ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមុទ្រ​របស់​ពិភពលោក ​ទទួល​បាន​ការ​ពារ​ប្រសើរ​ឡើង


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ឈរ​នៅ​ឆ្នេរ Turtle Beach ថ្លែង​ទៅ​កាន់​សារព័ត៌មាន។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ឈរ​នៅ​ឆ្នេរ Turtle Beach ថ្លែង​ទៅ​កាន់​សារព័ត៌មាន។

គម្រោង​អភិរក្ស​មហាសមុទ្រ​ជាង​១២០ ​រួម​មាន​ការ​សន្យា និង​ការ​ប្តេជ្ញាចិត្ត​ផ្តល់​ប្រាក់​ថ្មី​ជិត​២​ពាន់​លាន​ដុល្លារ ​នឹង​ត្រូវ​ប្រកាស​នៅ​សន្និសីទ​សមុទ្រ​ដ៏​សំខាន់​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​ការបរទេសរបស់​សហរដ្ឋ​អាមេរិក។

​ក្រុម​មន្រ្តី ​និយាយ​ថា ​វិធានការ​នេះ ​នឹង​ប៉ះពាល់​ផ្ទៃ​សមុទ្រ​ជាង​២លាន​គីឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​តំបន់​ផ្ទៃ​សមុទ្រ​ថ្មី​ ឬ​ពង្រីក​នៅ​ជុំ​វិញ​ពិភពលោក។

រដ្ឋាភិបាល​ដែល​ចូល​រួម​សន្និសីទ​មហាសមុទ្រ​របស់​យើង​កាល​ពី​ពេល​មុន​នៅ​ឆ្នាំ​២០១៤និង​២០១៥ បាន​តាំង​ចិត្ត​ការពារ​មហាសមុទ្រ​ជិត​៦លាន​គីឡូម៉ែត្រ​ការ៉េ​ដែល​ជា​តំបន់​មួយ​មាន​ទំហំ​២​ដង​លើស​ប្រទេស​ឥណ្ឌា។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ប្រាប់​អ្នក​ចូល​រួម​សន្និសីទ​មហាសមុទ្រ​របស់​យើង​លោក​ទី​៣​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ដូចជា​ជាតិ​គីមី​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មហាសមុទ្រ​ហើយ​និង​កម្រិត​ទឹក​សមុទ្រ​ឡើង ដែល​កំពុង​គំរាម​កំហែង​ធ្វើ​ឲ្យ​លិច​សហគមន៍ទាំង​មូល។​លោក​ប្រធានាធិបតី ​មាន​ប្រសាសន៍​ថា «រដ្ឋបាល​របស់​ខ្ញុំ ​បាន​ការពារ​មហា​សមុទ្រ​ជាង​ពេល​ណាៗ​ទាំង​អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត‍»។

​លោក​ប្រធានាធិបតី អូបាម៉ា ​បាន​ប្រាប់​អ្នក​ចូល​រួម​នៅឯ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថា «បញ្ហា​កំពុង​កើត​មាន​ឡើង​នៅពេល​ដែល​យើង ​និយាយ។​ វា​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អាមេរិក‍»។

លោក​ប្រធានធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ដឹង​ថា ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​រវាង​យើង​ និង​មហាសមុទ្រ ​មហា​សមុទ្រ​នឹង​ឈ្នះ ​ដូច្នេះ គឺ​យើង​ដែល​ត្រូវ​ប្រតិបត្តិ។ មិនមែន​មហាសមុទ្រ​ធ្វើ​តាម​យើង​ទេ‍»។ លោក​ប្រធានាធិបតី ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​សាល​សន្និសីទ​នេះ ​អាច​លើក​ឡើង​បញ្ហា​សំខាន់ៗ​ពី​ព្រោះ​បញ្ហា​ទាំងអស់​នោះ ​ជាបញ្ហា​ដែល​យើង​អាច​ដោះ​ស្រាយ‍»៕

XS
SM
MD
LG