ៉ាង​ពេញ​ទំហឹង​ តាម​រយៈ​ការ​ទប់​ស្កាត់​យ៉ាង​តឹង​រ៉ឹង ​និង​យ៉ាង​ល្អិត​ល្អន់​ជាទី​បំផុត ព្រម​ទាំង​ដាក់​វិធានការ​គ្រប់​គ្រង​ដើម្បី​ចាប់​ផ្តើម​«សង្គ្រាម​ប្រជា​ជន»មួយ លើ​ការ​ទប់​ស្កាត់​និង​គ្រប់​គ្រង​ការ​រាល​ដាល​ជំងឺ​នេះ‍»។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រុម​មន្ត្រី​នៅ​ខេត្ត ​Hubei ​ដែល​ជា​កន្លែង​ចាប់​ផ្តើមរាល​ដាលជំងឺ​នេះ បាន​រាយការណ៍​ថា​ មាន​អ្នក​ស្លាប់​ចំនួន ៦៩​នាក់​ថ្មី​ទៀត ​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សារុប​ទាំង​អស់​ជាង​៦៣០​នាក់​ហើយ។ ពួកគេ​ថែម​ទាំង​រាយការណ៍​ថា​មាន​ករណី​ថ្មី​ចំនួន ២,៥០០ទៀត ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ កើន​ដល់​ជាង​៣​ម៉ឺន​នាក់​ហើយ។

វេជ្ជ​បណ្ឌិត​ចិន​ដែល​ព្យាយាម​ប្រាប់​អំពី​ការ​រាល​ដាល​ជំងឺ​នេះ បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង Wuhan។ លោក Li Wenliang អាយុ​៣៤​ឆ្នាំ ត្រូវ​គេ​ប្រកាស​ថា​បាន​ស្លាប់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ម៉ោង​ក្នុង​ប្រទេស​ចិន នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត Global Times ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ចិន។

ប៉ូលិស​បាន​ចោទ​លោក Li​ ថា​បាន​«ផ្សព្វផ្សាយ​ចចាម​អារាម​ online‍» និង «បាន​បន្ទុច​បង្អាក់​សណ្តាប់​ធ្នាប់​សាធារណៈ‍»៕

XS
SM
MD
LG