ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​និង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ឡើង ​នៅ​ទីក្រុង​វូហាន ​ប្រទេស​ចិន​


ប៉ូលិស​រារាំង​អ្នក​កាសែត​នៅ​ឯ​​ព្រឹត្តិការណ៍​មួយ​ ដែល​រៀប​ចំ​ឡើង​ដើម្បី​ទទួល​ក្រុម​គ្រូ​ពេទ្យ​មក​ពី​កន្លែង​ផ្សេង​មកកាន់​​ទីក្រុង​វូហាន ដើម្បី​ជួយ​ដល់​ក្រុង​នេះ​ប្រយុទ្ធ​នឹង​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី ១៥ មេសា ២០២០។
ប៉ូលិស​រារាំង​អ្នក​កាសែត​នៅ​ឯ​​ព្រឹត្តិការណ៍​មួយ​ ដែល​រៀប​ចំ​ឡើង​ដើម្បី​ទទួល​ក្រុម​គ្រូ​ពេទ្យ​មក​ពី​កន្លែង​ផ្សេង​មកកាន់​​ទីក្រុង​វូហាន ដើម្បី​ជួយ​ដល់​ក្រុង​នេះ​ប្រយុទ្ធ​នឹង​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី ១៥ មេសា ២០២០។

ពួក​មន្រ្តី​សុខាភិបាល​ក្នុង​ទីក្រុង​វូហាន​ដែល​ជា​ទីកន្លែង​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​១៩ ​នៅ​ក្នុង​ប្រទេស​ចិន បាន​ពិនិត្យ​មើល​ឡើង​វិញ​ចំនួន​ស្លាប់​ដោយ​វីរុស​កូរ៉ូណា​មាន​ជាង​៥០​ភាគរយ​នៅ​ថ្ងៃសុក្រ​នេះ។

ការ​ស្លាប់​ចំនួន​ ១,២៩០ ​នាក់ ត្រូវ​បាន​បន្ថែម​ដោយ​មជ្ឈមណ្ឌល​រារាំង និង​ត្រួត​ត្រា​ជំងឺ​ឆ្លង​របស់​ក្រុង វូហាន ដោយ​ធ្វើ​ឲ្យ​មាន​ចំនួន​មនុស្ស​ស្លាប់​ទាំង​អស់​ទៅ​ដល់​៣,៨៦៩ នាក់។

ពួក​មន្រ្តី​ ក៏​បាន​បង្កើន​៣២៥​ករណី​ទៀតធ្វើ​ឲ្យ​មាន​ករណី​មេរោគ​កូរ៉ូណា​សរុប​៥៣,០៣៣។

ពួក​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ថា​ ករណី​ខ្លះ​ត្រូវ​បាន​រាយការណ៍​ច្រឡំ​ឬ​បាត់​តែ​ម្តង។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់​ ត្រាំ បាន​និយាយ​ថា សុវត្ថិភាព​និង​សុខភាព​របស់​ពលរដ្ឋ​អាមេរិកាំង​ នឹង​ក្លាយ​ជា​អាទិភាព​ក្នុង​ចំណាត់​ការ​របស់​រដ្ឋបាល​លោក​ដើម្បី​បើក​ប្រទេស​ឡើង​វិញ។​

លោក​ប្រធានាធិបតី ត្រាំ និង​ក្រុម​ការងារ​កូរ៉ូណារ​បស់​លោក​ បាន​បញ្ចេញ​ផែន​ការ​សម្រាប់​ការ​បើក​ប្រទេស​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ​នឹង​ការ​វិល​ត្រឡប់​របស់​ពលរដ្ឋ​អាមេរិកាំង​ទៅ​ធ្វើ​ការងារ​វិញ។ លោក​ប្រធានាធិបតី បាន​មាន​ប្រសាសន៍​ថា ផ្នែក​ខ្លះ​នៅ​ក្នុង​ប្រទេស​ បាន​បើក​ឡើង​វិញ​រួច​ហើយ ហើយ​រដ្ឋ​យ៉ាង​ហោច​ណាស់​២៩ នឹង​ប្រុង​ប្រៀប​បើក​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ​នេះ។លោក​ប្រធានាធិបតី​ បាន​និយាយ​ទៀត​ថា ការ​បើក​ឡើង​វិញ នឹង​ត្រូវ​ទុក​ឲ្យ​អភិបាល​និង​ពួក​មេដឹកនាំ​មូលដ្ឋាន​ធ្វើ​ការ​សម្រេច។

ការ​ប្រកាស​របស់​លោក បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​ស្រី Muriel Bowser​ អភិបាល​រដ្ឋធានី​វ៉ាស៊ីន​តោន បាន​ពន្យារ​ពេល​ការ​បិទ​ទីក្រុង​២​

សប្តាហ៍​ទៀត​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា។ លោក​ស្រី​អភិបាល​ក្រុង ​បាន​មាន​ប្រសាសន៍​ថា​ វិធានការ​នេះ​ នឹង​ស្ថិត​នៅ​ជា​ធរមាន​រហូត​ទាល់​តែ​ករណី​ថ្មី​នៃ​មេរោគ​កូរ៉ូណា​ធ្លាក់​ចុះ​ក្នុង​២​សប្តាហ៍​នេះ។

ការ​ឆ្លង​ជំងឺ​កូវីដ១៩ មក​ពី​មេរោគ​កូរ៉ូណា​ បន្ត​កើន​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ដោយ​មាន​ចំនួន​សរុប​ទាំង​អស់​៦៧៧,០០០​ករណី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ និង​មនុស្ស​ស្លាប់​ជិត​៣,៥​នាក់៕

XS
SM
MD
LG